Thursday, March 6, 2025
Homeព័ត៌មានជាតិដេញ​តាម​ចោរ​ឆក់​នៅ​ចោមចៅ តែ​ចោរ​ធ្វើ​សកម្មភាព​ឆក់​នៅ​កាកាប

ដេញ​តាម​ចោរ​ឆក់​នៅ​ចោមចៅ តែ​ចោរ​ធ្វើ​សកម្មភាព​ឆក់​នៅ​កាកាប

ភ្នំពេញ ៖ ជនសង្ស័យក្នុងសកម្មភាពឆក់ កាបូប តាមដងផ្លូវ ហាក់បីដូចជាកក្រើក ក្នុងរាជធានីភ្នំពេញ ទោះជាកម្លាំងនគរបាល មានទាំងប្រដេញ មានទាំងកម្លាំងពួនស្ទាក់ បង្ក្រាបចាប់មិនចេះអស់ សកម្មភាពឆក់កើតឡើងច្រើន តែបង្ក្រាបវិញចាប់បានតិច ។ សកម្មភាពបែបនេះកើតមានរាល់ថ្ងៃ ហើយញឹកញាប់ជាងគេ លើកំណាត់ផ្លូវសហព័ន្ធរុស្សី ក្នុងខណ្ឌសែនសុខ រហូតដល់ខណ្ឌពោធិ សែនជ័យ ។ គ្រាន់តែនៅព្រឹកថ្ងៃទី២៤ ខែមិនា ឆ្នាំ២០១៧ ត្រឹមតែរយៈពេល១០នាទីសោះ កើតមានបទល្មើសឆក់កាបូប ចំនួន២ផ្ទួនៗគ្នា ខណៈដែលជនសង្ស័យធ្វើសកម្មភាពឆក់ កាបូបនៅក្នុងភូម៨សាស្រ្តសង្កាត់ចោមចៅ ហើយត្រូវបានកម្លាំងនគរបាល ប្រើសុឹងអស់រូបភាព ប្រដេញ ពួនស្ទាក់ចាំចាប់ កាលពីវេលាម៉ោង១០ន៨ង០៥នាទី ចាប់មិនទាន់បានសម្រេចផងនៅ ដៅចោមចៅ  ស្រាប់តែនៅវេលាម៉ោង១០និង១៥នាទី ផ្ទុះរឿងជនសង្ស័យធ្វើសកម្មភាពឆក់កាបូបមួយ ករណីទៀត នៅក្នុងភូមិសាស្រ្តទឹកដីសង្កាត់កាកាប ពីស្រ្តី២នាក់ម្តាយកូន កំពុងជិះមូ៉តូធ្វើដំណើរ តាមផ្លូវ ។

ជនរងគ្រោះ២នាក់ម្តាយកូន មានឈ្មោះ អ៊ុក សុផល អាយុ៥៧ឆ្នាំ មុខរបរលក់ដូរ ចំណែកកូនស្រីមានឈ្មោះ រស់ សុគន្ធា អាយុ២០ឆ្នាំ ជានិស្សិត សាលាកសិកម្មព្រែកលៀប មានទីលំនៅភូមិកំពង់ទួល ឃុំអន្លង់រមៀត ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល ។ សម្ភារៈបាត់បង ក្នុងកាបូប មានលុយ១លាន៩០មុឺនរៀល សម្រាប់បង់ថ្លៃសាលាឲ្យកូន អត្តសញ្ញាប៍ណ៤ស្លឹក កាតគ្រីម៉ូតូ១សន្លឹក និងឯកសារមួយចំនួនទៀត ។

តាមការរៀបរាប់ពីស្រ្តីរងគ្រោះ ឈ្មោះ អ៊ុក សុផល បានឲ្យដឹងថា មុនកើតហេតុ គាត់២នាក់កូនស្រីទើបតែវិលត្រឡប់មកពី សាលាកសិកម្មព្រែកលៀប គោលបំណង់វិលត្រឡប់ទៅផ្ទះឯស្រុកកណ្តាលស្ទឹង តាមមូ៉តូមួយគ្រឿងម៉ាក ZOOMER X ដោយកូនស្រីជាអ្នកបើកបរ តាមបណ្តោយផ្លូវសហព័ន្ធរុស្សីពីកើតទៅលិច លុះដល់ចំណុច ខាងលិចជាប់ប៉ុស្តិ៍កាកាប ម៧ខច្រកចូលមន្ទីរពេទ្យបង្អែកពោធិចិនតុង ភូមិតាងួន សង្កាត់កាកាប ខណ្ឌពោធិសែនជ័យ ស្រាប់តែមានជនសង្ស័យគ្នា២នាក់ជិះម៉ូតូ ម៉ាក អាយខន ពណ៌ក្រហម ស មិនចាំស្លាកលេខ តាមពីក្រោយ ហើយធ្វើសកម្មភាព ឆក់បណ្តាច់យក កាបូប ក្រវ៉ាត់ចង្កេះ ទៅបាត់ដោយសុវត្តិភាព ។

ក្រោយកើតហេតុ ជនរងគ្រោះបានត្រឹម ទៅដាក់ពាក្យបណ្តឹងនៅប៉ុស្សតិ៍កាកាប ដើម្បីឲ្យសមត្ថកិច្ចជួយស្រាវជ្រាវ ។

ករណីចោរឆក់កាកាប តាមដងផ្លូវខាងលើ ត្រូវបានប្រជាពលរដ្ឋ ដឹង ឃើញហេតុការណ៍ ផ្ទុះសំណើច បន្ទាប់ពីបទល្មើសផ្ទួនៗ ដូចជនសង្ស័យណាត់សន្មត់គ្នាប្រព្រឹត្តអិញ្ចឹង ស្របពេលដែលកម្លាំងបូ៉លីសជាច្រើននាក់កំពុងដេញ តាមស្វែងរកជនសង្ស័យ ធ្វើសកម្មភាពឆក់កាបូបលុយពីស្រ្តីម្នាក់ កើតហេតុនៅដីចិមចៅ ស្រាប់តែ មានជនសង្ស័យ២នាក់ទៀត ធ្វើសកម្មភាពឆក់កាបូបពូចង្កេះ របស់ស្រ្តី២នាក់ម្តាយកូន ត្រង់ចំណុចទឹលដីសង្កាត់កាកាប ហើយ សកម្មភាពបែបនេះហាក់បីដូចជា ផ្គើននឹងសមត្ថកិច្ចពេកហើយ កុំឲ្យសង្កាត់ទាំង២ ច្រណែនគ្នា ក្នុងរយៈពេល១០នាទី កើតមានចោរឆក់ចំនួន២លើក ៕

RELATED ARTICLES