ភ្នំពេញ៖ មនុស្សប្រុសស្រីចំនួន៣នាក់ រួមទាំងឧបករណ៍ប្រើប្រាស់គ្រឿងញៀន ត្រូវបាននគរបាលប៉ុស្តិ៍ទឹកល្អក់៣ធ្វើការចុះឃាត់ខ្លួនតាមសេចក្តីរាយការណ៍ពីប្រជាពលរដ្ឋល្អដែលរស់នៅជិតខាង។
ករណីនគរបាលចុះឃាត់ខ្លួននេះបានធ្វើឡើងកាលពីម៉ោង៩និង៤០នាទីព្រឹក ថ្ងៃទី២៨ មិនា ឆ្នាំ២០១៧ នៅចំណុចផ្ទះលេខ៣៧ ផ្លូវ២៧១ ក្រុម២៩ ភូមិ១១ សង្កាត់ទឹកល្អក់៣ ខណ្ឌទួលគោក រាជធានីភ្នំពេញ ។
យោងតាមសមត្ថកិច្ចបានប្រាប់អោយដឹងថាមនុស្សប្រុសស្រីទាំង៣នាក់នេះមានឈ្មោះ អួន សុធី ភេទប្រុស អាយុ៤២ឆ្នាំ មុខរបរមិនពិតប្រាកដស្នាក់នៅ ផ្ទះ៣៧ ផ្លូវ២៧១ ក្រុម២៩ ភូមិ១១ សង្កាត់ទឹកល្អក់៣ ខណ្ឌទួលគោក រាជធានីភ្បំពេញ ។ និងក្មេងស្រីចំនួន២នាក់ទៀតមានឈ្មោះ អាហ្សា ភេទស្រី អាយុ១៥ឆ្នាំ និងឈ្មោះ ឡូ នីតា ភេទស្រី អាយុ១៦ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅម្តុំស្ទឹងមានជ័យ ខណ្ឌមានជ័យ រាជធានីភ្នំពេញ និងហូតបានឧបករណ៍សេពគ្រឿងញៀន មួយចំនួន ។
ប្រភពបានបន្តថា មុនពេលឈានដល់ការឃាត់ខ្លួនមនុស្សទាំង៣នាក់នេះ គឺប្រជាពលរដ្ឋដែល រស់នៅជុំវិញកន្លែងកើតហេតុ បានឃើញកូនម្ចាស់ផ្ទះតែងតែគម្រាមគំហែងធ្វើទុក្ខបុកម្និញដល់ក្រុម គ្រួសារនិងតែងតែប្រមូលផ្តុំគ្នីគ្នាមកស្នាក់នៅនិងប្រើប្រាស់គ្រឿងញៀនបង្កការភ័យព្រួយបារម្មណ៍អំពីសុវត្ថិភាពក្នុងភូមិឃុំ ក៏សម្រេចចិត្តខលរាយការណ៍ជូនសមត្ថកិច្ចចុះមកត្រួតពិនិត្យមើល ជាក់ស្តែងឃើញមានឧបករណ៍ប្រើប្រាស់គ្រឿងញៀនមួយចំនួន ក៍ឃាត់ខ្លួនតែម្ដងទៅ។
បច្ចុប្បន្នមនុស្សប្រុសស្រីទាំង៣នាក់រួមទាំងឧបករណ៍ប្រើប្រាស់គ្រឿញៀនត្រូវបានកម្លាំងនាំមកឃុំខ្លួនបណ្តោះអាសន្ននៅអធិការដ្ឋាននរគបាលខណ្ឌទួលគោក ដើម្បីកសាងសំណុំរឿងចាត់ការតាមនីតិវិធី ៕ ឌីណា
មនុស្សប្រុសស្រី៣នាក់ ត្រូវសម្ថតកិច្ចឃាត់ខ្លួនពាក់ព័ន្ធករណីប្រើប្រាស់គ្រឿងញៀន
RELATED ARTICLES