ភ្នំពេញ ៖ ស្រ្តីម្នាក់ ប្តឹងប៉ូលិសឲ្យចាប់ប្តីរបស់ខ្លួន បន្ទាប់ពីកើតជម្លោះឈ្លោះច្រើនលើកច្រើនសារ លើកណាក៏ប្រើអំពើហេង្សាទោះជាឪពុកម្តាយចាស់ទុំសម្របសម្រួល ទូន្មានឲ្យចេះអត់ធ្មត់ ខន្តីរវាងប្តីនិងប្រពន្ធក៏ដោយនៅតែដដែល នៅតែឈ្លោះគ្នា ប្រពន្ធលេងល្បែង ប្តីនៅតែវ៉ៃ ចុងក្រោយកាលពីវេលាម៉ោង៩និង៥០នាទីព្រឹកថ្ងៃទី២៤ ខែមិនា ឆ្នាំ២០១៧ នាងប្តឹងប៉ូលីសចាប់ខ្លួនប្តីដល់បន្ទប់ជួលភូមិត្រពាំងពោធិ សង្កាត់ចោមចៅ ខណ្ឌពោធិសែនជ័យ និយាយដោះស្រាយគ្នានៅប៉ុស្ត៍ចោមចៅ ។
ភាគីខាងប្រពន្ធមានឈ្មោះ នេម ចន្ថន អាយុ២៨ឆ្នាំ មុខរបរកម្មកររោងចក្រ មានស្រុកកំណើតភូមិកំពង់គោ ឃុំកំពង់គោ ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ ។ ចំណែកភាគីខាងប្តី មានឈ្មោះ អុឹម ចិត្រា អាយុ២៩ឆ្នាំ មុខរបរកម្មករសំណង់ មានស្រុកកំណើតភូមិរំពាក់ពេន ឃុំឧត្តមសូរិយា ស្រុកត្រាំកក់ ខេត្តតាកែវ ។ គ្រួសារខាងលើ មានកូនប្រុសចំនួន២នាក់ ស្នាក់នៅរួមគ្នាបន្ទប់ជួល ក្នុងភូមិត្រពាំងពោធិ សង្កាត់ចោមចៅ ខណ្ឌពោធិសែនជ័យ ។
តាមសម្តីភាគីខាងប្រពន្ធបានឲ្យដឹងថា ពួកគាត់រៀបការត្រឹមត្រូវ ឪពុកម្តាយផ្សំផ្គុំឲ្យ មានទាំងចុះសំបុត្រអាពាហ៍ពិពាហ៍ផងដែរ ស្របច្បាប់ តាំងពីឆ្នាំ២០០៨មកម្លេះ អស់រយៈពេល៩ឆ្នាំកន្លងមកហើយ មានកូនប្រុសចំនួន២នាក់ រស់នៅក្នុងបន្ទុកគ្រួសារ ក្រោមដំបូលផ្ទះជួល ក្នុងភូមិកើតហេតុខាងលើ ។ ស្រ្តីដដែលបន្តទៀតថា មួយរយៈនេះ បន្ទាប់ពីប្តី ចាកចេញទៅធ្វើការងារសំណង់ នៅស្រុកបាទីបាត់ៗ ទៅព្រឹក វិលល្ងាច ច្រើនថ្ងៃមកហើយ ក្នុងគ្រួសារ ចឹះតែកើតមាន សភាពរកាំរកុស ប្រេះឆារក្នុងគ្រួសារ ទំនាស់មិនចេះចប់ ដំណើរឆ្ពោះទៅរក បែកបាក់ស្នេហា រវាងប្តីនិងប្រពន្ធ ពោលរលលែងលះគ្នា តែគ្មានពេល ន៨យាយដោះស្រាយ ទោះជាកន្លងមក ឪពុកម្តាយចាស់ទុំ សម្របសម្រួលកុំឲ្យប្រេះឆារក្នុងគ្រួសារ ចូរកូនៗទាំងពីរត្រូវចេះអត់ធ្នត់ក៏ដោយ តែហឹង្សាក្នុងគ្រួសារចេះតែកើតមាន រហូតដល់វេលាម៉ផឭោង១០យប់ថ្ងៃទី២៣ ខែមិនា ពេលប្តីចូលដល់ផ្ទះ កើតជម្លោះ វ៉ៃគ្នាមួយប្រ៉ាវ របួសមុតក្រចកសងខាង រួចក៏ស្ងាត់ទៅវិញ ដោយខ្លួនជាភរិយា ទាមទារសុំលែង ក្នុងហេតុផលមួយរស់នៅមិនចុះសម្រុងគ្នា លុះរហូតដល់វេលាម៉ោង៩និង៥០នាទីព្រឹក ថ្ងៃទី២៤ ខែមិនា រឿងចាស់ កាលពីយប់និយាយមិនទាន់ ត្រូវគ្នាផង ប្តីប្រពន្ធទាំង២ ដាក់ព្រលះគ្នាមួយប្រាវទៀត ទីបំផុត នាងជាប្រពន្ធ ប្តឹងប៉ូលីសចាប់ប្តី ចូលប៉ុស្តិ៍ ។
