Sunday, January 19, 2025
Homeព័ត៌មានជាតិប្រយោជន៍ម្នាស់ ល្អចំពោះសុខភាព

ប្រយោជន៍ម្នាស់ ល្អចំពោះសុខភាព

-បង្កើនថាមពល ៖ ម្នាស់បង្កើនថាមពលបានល្អ ព្រោះក្នុងម្នាស់មានស្ករពីធម្មជាតិ ដែលជួយបង្កើនកម្រិត ថាមពលបានយ៉ាងល្អ។

-បន្ថយស្នាមជ្រីវជ្រួញ ពន្យារវ័យ និងធ្វើឱ្យ ស្បែកស ៖ មានសារធាតុប្រឆាំងរ៉ាឌីកាល់សេរីខ្ពស់ ជួយសំយោគខូលឡាចេន ជួយបន្ថយបញ្ហាកើតស្នាមជ្រីវជ្រួញ ពន្យារវ័យ ប្រឆាំងភាពចាស់បានយ៉ាងប្រសើរ។

-គ្រប់គ្រងទម្ងន់ រំលាយអាហារបានល្អ និងបន្ថយកម្រិតកូលេស្តេរ៉ូល ៖ សាច់ម្នាស់មានកាកសរសៃខ្ពស់ សម្រួលតុល្យភាពប្រព័ន្ធរំលាយអាហារ ជួយក្នុងការសម្រកទម្ងន់បានល្អ និងបន្ថយជាតិខ្លាញ់មិនល្អ (LDL) ។

-បំប៉នខ្សែភ្នែក ៖ មានវីតាមីនច្រើន និងមានបេតាការ៉ូទីន ដែលជួយ ឱ្យមើលឃើញកាន់តែច្បាស់ និងធ្វើឱ្យកែវភ្នែកមានសុខភាពល្អ។

-បន្ថយការប្រឈមកើតជំងឺមហារីក ៖ បើទទួលទានម្នាស់ជាប្រចាំ ធ្វើ ឱ្យរាងកាយ អាចទប់ទល់ចំពោះជំងឺមហារីកមួយចំនួនបាន ព្រោះម្នាស់សម្បូរសារធាតុប្រឆាំងរ៉ាឌីកាល់សេរីដ៏មានប្រសិទ្ធភាព និងមានគុណសម្បត្តិ ជួយ បន្ថយការប្រឈមចំពោះជំងឺមហារីកបានផងដែរ​ ៕

RELATED ARTICLES