Saturday, February 1, 2025
Homeព័ត៌មានជាតិប្តី​ប្រពន្ធ​ផ្ទុះជម្លោះ ចោទ​ប្រកាន់​គ្នា​ទៅ​វិញទៅ​មក ដណ្តើម​យក​ត្រូវ​រៀងៗ​ខ្លួន

ប្តី​ប្រពន្ធ​ផ្ទុះជម្លោះ ចោទ​ប្រកាន់​គ្នា​ទៅ​វិញទៅ​មក ដណ្តើម​យក​ត្រូវ​រៀងៗ​ខ្លួន

ភ្នំពេញ ៖ ប្តីប្រពន្ធមួយគូរថ្វីកាលបើមានទ្រព្យធន់ វិឡា ឡានលុយ ចាយមិនអស់ ក៏ប៉ន្តែនៅខ្វះសុភមង្គល ក្នុងគ្រួសារ បន្ទាប់ពីផ្ទុះរឿងអាស្រូវ ការមិនទុកចិត្តគ្នា ប្តីចោទប្រពន្ធ ប្រពន្ធចោទប្តី សម្តីនិយាយយកត្រូវរៀងខ្លួន ធ្វើឲ្យប្រេះឆារបែកបាក់ ស្នេហានៅក្នុងរង្វង់គ្រួសារ ដោយសារផ្តើមចេញពីរឿងលើគ្រែ ខាងប្តីចោទប្រពន្ធថាលួចបានថ្មី ដើរលេងយប់ច្រើន ខាងប្រពន្ធចោទថាប្តីដើរមានស្រីក្រៅ សោះអង្គើយឆ្នាំងចាស់ ទើបកើតជារឿង ប្តឹងផ្តល់គ្នា ២ថ្ងៃផ្ទួួន រហូតដល់វេលាម៉ោង៣និង២០នាទីរសៀលថ្ងៃទី២៧ ខែមិនា ឆ្នាំ២០១៧ ភាគីខាងប្រពន្ធ កើតទុក្ខមិនសុខចិត្តមកប្តឹង នៅប៉ុស្តិ៍ចោមចៅ ។

ភាគីខាងប្រពន្ធមានឈ្មោះ ញឹម រតនា អាយុជាង២០ឆ្នាំ មុខរបរលក់ដូរ ។ ចំណែកភាគីខាងប្តីមានឈ្មោះ គ្រី សុខណាង អាយុជាង៣០ឆ្នាំ មុខរបរលក់ដូរ ។ គ្រួសារខាងលើមានកូន២នាក់ ប្រុស១នាក់ ស្រី១នាក់ រស់នៅក្នុងបន្ទុក មានទីលំនៅ ភូមិត្រពាំងថ្លឹង សង្កាត់ចោមចៅ ខណ្ឌពោធិសែនជ័យ ។

តាមនគរបាលបានឲ្យដឹងថា ភាគីខាងប្តី កាលពីល្ងាចថ្ងៃទី២៦ ខែមិនាកន្លងមក បានមកប្តឹងចោទប្រកាន់ទៅលើ ភាគីខាងប្រពន្ធ ថាផិតក្បត់ លួចមានស្នេហាថ្មីជាមួយប្រុសផ្សេង ហើយដើរលេងយប់ៗ ខណៈដែលខ្លួនជាប់រវល់មិននៅផ្ទះ រហូតតាមទាន់ ឃើញប្រពន្ធខ្លួននៅក្នុងបន្ទប់ជាមួយ មនុស្សប្រុស ជាអ្នកផ្សេងទៀតផង ក៏កើតជាទំនាស់ក្នុងគ្រួសារដោយសារ មិនយល់ចិត្តគ្នារឿងលើគ្រែ ។ ចំណែកភាគីខាងប្រពន្ធវិញ ខណៈដែលមានវត្តមាននៅប៉ុស្តិ៍នគរបាលនារសៀលថ្ងៃទី២៧ ខែមិនានេះ បានបដិសេធទាំងស្រុង រាល់ការចោទប្រកាន់ពីភាគីខាងប្តី ខ្លួនរាប់អាន មិត្តប្រុសស្គាល់គ្នាជាធម្មតាៗទេ ពោលអត់មានអីៗ សុីជម្រៅ ជាសាហាយស្មន់ឡើយ ប្តីវិញទេ ចេះតែចុះចោលរឿងលើគ្រែ និងមានអ្នកផ្សេងចេះតែអុជអាល ទើបក្នុងគ្រួសារ ប្រេះស្រាំ បែកបាក់ អស់សុភមង្គល ។

ភាគីប្តី ប្រពន្ធ ទោះជាមានអំណះអំណាង និយសយប្រកាន់ទាញយកហេតុផលត្រូវរៀងខ្លួនក៏ដោយ នៅចំពោះមុខសមត្ថកិច្ច គ្រាន់តែសម្របសម្រួល រវាងភាគីប្រពន្ធ ប្តី តែប៉ុណ្ណោះ ជៀសវាងកើតមានហឹង្សា បករើកម្លាំងបាយដាក់គ្នា ចំពោះភាគីខាងណា កើតក្តីម៨នសុខចិត្ត រឿងលែងលះ ពាក់ព័ន្ធទៅនឹងទ្រព្យសម្បត្តិយ៉ាងណានោះ មានតែប្រព័ន្ធតុលាកាទេ ជាស្ថាប័ពច្បាប់  ៕

RELATED ARTICLES