Wednesday, March 5, 2025
Homeព័ត៌មានជាតិចាប់​បាន​ជ​ន​សង្ស័យ​ឆក់​ទូរ​ស័ព្ទ​ម្នាក់​​ វាយ​ទ្រម​ខ្លួន

ចាប់​បាន​ជ​ន​សង្ស័យ​ឆក់​ទូរ​ស័ព្ទ​ម្នាក់​​ វាយ​ទ្រម​ខ្លួន

ភ្នំពេញ ៖ ​ជនសង្ស័យម្នាក់ឃើញស្ត្រីម្នាក់ និយាយទូរស័ព្ទហើយយកមកសៀតនឹងចង្កេះបាន ធ្វើសកម្ម​ភាពឆក់មិនបានសម្រេចត្រូវជាប់ខ្នោះរបស់សមត្ថកិច្ច ដែលហេតុការណ៍នេះបង្ក អោយមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង៧និង១០នាទីយប់ថ្ងៃទី២៦ ខែមីនា ឆ្នាំ២០១៧ តាមបណ្តោយផ្លូវព្រះមុនីវង្ស នៅចំណុចមុខសាលារាជធានីភ្នំពេញ ស្ថិតនៅក្នុងសង្កាត់ស្រះចកខណ្ឌដូនពេញ។
ជនសង្ស័យដែលឃាត់ខ្លួនបានមានឈ្មោះគឹម វិសួរ ភេទប្រុស អាយុ២២ឆ្នាំ ស្នាក់នៅបុរីកីឡាអាគារទី៧ ស្នាក់សង្កាត់វាលវង់ ខណ្ឌ៧មករា។ ជនរងគ្រោះមានឈ្មោះ ហ៊ាន់ រ៉ាណែត អាយុ២១ឆ្នាំ ​មុខរបរនិស្សិតឆ្នាំទី៣ ស្នាក់នៅផ្ទះជួយគ្មានលេខ  សង្កាត់ទួលសង្កែ ខណ្ឌឬស្សីកែវ។ តាមប្រភពពត៌មានពីសមត្ថកិច្ចបានអោយដឹងថា មុន ពេលកើតហេតុជនរងគ្រោះជិះជាមួយម៉ូតូម៉ាកវីវ៉ា ពណ៌ខ្មៅ ពាក់ស្លាកលេខកំពង់ចាម1B9002 ធ្វើដំណើរមកតាមបណ្តោយផ្លូវព្រះមុនីវង្សក្នុងទិសដៅជើងទៅត្បូងទើបតែចេញមកពីផ្ទះនៅទួលសង្កែហើយជូនប្តីទៅដកលុយទូATMនៅជិតនឹងសាលារាជធានីភ្នំពេញ ភ្លាមៗនោះដែលជនរងគ្រោះក៏បានលើកទូរស័ព្ទដៃម៉ាកiPhone6ភ្លើស ពណ៌ទឹកប្រាក់ យកមកនិយាយរួចបានយកទូរស័ព្ទមកសៀតនឹងចង្កេះបានមួយសន្ទុះក្រោយមកក៏ស្រាប់តែលេចមុខជនសង្ស័យម្នាក់ជិះម៉ូតូម៉ាកVisions ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1BC7172 ធ្វើដំណើរមកតាមបណ្តោយផ្លូវព្រះមុនីវង្សក្នុងទិសដៅស្របទិសគ្នាបានជិះមកជិតហើយធ្វើសកម្មភាពច្រានជនរងគ្រោះហើយឆក់ទូរស័ព្ទដៃម៉ាកIPhone 6ភ្លើសបានសម្រេចហើយបំរុងរត់គេចខ្លួន សំណាងអាក្រក់អីត្រូវជនរងគ្រោះទាញកន្ទុយម៉ូតូអោយដួលហើយជនសង្ស័យក៏បានរត់ចោលម៉ូតូទៅជិតដល់សាលាជាតិគ្រប់គ្រងត្រូវបានប្រជាពលរដ្ឋនាំគ្នាព្រួតវាយមួយដៃ​មួយជើងទ្រពខ្លួនទើបប្រគល់អោយសមត្ថកិច្ចប៉ុស្តិ៍ស្រះចក។
ក្រោយពេលកើតហេតុជនរងគ្រោះបានទៅដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍នគរបាលរដ្ឋស្រះចកនឹងកសាងសំណុំរឿងបបញ្ជូនទៅអធិការដ្ឋានដើម្បីចាត់ការទៅតាមនីតិវិធី ៕ ឥន សាន់ស៊ីដេត

RELATED ARTICLES