Tuesday, April 30, 2024
Homeព័ត៌មានជាតិស្រ្តីម្នាក់​ផឹក​ស្រា​ដើម្បីទ​ម្លាក់​គភ៌ជា​ង១​ខែ ផ្ទុយ​ទៅវិ​ញ ស្រវឹង​ដេក​ដួល​រមួល​ពេញដី

ស្រ្តីម្នាក់​ផឹក​ស្រា​ដើម្បីទ​ម្លាក់​គភ៌ជា​ង១​ខែ ផ្ទុយ​ទៅវិ​ញ ស្រវឹង​ដេក​ដួល​រមួល​ពេញដី

ភ្នំពេញ ៖ ស្រ្តីវ័យ៣០ឆ្នំប្លាយម្នាក់ ផឹកស្រាសអស់១លីត្រក្នុងបំណង់ទម្លាក់គ័រជាង១ខែក្នុងផ្ទៃ ផ្ទុយទៅវិញបែជាស្រវឹងដេកដួលរមួលពេញដី បង្កឲ្យភ្ញាក់ផ្អើលកាលពីវេលាម៉ោង៧និង៣០នាទី យប់ថ្ងៃទី២៧ ខែមិនា ឆ្នាំ២០១៧ ស្ថិតនៅតាមផ្លូវ ក្នុងភូមិព្រៃព្រីងជើង សង្កាត់ចោមចៅ ខណ្ឌពោធិសែនជ័យ ។

ស្រ្តីខាងលើមានឈ្មោះ អុឹម សាតសុធី អាយុ៣៨ឆ្នាំ មុខរបរ ដើររើសអេតចាយ មានទីលំនៅ ភូមិព្រៃព្រីងជើង សង្កាត់ចោមចៅ ខណ្ឌពោធិសែនជ័យ មានកូនស្រីម្នាក់ទៀត អាយុ១៣ឆ្នាំ រស់នៅក្នុងបន្ទុក ។

តាមប្រជាពលរដ្ឋឃើញហេតុការណ៍បានឲ្យដឹងថា មុនកើតហេតុគេឃើញស្រ្តីខាងលើ ដើរថ្មើរជើង ក្នុងស្ថានភាពស្រវឹង ទ្រេតទ្រោត ទៅមុខពីរជំហាន ថយក្រោយមួយជំហាន ធំក្លិនស្រាហួង លុះមកដល់ចំណុចកើតហេតុ ស្រាប់តែទៅមុខលែងរួច អំណាចនៃទឹកប្តូរនិស្ស័យ អ្វីៗលែងគិតធ្វើឲ្យ ស្រ្តីរូបនេះបាត់បង់នូវម្ចាស់ការ ដួលផីង រនៀលពេញផ្លូវ ។ ភ្លាមៗត្រូវបាន បងប្អូនប្រជាពលរដ្ឋក្បែរនោះជួយសែងលើក ដាក់ទៅចិញ្ចើមផ្លូវ និងហៅរករថយន្តសង្រ្គោះមកជួយដឹកយកទៅសង្រ្គោះ អាយុជីវិត ។

បើតាមសម្តីស្រ្តីរងគ្រោះ ក្នុងស្ថានភាពស្រវឹង បានឲ្យដឹងថា តែមិនយកជាផ្លូវការនោះទេ ក៏ដោយសារ គាត់ស្រវឹងដាបណាស់ទៅហើយ គាត់មានផ្ទៃពោះជាង១ខែ មិនចង់ឲ្យមានកូនជាបន្តទៀតគាត់ក៏សម្រេចចិត្ត ហូបស្រាស អស់១លីត្រ កាលពីល្ងាចថ្ងៃទី២៧ ខែមិនា ឆ្នាំ២០១៧ ក្នុងគោលបំណង ទម្លាក់គ័រពីក្នុងផ្ទៃ រួចក៏ដើរថ្មើរជើង ទៅរកកូនស្រី នៅសាលារៀន មិនទន់ដល់ផង ទៅមុខលែងរួចដូលនៅនឹងកន្លែងតេម្តង ។

ក្រោយកើតហេតុ ជនរងគ្រោះត្រូវបានរថយន្តសង្រ្គោះរបស់អង្គភាព៧១១ ដឹកបញ្ជូនទៅមន្ទីរពេទ្យបង្អែកពោធិចិនតុង ។ ជួបជាមួយ អ្នកយកពត៌មាន ស្រ្តីខាងលើ បាននិយាយបណ្តើរទឹកមុខញញឹមបណ្តើរ ពោលថា ផឹកអស់ស្រាមួយថ្នាំងដៃស្រវឹងដែរ ៕

RELATED ARTICLES