ចំណែកភាគីខាងប្តីវិញ បានឲ្យដឹងថា ក្រោយរៀបការបានគ្នាជាប្តីប្រពន្ធ មានកូនដល់ទៅ២នាក់ ស្នាក់នៅ ផ្ទះជួល ប្រពន្ធ ជាកម្មការនីរោងចក្រ ប្តីជាជាងសំណង់ ការងារធ្ងន់ស្រាល ខិតខំតស៊ូ ដើម្បីបានកម្រៃ ប្រាក់ចំណូល ផ្គត់ផ្គង់គ្រួសារ គិតពីអនាគត វាសនាកូនៗទាំង២ដែលបង្កើតរូបគេមក ឪពុកម្តាយ ត្រូវទទួលខុសត្រូវ ។ បុរសខាងលើ បានបន្តទៀតថា គំនិតបែបនេះបានត្រឹមគឹតតែម្នាក់ឯង បន្ទាប់ពីស្នាក់នៅផ្ទះជួល ប្រពន្ធ ក្រោយពីបញ្ចប់ការងាររោងចក្រ ចេញមកវិញ បាយទឹក កូន ប្តី នៅឯណា កាលបើ ទៅប្រជុំពែនភ្នែន លេងបៀ បាត់ៗ មើលតែប្តីជិតមកដល់ផ្ទះទើបគេងើបចូលផ្ទះដែរយ៉ាងនេះ ហើយសកម្មភាពលេងល្បែងសុីសង របស់ប្រពន្ធរូបនេះកើតមានសឹងរាល់ថ្ងៃទៅហើយ អ្នកក្បែរខាងណាមិនដឹង មិនឮ ប្រាក់ខែបើកមកគ្មានសល់ ថា ជេរស្តី មិនបាន សួរថាតើប្តីរូបណា អត់ធ្មត់ទ្រាំបាន បើល្បែងហុយគូថយ៉ាងនេះ រហូតដល់ខ្លួនទ្រាំលែងបាន កាលពីយប់ថ្ងៃទី២៣ ពេលវិលត្រឡប់មកពីកន្លែងការងារវិញ បាយក៏មិនដាំហូប សួរ ស្តី តមាត់ កើតជាទំនាស់ វ៉ៃ ក្រញ៉ៅ ខ្វាចខ្ញាំ របួសពេញក ទើបខ្លួនតដៃវិញ របួសសងខាង ហើយនាងខឹង សុំលែងលះ ទាំងយប់ កណ្តាលអាធ្រាត ទៅណារួច រងចាំព្រឹក រហូតដល់វេលាម៉ោង៩និង៥០នាទីព្រឹកថ្ងៃទី២៤ នេះ ស្រាប់តែផ្ទះុរឿងជាថ្មី ទាមទារសុំលែង ក្នុងហេតុផលចោទប្រកាន់ ប្តីប្រើអំពើហឹង្សាទៅវិញ មិនតែប៉ុណ្ណោះថែមទាំងប្តឹងប៉ូលីសឲ្យចាប់ ហៅប្តីចូលប៉ុស្តិ៍ទៀត អស់ទាស់ហ្មង ប្រពន្ឌខ្ញុំ ស្រីល្បែង ល្បិច ។
ភាគីប្តីប្រពន្ធ ក្រោយពេលប៉ូលីសហៅចូលសាកសួរនៅប៉ុស្តិ៍ ទើបដឹងរឿង ហើយធ្វើការសម្របសម្រួលគ្នា បញ្ឈប់នូវលេងល្បែងសុីសង បញ្ឈប់នូវអំពើហឹង្សាក្នុងគ្រួសារ ចំពោះការសម្រេចចិត្ត របស់ភាគីនិមួយៗ លែងលះគ្នាយ៉ាងណានោះ រងចាំ ឪពុកម្តាយ ចាស់ទុំបងប្អូននាំគ្នា ចូលសលាសង្កាត់វិញ ឬទៅពិភាក្សានៅចំពោះមុខអាជ្ញាធរឯស្រុកកំណើត ពិសេសជាងនឹះមាតតែតុលាកាទេ ជាអ្នកសម្រេច លែងមិនលែង ស្របច្បាប់ របស់អ្នកទាំង២ ក្នុងនាមសមត្ថកិច្ចគ្រាន់តែសម្របសម្រួល ជៀសវាងកើតមានហឹង្សាកាន់តែធ្ងន់ធ្ងរជាងនេះទេ ។ ក្រោយពីទទួលការអប់រំទូន្មាន ពីនគរបាល ទើបភាគីសងខាង ចាកចេញរៀងខ្លួន ៕