Sunday, January 19, 2025
Homeព័ត៌មានជាតិភេសជ្ជៈកែអាការឈឺចាប់មករដូវ

ភេសជ្ជៈកែអាការឈឺចាប់មករដូវ

-ទឹកខ្ញី ៖ ខ្ញីជាឱសថបុរាណដែលមានរសជាតិក្តៅ ហឹរ ជួយជំរុញឱ្យឈាមធ្វើចលនាបានស្រួល ក៏ជួយបន្ថយអាការច្របាច់នៃសាច់ដុំបាន។ ក្រៅពីនេះ ខ្ញីមានគុណសម្បត្តិជួយបន្ថយអាការឆ្អល់ពោះ ដែលតែងតែកើតឡើងក្នុងអំឡុងពេលមករដូវ ថែមទាំងអាចបន្ថយអាការក្អួតចង្អោរបានផងដែរ។
-ទឹកឃ្មុំក្រូចឆ្មារក្តៅឧណ្ហៗ ៖ ប្រសិនពិសាទឹកឃ្មុំលាយទឹកក្រូចឆ្មារក្តៅឧណ្ហៗ នឹងជួយសម្រួលដល់ការធ្វើចលនាឈាមរត់។ ដោយគ្រាន់តែយកទឹកក្តៅឧណ្ហៗ១កែវ ទឹកក្រូចឆ្មារ១ផ្លែ និងទឹកឃ្មុំ១ស្លាបព្រាបាយ លាយបញ្ចូលគ្នាហើយពិសា។
-ទឹកម្នាស់ ៖ មិនថាកិនជាទឹក ឬពិសាជាចំណិតៗ ក៏ជួយបន្ថយអាការឈឺចាប់ មករដូវបានមិនចាញ់គ្នានោះទេ ព្រោះម្នាស់មានគុណសម្បត្តិជួយបន្ធូរភាពតានតឹងសាច់ដុំក្នុងរាងកាយ នាំឱ្យអាការឈឺចាប់មករដូវថយចុះបាន។
-តែជីរអង្កាម ៖ ជួយជំរុញចលនាឈាមរត់ និងជួយបន្ថយអាការឈឺចាប់មករដូវបានផងដែរ។
-ទឹកដោះគោក្តៅឧណ្ហៗ ៖ មានកាល់ស្យូមខ្ពស់ និងម៉ាញ៉េស្យូម ជួយបន្ថយអាការឈឺចាប់មករដូវបាន ជួយបន្ធូរភាពតានតឹងសាច់ដុំ អាការឈឺចាប់មករដូវនឹង ថយចុះ​ ៕

RELATED ARTICLES