Thursday, March 6, 2025
Homeព័ត៌មានជាតិថែ​ខ្លួន​ណា៎​អូន! ប្តី​ទុក​អក្ខរា​ជូន​ប្រពន្ធ រួច​ចងក​ស្លាប់

ថែ​ខ្លួន​ណា៎​អូន! ប្តី​ទុក​អក្ខរា​ជូន​ប្រពន្ធ រួច​ចងក​ស្លាប់

ខេត្តកណ្តាល ៖ បុរសវ័យចំណាស់ម្នាក់ ព្រោះតែតូចចិត្តនឹងជំងឺរ៉ាំរ៉ៃប្រចាំកាយព្យាបាល មិនជា ទើបសម្រេចចិត្តគិតខ្លី ចងកបញ្ចប់ជីវិត ដោយបន្សល់ទុកអក្ខរាមួយឃ្លា ជូនប្រពន្ធថា ឱ្យបងសុំទោសម៉ែគា ថែខ្លួនណា៎អូន!” បង្កឱ្យ មានការភ្ញាក់ផ្អើលឡើង កាលពីវេលាម៉ោង៩ និង៣០នាទីព្រឹក ថ្ងៃទី២៣ ខែមីនា ឆ្នាំ២០១៧ នៅចំណុចទំនប់ឡានស ស្ថិតក្នុងភូមិអង្គរជ័យ ឃុំបន្ទាយដែក ស្រុកកៀនស្វាយ។

បុរសចំណាស់ ដែលចងកធ្វើអត្តឃាត នោះ មានឈ្មោះម៉ុក សុក្ខៈ អាយុ៦០ឆ្នាំ មាន ប្រពន្ធឈ្មោះជេត សៀម និងមានលំនៅក្នុង ភូមិកើតហេតុខាងលើ។

តាមសម្តីរបស់ស្ត្រីជាប្រពន្ធជនរងគ្រោះ បានរៀបរាប់ប្រាប់ថា ប្តីរបស់គាត់ (ជនរងគ្រោះ)បានកើតមានជំងឺប្រចាំកាយជាយូរឆ្នាំណាស់មកហើយ ព្យាបាលមិនជាសោះ ហើយ នេះ អាចជាមូលហេតុដែលនាំឱ្យប្តីរបស់គាត់ មានគំនិតខ្លី រហូតដល់ថ្នាក់ចងសម្លាប់ខ្លួនបែប នេះ។

ស្ត្រីជាប្រពន្ធជនរងគ្រោះបន្តថា នៅមុន ពេលកើតហេតុ កាលពីវេលាម៉ោង៧និង០៥ នាទីព្រឹក ថ្ងៃទី២៣ ខែមីនា ឆ្នាំ២០១៧ គាត់ បានចេញទៅសន្សំស្រូវនៅតាមវាលស្រែ ដោយ ទុកឱ្យប្តី (ជនរងគ្រោះ) នៅចាំផ្ទះតែម្នាក់ឯង។ រហូតដល់វេលាម៉ោង៩និង៣០នាទីថ្ងៃដដែល ខណៈដែលគាត់ត្រឡប់មកដល់ផ្ទះវិញ ឃើញ ទ្វារបិទចាក់គន្លឹះពីខាងក្នុងជាប់ទាំងមុខទាំង ក្រោយ ទើបគាត់បានស្រែកហៅប្តីឱ្យបើកទ្វារ តែមិនឮសូរសំឡេងប្តីឆ្លើយតបសោះ ធ្វើឱ្យ គាត់នឹកឆ្ងល់ ក៏អើតមើលតាមប្រឡោះជញ្ជាំង ស្រាប់តែប្រទះឃើញប្តីរបស់គាត់ចងកស្លាប់ នៅក្នុងផ្ទះបាត់ទៅហើយ ទើបគាត់បានស្រែក ឆោឡោហៅអ្នតជិតខាងឱ្យជួយស្រាយចំណង ដាក់ប្តីចុះមកក្រោម រួចរាយការណ៍ប្រាប់សមត្ថកិច្ចឱ្យចុះមកជួយអន្តរាគមន៍។

ប្រភពពីសមត្ថកិច្ចស្រុកកៀនស្វាយ បាន បញ្ជាក់ថា ក្រោយពីទទួលបានសេចក្តីរាយការណ៍ ថា មានករណីចងកធ្វើអត្តឃាត សមត្ថកិច្ចក៏ ចុះពិនិត្យដល់ទីតាំងកើតហេតុ និងបានប្រទះ ឃើញមានលិខិតមួយច្បាប់ ដែលជនរងគ្រោះ បានបន្សល់ទុកជូនប្រពន្ធរបស់ខ្លួន ដែលមាន ខ្លឹមឹសារថាឱ្យបងសុំទោសម៉ែគា ថែខ្លួនណា៎ អូន!”។ ចំណែកស្ត្រីជាប្រពន្ធ ក៏បានទទួលស្គាល់ ថា អក្សរនៅក្នុងសំបុត្រនេះ គឺពិតជាអក្សរ របស់ប្តីគាត់មែន។

ក្រោយពីធ្វើការពិនិត្យនិងធ្វើកោសល្យវិច័យសពរួចមក សមត្ថកិច្ចបានបញ្ជាក់ថា ជនរងគ្រោះពិតជាបានចងកធ្វើអត្តឃាតប្រាកដមែន ដោយប្រើខ្សែអង្រឹងចងកភ្ជាប់នឹងធ្នឹមផ្ទះ។ ចំណែកមូលហេតុ ដោយសារតែជនរងគ្រោះ តូចចិត្តនឹងជំងឺរ៉ាំរ៉ៃប្រចាំកាយព្យាបាលមិនិជា ទើបដាច់ចិត្តគិតខ្លីតែម្តង។

សពជនរងគ្រោះត្រូវបានសមត្ថកិច្ចប្រគល់ ឱ្យក្រុមគ្រួសារ ដើម្បីរៀបចំធ្វើបុណ្យ តាមប្រពៃណី៕

RELATED ARTICLES