Sunday, January 19, 2025
Homeព័ត៌មានជាតិស្រាទំពាំងបាយជូរ បង្ការខួរក្បាលចុះខ្សោយ

ស្រាទំពាំងបាយជូរ បង្ការខួរក្បាលចុះខ្សោយ

ការស្រាវជ្រាវមួយរបស់ប្រទេសអង់គ្លេសបានឱ្យដឹងថា ការពិសាស្រា ក្រហម ១ថ្ងៃ ១កែវកន្លះ អាចជួយបង្ការជំងឺចុះខ្សោយខួរក្បាលភ្លេចភ្លាំង ឬ វង្វេងវង្វាន់។
មូលហេតុគឺ នៅក្នុងស្រានេះ មានសារធាតុ រីសឺរវេត្រូល (Reservatrol) ជួយបង្កើនប្រសិទ្ធភាពធ្វើការរបស់អង់ហ្ស៊ីម និងជំរុញដល់ការផលិតកោសិកាខួរក្បាល ថ្មីៗ ជំនួយដល់ការចងចាំ មិនធ្វើឱ្យភ្លេចភ្លាំងទៅតាមវ័យ។ ជាពិសេស វាបន្ថែមភាពរហ័សរហួន ដល់ខួរក្បាល មិនស្ពឹកស្រពន់ គិតបានរហ័ស។ តែបើពិសាលើសពីកម្រិតនេះ វាអាចបង្កជាហានិភ័យ ដល់សុខភាពនៅពេលក្រោយបាន ៕

RELATED ARTICLES