ខេត្តព្រៃវែង ៖ យុវជនឈាមរាវម្នាក់ បានបីក្មេងស្រីដែលរស់នៅផ្ទះក្បែរគ្នា មកដេកអង្រឹង ប្រឡែងលេងជាមួយគ្នា រួចក៏បែកគំនិតប្រើ ម្រាមដៃលូកលេងប្រដាប់ភេទរបស់ក្មេងស្រីរងគ្រោះ លុះនាងឈឺពេកស្រែកយំ ក៏ត្រូវក្រុម គ្រួសារក្មេងស្រីរងគ្រោះដាក់ពាក្យប្តឹងឱ្យសមត្ថកិច្ចចាប់ឃាត់ខ្លួនក្មេងប្រុសស្ទាវស្រេកឃ្លាន តណ្ហា នាំយកទៅចាត់ការតាមច្បាប់។
ករណីប្រុសស្ទាវប្រើដៃលូកលេងប្រដាប់ ភេទក្មេងស្រីនេះ បានកើតឡើងតាំងពីវេលា ម៉ោង២និង៣០នាទីរសៀល ថ្ងៃទី២១ ខែមីនា ឆ្នាំ២០១៧ នៅចំណុចផ្ទះជនសង្ស័យ ស្ថិតក្នុង ភូមិរមាសឈរ ឃុំគោខ្ចក ស្រុកកំពង់ត្របែក។ ចំណែកជនសង្ស័យ ទើបនឹងត្រូវសមត្ថកិច្ចចាប់ ឃាត់ខ្លួនបាន កាលពីវេលាម៉ោង៣និង១០នាទី រសៀល ថ្ងៃទី២៣ ខែមីនា ឆ្នាំ២០១៧។
ជនសង្ស័យមានឈ្មោះវ័រ គា អាយុ១៥ឆ្នាំ មុខរបរសិស្សនោះ មានឪពុកឈ្មោះសួស ភឿង អាយុ៤៦ឆ្នាំ មានលំនៅក្នុងភូមិ-ឃុំកើតហេតុ ខាងលើ។ ចំណែកក្មេងស្រីរងគ្រោះមានឈ្មោះ ម.ស.ម ទើបនឹងមានអាយុ៤ឆ្នាំប៉ុណ្ណោះ មាន លំនៅក្នុងភូមិជាមួយគ្នា។
តាមប្រភពពីសមត្ថកិច្ចឃុំគោខ្ចក បាន បញ្ជាក់ថា កាលពីរសៀល ថ្ងៃទី២៣ ខែមីនា ឆ្នាំ២០១៧ បុរសឈ្មោះខេង ផល្លា ត្រូវជា ឪពុកមាបង្កើតរបស់ក្មេងស្រីរងគ្រោះឈ្មោះ ម.ស.ម បាននាំក្មួយស្រីរបស់ខ្លួន មកដាក់ពាក្យ- បណ្តឹងចោទប្រកាន់ទៅលើក្មេងប្រុសឈ្មោះ វ័រ គា រស់នៅផ្ទះក្បែរគ្នា ថាបានបៀតបៀន កេរ្តិ៍ភេទក្មួយស្រីរបស់គាត់។
ប្រភពដដែលបន្តថា តាមការរៀបរាប់ របស់បុរសជាឪពុកមាក្មេងស្រីរងគ្រោះ បាន ឱ្យដឹងថា នៅមុនពេលកើតហេតុ កាលពីវេលា ម៉ោង២និង៣០នាទីរសៀលថ្ងៃទី២១ ខែមីនា ឆ្នាំ២០១៧ ខណៈដែលក្មួយស្រីរបស់គាត់ (ក្មេង ស្រីរងគ្រោះ) កំពុងដើរលេងនៅក្នុងភូមិ ក៏ត្រូវ ជនសង្ស័យ ឈ្មោះវ័រ គា បានមកចាប់បីនាង យកទៅប្រឡែងលេងនៅក្នុងអង្រឹងខាងក្រោម ផ្ទះរបស់ជនសង្ស័យ។ លុះបន្តិចក្រោយមក ខណៈដែលកំពុងប្រឡែងលេងជាមួយគ្នានោះ ជនសង្ស័យក៏ប្រើម្រាមដៃលូកចូលប្រដាប់ភេទ ក្មួយស្រីរបស់គាត់ ធ្វើឱ្យនាងឈឺផ្សា ក៏ស្រែកយំ បណ្តាលឱ្យជនសង្ស័យភ័យ ក៏រត់គេចខ្លួនបាត់។ បន្ទាប់មក ក្មួយស្រីរបស់គាត់ បានយករឿងរ៉ាវ មកប្រាប់គាត់ឱ្យដឹង ទើបគាត់បាននាំក្មួយស្រី មកដាក់ពាក្យបណ្តឹង ដើម្បីឱ្យសមត្ថកិច្ចជួយ អន្តរាគមន៍តែម្តង។
ក្រោយពីទទួលបានពាក្យបណ្តឹងពីក្រុម គ្រួសារក្មេងស្រីរងគ្រោះ សមត្ថកិច្ចបានចុះ ស្រាវជ្រាវ រហូតឈានដល់ការចាប់ឃាត់ខ្លួន ជនសង្ស័យ នាំយកមកសាកសួរតាមនីតិវិធី។
នៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យបាន សារភាពថា រូបគេពិតជាបានធ្វើសកម្មភាពដូច អ្វីដែលក្មេងស្រីរងគ្រោះចោទប្រកាន់ពិតមែន ដោយនៅមុនពេលកើតហេតុ រូបគេបានអង្គុយ ប្រឡែងលេងជាមួយក្មេងស្រីរងគ្រោះនៅក្នុង អង្រឹង បន្ទាប់មក ស្រាប់តែកើតមានអារម្មណ៍ តណ្ហាទប់មិនជាប់ ក៏ប្រើដៃលូកលេងប្រដាប់ ភេទរបស់នាង តែមិនបានដល់ទីជម្រៅនោះទេ ព្រោះនាងស្រែកថា ឈឺ ទើបរូបគេភ័យក៏រត់គេច ខ្លួន ទីបំផុត ក្មេងស្រីរងគ្រោះយករឿងនេះទៅ ប្រាប់ក្រុមគ្រួសារ ក៏ត្រូវសមត្ថកិច្ចចុះចាប់រូប គេតែម្តង។
ជនសង្ស័យត្រូវបានសមត្ថកិច្ចរៀបចំកសាង សំណុំរឿង បញ្ជូនខ្លួនទៅកាន់អធិការដ្ឋាននគរ- បាលស្រុកកំពង់ត្របែក ដើម្បីចាត់ការបន្តតាម នីតិវិធី៕