Saturday, February 1, 2025
Homeព័ត៌មានជាតិសង់ដំបូលផ្ទះជំពាក់លុយ៥ខែ ម្ចាស់អត់​លុយ​លុយ ឲ្យ​ជាង​រុះរើ​វិញ រុះ​រូច​បែរ​ជា​ម្ចាស់​ផ្ទះ​ប្តឹង​ចោទ​ប្រកាន់​ជាង

សង់ដំបូលផ្ទះជំពាក់លុយ៥ខែ ម្ចាស់អត់​លុយ​លុយ ឲ្យ​ជាង​រុះរើ​វិញ រុះ​រូច​បែរ​ជា​ម្ចាស់​ផ្ទះ​ប្តឹង​ចោទ​ប្រកាន់​ជាង

ភ្នំពេញ ៖ ផ្ទះមួយល្វែង ស្ថិតនៅតាមផ្លូវលំក្នុងភូមិត្រពាំងល្វា សង្កាត់ចោមចៅ ខណ្ឌពោធិសែនជ័យន បន្ទាប់ពីម្ចាស់ជួលហៅជាងដែក ទៅធ្វើប្រក់ដំបូលស័ង្កសីរួចរាល់ហើយ ម្ចាស់ផ្ទះជំពាក់លុយ ជិត២៨០ដុល្លា អស់រយៈពេល៥ខែបែជាមិនទាន់បានឲ្យលុយ ម្តងថាថ្ងៃនេះ ម្តងថាថ្ងៃនោះ ពេលជាងទៅទារលុយ ម្ចាស់ឲ្យរុះរើវិញ ដោយសារគ្មានលុយឲ្យ ទីបំផុតការរុះរើរបស់ជាងដែក រុះយកដំបូល ក្លាយជាអ្នកទោស បន្ទាប់ពីម្ចាស់ផ្ទះចោទប្រកាន់ រុះរើបង្កឲ្យខូចខាតរបស់ទ្រព្យទៅវិញ កើតជារឿងប្តឹងផ្តល់គ្នាទៅប៉ុស្តិ៍នគរបាលចោមចៅ ត្រូវបាននគរបាលហៅភាគីសងខាងមក សម្របសម្រួលគ្នានៅប៉ុស្តិ៍ប៉ូលីសនារសៀលថ្ងៃទី២៧ ខែមិនា ឆ្នាំ២០១៧ ។

ភាគីខាងជាងដែក មានឈ្មោះ ធី ភក្តី ភេទប្រុស អាយុ២៤ឆ្នាំ មុខរបរជាងដែក មានទីលំនៅ នៅភូមិត្រពាំងល្វា សង្កាត់កាកាប ខណ្ឌពោធិសែនជ័យ ។មានប្រពន្ធឈ្មោះ  សេង ស្រីស្រស់ អាយុ២៣ឆ្នាំ មុខរបរជាកម្មកររោងចក្រ មានកូនប្រុសម្នាក់ អាយុជាង១ខួប ។ ចំណែកឯម្ចាស់ផ្ទះវិញ មានឈ្មោះ  ឡន  សាវ៉ែន ភេទប្រុស មុខរបរជាគ្រូបង្រៀន សាលាគោកបញ្ជាន់ ។

តាមសម្តីភាគីខាងជាងដែកបានឲ្យដឹងថា ផ្ទះលោកគ្រូបង្រៀនខាងលើ ត្រូវបានជួលគាត់មក សាងសង់ដំបូល ប្រក់ស័ង្កសី ក្នុងអំឡុងខែសីហា ឆ្នាំ២០១៦មកម្លេះ សម្ភារៈលើម្ចាស់ផ្ទះ ថ្លៃឈ្នួលជាង ចំនួន២៨០ដុល្លា តែពេលដែលសង់រួច ម្ចាស់ផ្ទះមិនបានឲ្យថ្លៃឈ្នួលអូសបន្លាយពេល៥ខែមកហើយ ដល់ជាងដែកទៅទារលុយឈ្នួលម្ចាស់ផ្ទះម្តងថាថ្ងៃនេះម្តងថាថ្ងៃនោះ លុះរហូតដល់ថ្ងៃទី២៤ខែមិនា ឆ្នាំ២០១៧ ជាងដែកបានទាំងប្រាប់ទៅម្ចាស់ផ្ទះ ប្រាប់ទាំងមេភូមិ ជុំវិញរឿងរុះដំបូលផ្ទះ ក៏ប៉ុន្តែខណៈដែលជាងទៅរុះរើដំបូល ម្ចាស់ផ្ទះទាំងប្តី ប្រពន្ធមិនបាននៅផ្ទះ នៅតែកូនក្មួយ ជាងរុះរើប្រ៉ាវ យកដំបូលទៅបាត់អស់ ម្ចាស់មកវិញខឹងប្តឹងប៉ូលីស រកខុសត្រូវ ។

តាមសម្តីភាគីម្ចាស់ផ្ទះវិញបានឲ្យដឹងថា គាត់មិនបានឲ្យជាងរុះរើដំបូលឡើយ គ្រាន់តែប្រាប់ថា លុយជម្ពាក់រងចាំសង រំលោះមួយខែ១០០ដុល្លា ក៏ដោយសារគាត់ក៏ជាអ្នកអត់ដែរ ។ ហើយពេលដែលជាងមករុះ មិនបានប្រាប់គាត់ឡើយ ធ្វើឲ្យខូចខាត ទ្រព្យសម្បត្តិក្នុងផ្ទះ ភ្លៀងទទឹក ឥវ៉ាន់ ទើបគាត់ខឹងប្តឹងប៉ូលីស ។

ក្នុងការសម្របសម្រួលគ្នានៅប៉ុស្តិ៍នគរបាល ភាគីខាងជាង បានសារភាពថា ខ្លួនខឹងពេក ហើយម្ចាស់ផ្ទះក៏បានជម្រុញឲ្យរុះរើផង ហើយសុំសម្រួលនឹង ដាក់ដំបូលស័ង្កសីថ្មីសងឲ្យវិញ អត់យកថ្លៃឈ្នួល តែភាគីម្ចាស់ផ្ទះទាមទារសំណង់៣ពាន់ដុល្លាទើបរួចខ្លួន ។ ការសម្របសម្រួលគ្នានៅល្ងាចថ្ងៃទី២៧នេះនៅប៉ុស្តិ៍នគរបាល ពុំត្រូវរូវគ្នាឡើយ៕

RELATED ARTICLES