Saturday, February 1, 2025
Homeព័ត៌មានជាតិខឹង​បង​ស្រីស្តី​បន្ទោស បណ្តេញ​ចេញ​ពី​ផ្ទះ ប៉ង​លោត​ទឹក​សម្លាប់​ខ្លួន

ខឹង​បង​ស្រីស្តី​បន្ទោស បណ្តេញ​ចេញ​ពី​ផ្ទះ ប៉ង​លោត​ទឹក​សម្លាប់​ខ្លួន

ភ្នំពេញ ៖ នារី​ម្នាក់​ចាញ់បោកប្រុសព្រានមានផ្ទៃពោះ៦ខែខឹង​បងស្រីស្តី​បន្ទោស​និង​ដេញ​ចេញ​ពី​ផ្ទះ​ប៉ុនប៉ង​លោតទឹក​សំលា​ប់​ខ្លួន​នៅ​លើ​ស្ពានព្រះ​មុនីវង្ស​ថ្មី​ ត្រូវ​បងប្អូន​អ្នកធ្វើ​​ដំណើរតាម​ផ្លូវ​ឃើញបាន​ប្រាប់​សមត្ថកិច្ច​អោយ​ជួយ​ឃាត់​យកទៅ​សាកសួរ​នៅ​ប៉ុស្តិ៍​នគរបាល​ចាក់​អង្រែ​លើ​ ​បង្ករ​អោយ​មានការ​ភ្ញាក់​ផ្អើល​ឡើង​នៅ​វេលា​ម៉ោង​៨និង​៣០​នាទី​យប់​ ថ្ងៃ​ទី​២៧​ ខែ​មិនា​ ឆ្នាំ​២០១៧​នៅ​លើ​ស្ពានអាកាសក្បាលថ្នល់​ភូមិ​ព្រែក​តានូ​ សង្កាត់​ចាក់អង្រែលើ​ខណ្ឌមានជ័យ​ ។

នារី​ដែល​ប៉ងលោតទឹក​សំលាប់ខ្លួន​មិនបាន​សំរេច​មានឈ្មោះ​ រឿន​ ស្រី​មុំ​ អាយុ​១៨ឆ្នាំ​ មុខរបរ​ដើរលក់​សណ្តែក​ដីតាម​ហាង​ ស្នាក់នៅ​ផ្ទះ​ជួល​ជាមួយ​បងស្រី​ នៅម្តុំ​វត្ត​សន្សំ​កុសល​ ផ្លូវ​បេតុង​ សង្កាត់​បឹង​ទំពុន​  ខណ្ឌ​មាន​ជ័យ​ ។

តាម​ប្រភព​ព័ត៌មាន​ពី​ប្រជាពលរដ្ឋ​ដែល​ឃើញ​ហេតុ​ការណ៍​ បានអោយដឹងថា​​ ​​ពួកគាត់​កំពុង​តែ​ធ្វើ​ផ្លូវ​ឆ្លង​កាត់​ស្ពានអាកាសក្បាលថ្នល់​ខណៈ​ពេល​នោះ​ក៍​ប្រទះឃើញ​នារី​ខាងលើ​ បាន​ឈរ​ យំរ៉េរ៉​នៅ​លើ​ស្ពាន​ រួចហើយ​នារី​រូប​នោះ​បំរុង​ឡើង​លើដៃ​ស្ពាន​លោត​សម្លាប់​ខ្លួន​ តែ​បានពួក​គាត់​ដែរ​ធ្វើ​ដំណើរ​តាម​ផ្លូវ​ឃើញ​ បានជួយឃាត់​និង​លួងលោម​ រួចហើយ​បាន​ផ្តល់​ដំណឹង​ទៅដល់​សមត្ថកិច្ច​មូលដ្ឋាន​អោយ​មកយកនារី​រូប​នោះ​ទៅសាកសួរ​នៅ​ប៉ុស្តិ៍​នគរបាល​ចាក់​អង្រែ​លើ​ ។

បើតាមសម្តី​នារី​រូប​នោះ​បានរៀបរាប់​ទាំងទឹក​ភ្នែក​ថា​ ដោយសារតែ​រូប​ខឹង​នឹង​បងស្រី​បង្កើត​បានស្តី​បន្ទោសឲ្យ​រូប​នាង​ដែលខំជួយ​ធ្វើ​ការ​ក្នុង​ផ្ទះ​សព្វ​គ្រប់​បែប​យ៉ាង​ ក៍មិន​ត្រូវ​ចិត្ត​បងស្រី​របស់​នាង​ដែរ​  ហើយ​នៅ​មុន​ពេល​កើតហេតុ​ បងស្រី​របស់​នាង​បានស្តី​បន្ទោស​អោយ​នាង​និង​បានដេញ​នាងចេញ​ពីផ្ទះ​ទៀត​ ហើយ​ណា​មួយ​រូប​នាង​ មានផ្ទៃពោះខ្វះ​តែ​៣ថ្ងៃ​ទៀត​ បាន​ចំនួន​៦ខែហើយ​ ហើយ​កូន​នៅ​ក្នុង​ពោះ​របស់​នាង​គឺ​គ្មាន​ឪពុក​នោះ​ទេ​ ដោយ​សារ​តែ​រូប​នាង​ចាញ់​បោក​គេ​  ទើប​ធ្វើ​ឱ្យ​រូប​នាង​ពិបាក​ចិត្ត​ ទើបសម្រច​ចិត្ត​មក​លោត​ទឹក​សម្លាប់​ខ្លួន​បែប​នេះ​ ។

ក្រោយ​ពី​សាកសួរ​រួច​ រូប​នាង​ត្រូវ​បាន​ ខាង​វិទ្យុ​មកយករូប​នាង​ទៅ​ស្នាក់នៅ​ជាមួយ​បណ្តោះ​អាសន្ន​សិន​  ៕ ណនរ៉ាត់

RELATED ARTICLES