ស្រ្តីម្នាក់ត្រូវបានជនសង្ស័យឆក់កាបូបនៅតាមដងផ្លូវបណ្តាលអោយរងរបួសធ្ងន់សន្លប់
ស្តូកស្តឹងត្រូវបានប្រជាពលរដ្ឋបញ្ជូនទៅមន្ទីពេទ្យភ្លាមៗ បង្កអោយមានការភ្ញាក់ផ្អើល កាលពីវេលាម៉ោង១និង២០នាទីរសៀលថ្ងៃទី២៦ ខែមិនា ឆ្នាំ២០១៧ នៅតាមបណ្តោយផ្លូវ សហព័ន្ធរុស្សី ខាងកើតវត្តវង្គតបុរី ស្ថិតនៅភូមិបុរីកម្មករ សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ។
ជនរងគ្រោះឈ្មោះ សុខ ខារី ភេទស្រី អាយុ២៧ឆ្នាំ មុខរបរបុគ្គលិកអង្គការ ស្នាក់នៅ សង្កាត់វាលស្បូវ ខណ្ឌច្បារអំពៅ មានស្រុកកំណើតនៅភូមិសាំមូលី ឃុំ ស្តៅកោង ស្រុកបាភ្នំ ខេត្តព្រៃវែង ជិះម៉ូតូម៉ាក វ៉េវ ពណ៌ខ្មៅពាក់ស្លាកលេខ ភ្នំពេញ1CK -2156 បើកក្នុងទិសដៅ ពីខ្លោងទ្វារវត្តទៅស្ពានអាកាស៧មករា ។
តាមប្រភពពត៌មានពីកន្លែងកើតហេតុបាននិយាយថា មុនពេលកើតហេតុគេឃើញជនរងគ្រោះជិះម៉ូតូក្នុងទិសដៅពីលិចទៅកើត បន្ទាប់មកស្រាប់តែឃើញជនសង្ស័យមានគ្នា២នាក់ជិះម៉ូតូម៉ាកហុងដាឌ្រីម ពណ៌ខ្មៅ មិនចាំស៊េរី បើកស្របជាមួយជនរងគ្រោះ បានបើកមកដល់ចំណុចកើតហេតុ ស្រាប់តែជនសង្ស័យខាងលើ បានធ្វើសកម្មភាពឆក់យកកាបូបធំពីជនរងគ្រោះហើយបានបើកបន្ថែមល្បឿនយ៉ាងល្បឿនរត់គេចបាត់ស្រមោល ។ ចំណែកឯជនរងគ្រោះវិញខណៈដែលជនសង្ស័យឆក់យកកាបូបយកទៅបាត់ធ្វើឲ្យជនរងគ្រោះដួលបោកនឹងថ្នល់អូសជិត១០ម៉ែត្របណ្តាលអោយជនរងគ្រោះបែកមុខបែកមាត់រងរបួសធ្ងន់។ភ្លាមៗនោះជនរងគ្រោះត្រូវបានប្រជាពលរដ្ឋបានជួយលើកម៉ូតូដាក់អែបខាងហើយលើកជនរងគ្រោះដាក់លើរ៉ឺម៉កម៉ូតូយកទៅព្យាបាលនៅមន្ទីរពេទព្រះកុសមះភ្លាមផងដែរ។ពេលភ្លាមៗនោះផងដែរ នគរបាលប៉ុស្តិ៍ទឹកថ្លាបានមកអន្តរាគមន៍នៅកន្លែងកើតហេតុ ដោយជនរងគ្រោះទៅមន្ទីរពេទ្យបាត់ យកម៉ូតូជនរងគ្រោះទៅរក្សាទុកប៉ុស្តិ៍ តែប្រជាពលរដ្ឋមិនអោយយកទៅរក្សាទុកនៅប៉ុស្តិ៍ឡើយ រង់ចាំបងប្អូនជនរងគ្រោះមកដល់ហើយសមត្ថកិច្ចប្រគល់អោយបងប្អូនអោយយកទៅទុកនៅពេទ្យហើយប្រគល់អោយតែម្តង។
ក្រោយពេលកើតហេតុបន្ទាប់ពីជនរងគ្រោះទៅសំរាកព្យាបាលនៅមន្ទីរពេទ្យសមត្ថកិច្ចបានទៅសាកសួរ តែជនរងគ្រោះរងរបួសធ្ងន់ពេកសាច់ញាតិបានបញ្ជូនបន្តទៅមន្ទីរពេទ្យកាល់ ម៉ែត ៕
ថោង ធឹម