Sunday, February 23, 2025
Homeព័ត៌មានជាតិអាហារទាំងនេះ ! ជួយឲ្យខួរក្បាលចងចាំបានល្អ

អាហារទាំងនេះ ! ជួយឲ្យខួរក្បាលចងចាំបានល្អ

១-ត្រីសូម៉ុង ៖ ត្រីសម្បូរខ្លាញ់ តួយ៉ាងដូចជាត្រីសូម៉ុង ជាប្រភពយ៉ាងសំខាន់នៃអាស៊ីដខ្លាញ់ អូមេហ្គា-៣ ដែលហៅថា DHA។ DHA បង្ហាញវត្តមានរបស់ខ្លួនក្នុងកម្រិតយ៉ាងខ្ពស់នៅក្នុងតំបន់ពណ៌ប្រផេះ ខួរក្បាល។ ចំណុចនេះសបញ្ជាក់ឱ្យឃើញថា យើងត្រូវការអាស៊ីដនេះជាចាំបាច់ដើម្បីរក្សាសុខភាពមុខងារខួរក្បាល។ បន្ថែមពីនេះទៀត ត្រីសូម៉ុង ក៏សម្បូរច្រើនណាស់ដែរនូវបណ្តាវីតាមីនក្រុម B ក្នុងនោះរួម បញ្ចូលទាំង B12 ដែលផ្តល់សារសំខាន់ចំពោះសុខភាពសរសៃប្រសាទ និងកោសិកាខួរក្បាល។
២-គ្រាប់ល្ពៅ ៖ យោងតាមអ្នកជំនាញអាហារូបត្ថម្ភរបស់អង់គ្លេស Cassandra Barns គ្រាប់ល្ពៅគឺជាប្រភពធម្មជាតិនៃសារធាតុស័ង្កសី។ វាជួយជំរុញដល់មុខងារយល់ដឹងក៏ដូចជា មុខងារចងចាំ។ ឯសារធាតុម៉ាញ៉េស្យូមដែលមានប្រសិទ្ធភាព ជួយផ្តល់សញ្ញាប្រសាទជុំវិញតួខ្លួន ក៏មានច្រើនផងដែរក្នុងគ្រាប់ល្ពៅ។

៣-ស៊ុត ៖ ជាប្រភពដ៏សម្បូរបែបនៃវីតាមីនក្រុម B និងសារធាតុដែក ដែលជួយគាំពារដល់ប្រព័ន្ធសរសៃប្រសាទព្រមទាំងមុខងារយល់ដឹង-ចងចាំ។ ចំណែកផ្នែកក្រហមរបស់វា គឺជាប្រភពសមាសធាតិខូលីន (Choline)។ វាជាស្រទាប់ការពារ Myelin ព័ទ្ធជុំវិញសរសៃប្រសាទឆ្មារ។

៤-សារាយសមុទ្រ ៖ ជាអាហារដ៏ល្អសម្រាប់ខួរក្បាល ក៏ព្រោះវាផ្ទុកបណ្តារ៉ែផ្តល់អត្ថប្រយោជន៍ចំពោះសុខភាព ជាពិសេសគឺសារធាតុអ៊ីយ៉ូដ។ មិនខុសពីម៉ាញ៉េស្យូម សារធាតុអ៊ីយ៉ូដ ដើរតួនាទីយ៉ាងសំខាន់ចំពោះសុខភាពប្រព័ន្ធប្រសាទនិងខួរក្បាល។ ដោយសារវាពិបាកនឹងទទួលបានអ៊ីយ៉ូដគ្រប់គ្រាន់ពីអាហារប្រចាំថ្ងៃ ដូច្នេះ សារាយសមុទ្រ អាចជួយបង្គ្រប់ការបាត់បង់នោះដើម្បីរក្សាមុខងារខួរក្បាលឱ្យបានល្អប្រសើរ។

៥-សូកូឡាពណ៌ខ្មៅ ៖ ផ្តល់អត្ថប្រយោជន៍ចំពោះសុខភាពខួរក្បាល ពីព្រោះ សូកូឡា ផ្ទុកកាកាវដែលជាប្រភពម៉ាញ៉េស្យូម ដែក និងស័ង្កសី ជាពិសេស សមាសធាតុ ហ្វវ៉្លាណូលុ (Flavonols)។ អ្នកជំនាញអាហារូបត្ថម្ភរបស់អង់គ្លេសព្រមានថា គេគួរប្រុងប្រយ័ត្នក្នុងការជ្រើសរើសផលិតផលសូកូឡា។ សូកូឡាដែលមានផ្ទុកកាកាវ យ៉ាងតិច ៧% គឺជាជម្រើសល្អសម្រាប់សុខភាព។

៦-ផ្លែប៊្លូបឺររី  (Blueberries) ៖ ការសិក្សាស្រាវជ្រាវ ជាច្រើនសុទ្ធតែបានរកឃើញថា ប៊្លូបឺររី ផ្តល់អត្ថប្រយោជន៍ចំពោះសុខភាពខួរក្បាល ជាពិសេសខួរក្បាលមនុស្សចាស់។ នេះក៏ព្រោះវាផ្ទុកច្រើននូវសមាសធាតុ ប៉ូលីហ្វេណុល (Polyphe-nols)។ ការសិក្សាមួយរបស់សាកលវិទ្យាល័យ Women’s Hospital បង្ហាញថា ការទទួលទានផ្លែបឺររី តែមួយមុខ អាចជួយពន្យារភាពចាស់ទៅ តាមអាយុរបស់ខួរក្បាលបានដល់៣ឆ្នាំ​ ៕

RELATED ARTICLES