ភ្នំពេញ ៖ នៅវេលាម៉ោង៨និង៣០នាទីព្រឹកថ្ងៃទី២៤ ខែមិនា ឆ្នាំ២០១៧ ក្រុមប្រតិបត្តិការចម្រុះនាយកដ្ឋានស៊ើបអង្កេតនិងអនុវត្តនិតិវិធី នៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ ដឹកនាំដោយលោក សៀង សុខព្រះរាអាជ្ញារង នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ និងមានការចូលរួមពីលោក លឹម ស៊ាងហៃ ក្រឡាបញ្ជី បានសហកាជាមួយស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញដើម្បីចុះត្រួត ពិនិត្យគោលដៅសិប្បកម្មឈើនៅមុខមជ្ឃមណ្ឌលរ៉ុកក្បែរហ្គារ៉ាសសាំងកាល់តិចស្ថិតនៅ បណ្តោយផ្លូវ៤៧៤ សង្កាត់បឹងត្របែកខណ្ឌចំការមន ។
ក្នុងប្រតិបត្តិការខាងលើនេះប្រមូលបានជនបរទេសចំនួន ២១នាក់ ស្រី០៤នាក់ ជាជនជាតិវៀតណាម គ្មានឯកសារត្រឹមត្រូវបានលួចឆ្លងដែន ស្នាក់នៅ និងប្រកបរបរដោយខុសច្បាប់ គ្មានលិខិតឆ្លងដែន និងប្រើប្រាស់ឯកសារមិនត្រឹមត្រូវ ។
ឧត្តមសេនីយ៍ទោ អ៊ុក ហៃសីឡាប្រធាននាយកដ្ឋានស៊ើបអង្កេត និងអនុវត្តនីតិវិធីបានឲ្យ ដឹងថា បានធ្វើការបញ្ជូនជនបរទេសចំនួន ២១នាក់ ស្រី ០៤នាក់ ជាជនជាតិវៀតណាម ទៅកាន់អគ្គនាយកដ្ឋានអន្តោប្រវេសន៍ ដើម្បីត្រួតពិនិត្យឯកសារតាមនីតិវិធី៕គួន ចំរើន