Saturday, February 1, 2025
Homeព័ត៌មានជាតិឪចុង​រំ​លោភ​កូន​ស្រី​ធ្លាក់​ឈាម គំរាម​សម្លាប់ ទ្រាំ​មិន​បាន​ប្តឹង​ប៉ូលិស​ចាប់

ឪចុង​រំ​លោភ​កូន​ស្រី​ធ្លាក់​ឈាម គំរាម​សម្លាប់ ទ្រាំ​មិន​បាន​ប្តឹង​ប៉ូលិស​ចាប់

ខេត្តកំពង់ឆ្នាំង ៖ បុរសជាឪពុកចុងល្មោភកាមម្នាក់ បានធ្វើសកម្មភាពចាប់រំលោភសេពសន្ថវៈកូនស្រីរបស់ខ្លួន ដែលទើបមានវ័យ១៥ ឆ្នាំ រហូតដល់ធ្លាក់ឈាម និងថែមទាំងគំរាម សម្លាប់ក្មេងស្រីរងគ្រោះចោលទៀតផង ប្រសិន បើហ៊ានធ្វើឱ្យបែកការណ៍ លុះក្មេងស្រីរងគ្រោះ ទ្រាំមិនបាន ក៏ទម្លាយរឿងប្រាប់ម្តាយ ប្តឹងប៉ូលិស ចាប់ខ្លួន កាលពីវេលាម៉ោង៧និង៣២នាទីយប់ ថ្ងៃទី២៤ ខែមីនា ឆ្នាំ២០១៧ នៅចំណុចវាល ស្រែទួលគី ស្ថិតនៅក្នុងភូមិឩម្ពរ ឃុំស្វាយជ្រុំ ស្រុករលាប្អៀរ។

បុរសជាឪពុកចុងដែលចាប់រំលោភកូនស្រី នោះ មានឈ្មោះម៉ក់ សុផុន អាយុ៤៧ឆ្នាំ រស់នៅក្នុងភូមិថ្មី ឃុំជង្រ ស្រុករលាប្អៀរ។ ចំណែក ក្មេងស្រីរងគ្រោះ មានឈ្មោះម..យ អាយុ ១៥ឆ្នាំ ស្នាក់នៅផ្ទះជាមួយគ្នា។

យោងតាមពាក្យបណ្តឹងរបស់ស្ត្រីឈ្មោះ វង យីម ដែលត្រូវជាម្តាយរបស់ក្មេងស្រីរងគ្រោះបានអោយដឹងថា សព្វថ្ងៃកូនស្រីរបស់ តែងតែទៅធ្វើសំណង់ជាមួយឪពុកចុងជារៀង រាល់ថ្ងៃ លុះថ្ងៃមួយពេលកូនស្រីត្រឡប់មកពី ធ្វើសំណង់ជាមួយឪពុកចុងវិញបានមកសួរគាត់ ថានាងបានមករដូវអស់ជាងមួយសប្តាហ៍ហើយ ចុះម៉ិចក៏នាងនៅតែមានឈាមធ្លាក់មកមិន ឈប់ ហើយនាងក៏បានគាត់ទៀតថា នាងបាន ត្រូវឪពុកចុងចាប់រំលោភសេពសន្ថវៈបានសម្រេច ទៀតផង។ ពេលបានឮកូននិយាយប្រាប់ដូច នេះគាត់ជាម្តាយខឹងខ្លាំងណាស់ បាននាំកូនស្រី មកដាក់ពាក្យបណ្តឹងនៅសមត្ថកិច្ចមូលដ្ឋាន តែម្តង។

ចំណែកក្មេងស្រីរងគ្រោះ បានរៀបរាប់ ប្រាប់ថា នៅមុនពេលកើតហេតុ ឪពុកចុង របស់នាង បានជិះកង់ដឹកនាងឆ្វែលចុះឆ្វែល ឡើង លុះដល់ចំណុចកើតហេតុដែលជាកន្លែង ស្ងាត់ល្អ ឪពុកចុងក៏ឈប់កង់ ហើយបានសំឡឹង មើលមកនាងក្នុងក្រសែភ្នែកយ៉ាងចម្លែកដោយ សម្លឹងតាំងពីក្បាលដល់ចុងជើងនាង លុះនាង មើលឃើញសភាពមិនស្រួលក៏បានរត់ចេញពី ទីនោះ ភ្លាមនោះឪពុកចុងនាងក៏បានរត់ដេញតាមនាងពីក្រោយ ហើយចាប់ស្រាតខោអាវ របស់នាងរួចបានចាប់ផ្តើមធ្វើសម្មភាពរំលោភ សេពសន្ថវៈរបស់បានសម្រេច បើទោះជានាង ខំរើបម្រះ និងនិយាយអង្វរយ៉ាងណា ក៏ដោយ ក៏ឪពុកចុងនាងមិនស្តាប់ដែរ។ ក្រោយពីចាប់ រំលោភសេពសន្ថវៈបានសម្រេចរួចហើយឪពុក ចុងនាងបាននិយាយគំរាមនាងថា មិនឱ្យនិយាយ រឿងនេះប្រាប់អ្នកណាទៀត បើហ៊ានតែប្រាប់ គាត់និងសម្លាប់នាងចោលភ្លាម ហើយបានជូន នាងត្រឡប់មកផ្ទះវិញ ដោយទ្រាំមិនបាននិង ការឈឺចាប់ ទើបក្មេងស្រីសម្រេចចិត្តប្រាប់ ម្តាយនាងតែម្តងទៅ។

នៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យជា ឪពុកចុង បានសារភាពថា ខ្លួនពិតជាបានចាប់ រំលោភសេពសន្ថវៈកូនស្រីដូចអ្វីដែលនាងចោទ ប្រកាន់ប្រាកដមែន។

ជនសង្ស័យត្រូវបានសមត្ថកិច្ចរៀបចំ កសាងសំណុំរឿងបញ្ជូនខ្លួនទៅកាន់សាលាដំបូង ខេត្ត ដើម្បីចាត់ការតាមនិតិវិធិី៕ សុក្រិត

RELATED ARTICLES