Sunday, January 19, 2025
Homeព័ត៌មានជាតិអ្នកកើតជំងឺទឹកនោមផ្អែម គួរសាកល្បងអាហារទាំងនេះ

អ្នកកើតជំងឺទឹកនោមផ្អែម គួរសាកល្បងអាហារទាំងនេះ

១-ផ្លែឈើមានជាតិស្ករទាប ៖ អនុសាសន៍សុខភាពនាពេលបច្ចុប្បន្ន បានលើកទឹកចិត្តឱ្យងាកមកទទួលទានបន្លែនិងផ្លែឈើ៥ដងក្នុងមួយថ្ងៃ។ យ៉ាងណាក៏ដោយ សម្រាប់អ្នកកើតជំងឺទឹកនោមផ្អែម គួរចៀសវាងផ្លែឈើមានជាតិស្ករខ្ពស់ ដ្បិតវាអាចនាំឱ្យកើនកម្រិតស្ករក្នុងឈាម។ ចេកទុំ ម្នាស់ ស្វាយទុំ និងលម៉ើ គឺជាប្រភេទផ្លែឈើដែលអ្នកលើសជាតិស្ករនិងអ្នកកើតទឹកនោមផ្អែម មិនគួរទទួលទាន។ ចំណែកសម្បកឈើ ស៊ីនណាម៉ុន មានប្រសិទ្ធភាពបញ្ចុះកម្រិតស្ករក្នុងឈាម។ ក្នុងរូបភាពជាម្សៅ គេអាចប្រើវាជាកាហ្វេផ្អែម ជាតែ ឬរោយលើបង្អែម។
២-អាហារនិងភេសជ្ជៈមានជាតិស្ករតិច ៖ ហាង និងអាហារមួយចំនួន មានលក់នំខេក នំប៊ីស្គីត និងនំប៉ាស្ទ្រី ពិសេសសម្រាប់អ្នកកើតជំងឺទឹកនោមផ្អែម។ បើទោះនំទាំងនេះមានផ្ទុកស្ករត្រឹមពាក់កណ្តាល តែអ្នកកើតទឹកនោមផ្អែម មិនគួរទទួលទានញឹកញាប់ឡើយ។
៣-អាហារប្រឆាំងនឹងការរលាក ៖ ក្រៅពីអាហារមានជាតិស្ករទាប អ្នកកើតជំងឺទឹកនោមផ្អែម ក៏គួរងាកមកទទួលទានតាមរបបអាហារមេឌីទែរ៉ាណេ។ របបអាហារនេះ សម្បូរដោយត្រី បន្លែ ប្រេងអូលីវ និងប្រេងកាណូឡាជាដើម។
៤-អង្ករសាលីនិងបាឡេ ៖ ធញ្ញជាតិសម្បូរសារធាតុសរសៃពីរប្រភេទនេះ ជាជម្រើសយ៉ាងល្អសម្រាប់អ្នកកើតជំងឺទឹកនោមផ្អែមប្រភេទ-២។ វាមានសមត្ថភាពបន្ថយល្បឿនស្រូបយកសមាសធាតុកាបូអ៊ីដ្រាតរបស់ពោះវៀន សមត្ថភាពកែលម្អប្រក្រតីភាពកម្រិតស្ករក្នុងឈាម ក៏ដូចជាតម្រូវការអ័រម៉ូនអាំងស៊ុយលីន។ យោងលទ្ធផលសិក្សាស្រាវជ្រាវមួយចេញផ្សាយក្នុងព្រឹត្តិបត្រ Clinical Nutrition បង្ហាញថា ធញ្ញជាតិ ទាំងពីរប្រភេទនេះ អាចកាត់បន្ថយហានិភ័យជំងឺបេះដូង ដែលបង្កដោយខ្លាញ់កូលេស្តេរ៉ូល អាក្រក់។
៥-ជីរ និងគ្រឿងទេសហឹរ ៖ អ្នកជំងឺទឹកនោមផ្អែម អាចបន្ថែមរសជាតិអាហាររបស់ខ្លួនដោយខ្ទឹមស ខ្ទឹមបារាំង ស៊ីនណាម៉ុន រមៀត ផ្កាក្លាំពូ ដោយមិនបាច់បារម្ភពីហានិភ័យសុខភាព។ អាហារទាំងនេះមានគុណប្រយោជន៍ជាពិសេស បញ្ចុះកម្រិតស្ករក្នុងឈាម ៕

RELATED ARTICLES