Saturday, February 1, 2025
Homeព័ត៌មានជាតិក្រសួង​សុខា​ភិបាល និង​ក្រុម​ហ៊ុន​ជេណេរ៉ល អេ​ឡិក​ទ្រិក ផ្តល់​នូវ​ប្រព័ន្ធ​ទឹក​ស្អាត​ដល់​បណ្តា​មន្ទីរ​ពេទ្យ​ខេត្ត​ចំនួន​១០

ក្រសួង​សុខា​ភិបាល និង​ក្រុម​ហ៊ុន​ជេណេរ៉ល អេ​ឡិក​ទ្រិក ផ្តល់​នូវ​ប្រព័ន្ធ​ទឹក​ស្អាត​ដល់​បណ្តា​មន្ទីរ​ពេទ្យ​ខេត្ត​ចំនួន​១០

ភ្នំពេញ ៖ ក្រសួងសុខាភិបាលសហការជាមួយក្រុមហ៊ុនGeneral Electricsបានចែកជូននូវប្រព័ន្ធទឹកស្អាតទៅដល់បណ្ដាមន្ទី​រ​ពេទ្យចំនួន១០នៅកម្ពុជា ដើម្បីផ្តល់នូវទឹកស្អាតគ្រប់គ្រាន់ ក្នុងការបម្រើដល់គ្រប់ផ្នែកសំខាន់ៗទាំងអស់ ជាពិសេសផ្នែកវះកាត់ និងផ្នែកសម្ភព។

លោកស្រីវេជ្ជបណ្ឌិតឱវណ្ណឌីនអគ្គនាយកបច្ចេកទេសសុខាភិបាលតំណាងឲ្យលោកម៉មប៊ុនហេងបានថ្លែងថាប្រព័ន្ធទឹកស្អាតនេះពិតជាមានសុវត្ថិភាពនិងមានសារសំខាន់ណាស់ សម្រាប់តំហែ​ទាំ​ អ្នកជំងឺ។ ដោយសារកិច្ចខិតខំប្រឹងប្រែងរបស់មន្រ្តីសុខាភិបាលទាំងឡាយដែលកំពុងធ្វើការជាមួយអ្នក​តំណាងមកពីក្រសួងនិងមូលនិធិជេណេរ៉លអេឡិកទ្រិកមកដល់បច្ចុប្បន្ននេះមានអ្នកជំងឺច្រើនជាង៥០០នាក់ ហើយនៅក្នុងមន្ទីពេទ្យបង្អែកនានាក៏ដូចជាមន្ទីពេទ្យបង្អែកប៊ុនរ៉ានីហ៊ុនសែនរកាកោងមានលទ្ធភាពទទួលបានទឹកស្អាតជារៀងរាល់ថ្ងៃ។

លោកWouter Van Werschប្រធាននិងជានាយកប្រតិបត្តិក្រុមហ៊ុនGEប្រចាំអាស៊ានបានឲ្យដឹងថា«ខ្ញុំមើលឃើញប្រទេសកម្ពុជាមានប្រជាពលរដ្ឋវ័យក្មេងជាច្រើនហើយនេះគឺជាកម្លាំងជំរុញយ៉ាងសំខាន់មួយឆ្ពោះទៅរកកិច្ចអភិវឌ្ឍន៍ និងកំណែទម្រង់ បរិយាកាសធុរកិច្ចខ្ញុំសូមការប្តេជ្ញាចិត្តថា  ខ្ញុំនៅតែបន្ដជាដៃគូមួយសម្រាប់ការរីកចម្រើននិងការអភិវឌ្ឍរបស់ប្រទេសកម្ពុជារហូត»​។

លោកលីមដារារិទ្ធអ្នកដឹកនាំក្រុមហ៊ុនGE ប្រចាំកម្ពុជាបានឲ្យដឹងថា មានមន្ទីពេទ្យចំនួន៧ ក្នុងចំណោមមន្ទីពេទ្យទាំង១០ ​គឺគ្មានប្រព័ន្ធបន្សុទ្ធទឹកស្អាតឡើយចំណែកមន្ទីពេទ្យបីទៀតគឺគ្រាន់តែមានចម្រោះទឹកតូចៗតែប៉ុណ្ណោះដែលបានប្រើប្រាស់ ផ្នែក​សម្ភពនិងវះកាត់ប៉ុណ្ណោះ។ លោកថា«ខ្ញុំជឿជាក់ថាប្រព័ន្ធទឹកស្អាតថ្មីនេះនឹងបង្កើនគុណភាពនៃការព្យាលបាលក៏ដូចជានាំមកនូវ​គុណតម្លៃជាក់ស្ដែងកាន់តែច្រើនថែមទៀតសម្រាប់អ្នកជំងឺរាប់ពាន់នាក់ ទូទាំងប្រទេសទាំងមូល»។

លោកបន្ដទៀថា មន្ទីពេទ្យដែលបានទទួលប្រព័ន្ធទឹកស្អាតទាំង១០នោះរួមមានមន្ទីពេទ្យ ង្អែកខេត្តកំពង់ធំមន្ទីពេទ្យបារាយណ៍សន្ទុកមន្ទីរពេទ្យក្រុងសួងមន្ទីពេទ្យកោះធំមន្ទីរពេទ្យកំពង់ត្រលាចមន្ទីពេទ្យថ្មគោលមន្ទីរពេទ្យឧត្តុង្គមន្ទីរពេទ្យសំពៅលូនមន្ទីរពេទ្យកំពង់ត្រាចនិងមន្ទីរពេទ្យបង្អែកប៊ុនរ៉ានីហ៊ុនសែនរកាកោងនេះ។

ជាមួយគ្នានេះដែរលោកគួយប៊ុនធឿនប្រធានមន្ទីរសុខាភិបាលខេត្តកណ្តាលបានឲ្យដឹងស្រដៀងគ្នានេះថា មន្ទីរពេទ្យចំនួន១០ ដែលកំពង់បម្រើប្រជាពលរដ្ឋនៅតាមបណ្ដាលខេត្តពឹងផ្អែកទៅលើប្រភបទឹកស្អាតនេះកន្លងមកមន្ទីពេទ្យមួយចំនួនបានប្រើប្រាស់​ទឹកតាមការបង្ហូតាមទុយោខួងឬជីកសម្រាប់ទឹកដែលខួងឬជីកភាគច្រើនមានប្រភពមកពីស្រះឬអណ្ដូងដែលមានតាមមូលដ្ឋាន។ សម្រាប់ប្រព័ន្ធទឹកថ្មីនេះបានផ្ដល់នូវទឹកស្អាតសម្រាប់ភ្ញៀវនិងបុគ្គលិកពិសារផងដែរនេះមានន័យថាថវិកាដែលត្រូវបានបែងចែកដើម្បីទិញទឹកដែលច្រកដបឥឡូវនេះអាចយកទៅប្រើប្រាស់លើកម្មវិធីតំហែទាំអ្នកជំងឺវិញ៕

RELATED ARTICLES