ភ្នំពេញ៖ បុរសកម្មករសំណង់ម្នាក់ ត្រូវបានស្លាប់មុនពេលបញ្ជូនមកដល់មន្ទីពេទ្យព្រះកុសុមះ (លោកសង្ឃ)។ហេតុការណ៍នេះបានកេីតឡេីងកាលពីម៉ោង១៤ និង ៣០ នាទីថ្ងៃទី២៧ ខែមិនា ឆ្នាំ២០១៧ ស្ថិតនៅក្នុងភូមិត្រពាំងក្រសាំង សង្កាត់ត្រពាំងក្រសាំង ខណ្ឌពោធិ៍សែនជ័យ ។
ជនរងគ្រោះឈ្មោះ ទូច ពិទូ ភេទប្រុស អាយុ២៥ ឆ្នាំ មុខរបរកម្មករសំណង់ស្នាក់នៅកន្លែងកេីត ហេតុខាងលេី ហេីយមានស្រុកកំណេីតនៅភូមិ ថ្មពេជ្រ ឃុំថ្មពេជ្រ ស្រុកត្បូងឃ្មុំ ខេតទកំពង់ចាម។
បេីតាមការបញ្ជាក់ពីបុរសម្នាក់ឈ្មោះ ឆែម រឿន ភេទប្រុស អាយុ៣២ឆ្នាំ មានមុខរបរកម្មករសំណង់ស្នាក់ជាមួយជនរងគ្រោះ និងត្រូវជាបងថ្លៃបានបញ្ជាក់ប្រាប់អោយដឹង ថាមុនពេលកេីតហេតុប្អូនថ្លៃរបស់គាត់បានទៅចក់ត្រីជាមួយមិត្តភក្តិពីរបីនាក់ ក្រោយពីឡេីងមកពីឆក់ត្រីវិញគាត់បានមកអង្គុយផឹកទឹក ដោយផ្អែកនិងមាត់ទ្វាផ្ទះ ដោយឃេីញអង្គុយយូមិនក្រោយអ្នកជិតខាង រួមជាមួយបងប្អូនបានទៅអង្រន់មើលស្រាប់តែឃើញ សន្លប់បាត់ស្មារតីទៅហើយពេលនោះបងប្អូនបានស្រួតដឹកតាមរឺម៉កកង់បីមកសង្គ្រះនៅមន្ទីពេទ្យព្រះកុសុមះតែអកុសល់ជនរងគ្រោះបានស្លាប់បាត់ទៅហើយ។
ក្រោយកើតហេតុសពត្រូវបងប្អូនដឹកទៅស្រុកកំណើតដើម្បីធ្វើបុណ្យតាមប្រពៃណី។