ភ្នំពេញ ៖ ជនសង្ស័យម្នាក់ ខណៈដែលកំពុងធ្វើសកម្មភាពគាស់ផ្ទះប្រជាពលរដ្ឋ ក្នុងបុរីញូ៉ថោន ភូមិព្រៃទា សង្កាត់ចោមចៅ ខណ្ឌពោធិសែនជ័យ ត្រូវបានកម្លាំងល្បាតរបស់អធិការដ្ឋានខណ្ឌពោធិសែនជ័យឃាត់ខ្លួនបានកាលពីវេលាម៉ោង១២និង៤០នាទីរំលងអាធ្រាត ចូលថ្ងៃទី២៧ ខែមិនា ឆ្នាំ២០១៧ នាំខ្លួនទៅសាកសួរនៅផ្នែកជំនាញ អធិការដ្ឋានខណ្ឌពោធិសែនជ័យ ទើបបែកធ្លាយរឿង ជនសងកស័យសកម្មខាងលួច មិនរើសមុខ រាប់មិនអស់រាល់សកម្មភាព តាំងពីម៉ូតូ ឡាន លុយ ទ្រព្យសម្បត្តិគ្រប់ប្រភេទ តែនៅពេលនគរបាលនាំខ្លួនទៅឆែកឆេរបន្ទប់ជួល កាលពីព្រឹកថ្ងៃទី២៧ ខែមិនា រកឃើញតែរថយន្តមួយគ្រឿង ក្រៅពីនោះជនសង្ស័យអះអាងថាលក់អស់ហើយ ។
តាមនគរបាលបានឲ្យដឹងថា ជនសង្ស័យមានឈ្មោះ ម៉ា ចាន់ថា ភេទប្រុស អាយុ២៧ឆ្នាំ មុខរបរមិនពិតប្រាកដ ជាជនសង្ស័យសកម្មខាងលួចមិនរើសមុខ របស់របរ សម្ភារៈ គាស់ផ្ទះ បន្ទប់ជួល ម៉ូតូ ឡាន លុយ សំខាន់ឲ្យតែមានឱកាសរម្រាប់រូបគេ ធ្វើសកម្មភាព ។ ជនសង្ស័យស្នាក់នៅបន្ទប់ជួល ភូមិត្រពាំងល្វា សង្កាត់កាកាប ខណ្ឌៈោធិសែនជ័យ ។
នគរបាលបន្តទៀតថា កាលពីវេលាយប់រំលងអាធ្រាតឈានចូលថ្ងៃទី២៧ ខែមិនា ឆ្នាំ២០១៧ ខណៈដែលកម្លាំងល្បាត របស់នគរបាលប៉ុស្តិ៍ចោមចៅ កម្លាំងរបស់អធិការដ្ឋានខណ្ឌ ស្រាប់តែប្រទះឃើញជនសង្ស័យកំពុងធ្វើសកម្មភាពគាស់ផ្ទះប្រជាពលរដ្ឋជាក់ស្តែង ហើយបង្ក្រាបចាប់ខ្លួនបាន នាំទៅសាកសួរនៅប៉ុស្តិ៍នគរបាលចោមចៅ និងបញ្ជូនបន្តទៅផ្នែកជំនាញ សាកសួរទៅទើបបែកធ្លាយ ជនសង្ស័យសកម្មខាងលួចមិនរើសមុខ ។
តមចម្លើយសារភាពរបស់ជនសង្ស័យបានឲ្យដឹងថា ក្រោយពីេូបគេធ្វើសកម្មភាពលួចបានសម្រេចហើយ រាល់សម្ភារៈ របស់របរ ភ្លាមៗត្រូវបានគេបណ្តោះយកចេញទៅលក់ នៅតាមខេត្តបាត់ សល់តែរថយន្តមួយគ្រឿង បន្សល់ទុកឲ្យ នគរបាលដកហូត ។
ជនសង្ស័យ ក្រោយពីសាកសួរជាបឋមនៅផ្នែកជំនាញ នៅព្រឹកថ្ងៃទី២៧នេះ នាំខ្លួនបន្តទៅឆែរឆេរមើលផ្ទះ បន្ទប់កន្លែងជនសង្ស័យស្នាក់នៅ និងកន្លែងដែលជនសង្ស័យធ្លាប់ចេញចូល តែរកមិនឃើញអ្វីជាសម្ភារៈពាក់ព័ន្ធឡើយ ។
ទោះជាយ៉ាងណាក្តី ចម្លើយសារភាពជាផ្លូវការ ត្រូវបាននគរបាល ឃាត់ខ្លួនបន្តការសាកសួរ នៅផ្នែកជំនាញ កសាងសំណុំរឿងចាត់ការទៅតាមផ្លូវច្បាប់ ៕