ភ្នំពេញ ៖ ជនជាតិញូសឺឡែនម្នាក់ ស្រវឹងស្រាដើររករឿងគេហើយចូលទៅក្នុងភោជនី ដ្ឋានភែភឌីរ៉ាយស៍ វាយអ្នកគ្រប់គ្រងនៅក្នុងហាងចំនួនមួយដៃបណ្តាលអោយបែកមាត់ត្រូវ សមត្ថកិច្ចឃាត់ខ្លួន បង្កអោយមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង១២និង៣០នាទី រំលងអាធាត្រឈានចូលថ្ងៃទី២៩ខែមីនាឆ្នាំ២០១៧តាមបណ្តោយផ្លូវ១៣៦កែងផ្លូវព្រះស៊ីសុវត្ថិនៅចំណុចភោជនីដ្ឋានបារាំងយីហោភែភឌីរ៉ាយស៍ស្ថិតនៅក្នុងសង្កាត់ផ្សារកណ្តាល១ខណ្ឌដូនពេញ។
ជនរងគ្រោះមានឈ្មោះ វណ្ណ ណាក់ ភេទប្រុស អាយុ២៩ឆ្នាំ មុខរបរអ្នកគ្រប់ គ្រងនៅភោជនីដ្ឋាន ស្នាក់នៅផ្សារកណ្តាល១ ខណ្ឌដូនពេញ។ចំនែកជនបង្កជាជនជាតិ បរទេសមានឈ្មោះ Peter Miler ភេទប្រុស អាយុ៥២ឆ្នាំ ជាជនជាតិញូសឺឡែន ស្នាក់នៅផ្ទះលេខ៦ ផ្លូវ៣១២ សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន។
តាមប្រភពពត៌មានពីជនរងគ្រោះបានអោយដឹងថាមុនពេលកើតហេតុមិនដឹងថាជនជាតិញូសឺឡែនម្នាក់វ័យ៥២ឆ្នាំមិនដឹងថាមកពីផឹកស៊ីនៅឯណានោះទេក្នុងស្ថានភាពស្រវឹង
ស្រាមកចូលនៅក្នុងហាងរបស់គាត់ហើយដើរចង្អុលមុខភ្ញៀវទើបគាត់បានទៅហាមឃាត់កុំអោយចង្អុលមុខភ្ញៀវស្រាប់តែត្រូវជនជាតិបរទេសនោះវ៉ៃវៃមួយដៃចំមាត់បណ្តាលអោយបែកមាត់ហូរឈាមពេញមាត់ភ្លាមៗនោះដែលសន្តិសុខរួមនិងអ្នករត់រ៉ឺម៉កម៉ូតូគាត់ឃើញ
អញ្ចឹងក៏រត់ទៅឃាត់ត្រូវជនជាតិបរទេសរកវ៉ៃទើបនាំគ្នាព្រួតវៃជនជាតិបរទេសវិញបណ្តាលអោយបែកក្បាលហូរឈាមស្រោចពេញក្បាលភ្លាមៗនោះដែលសមត្ថកិច្ចក៏បានចុះមកអន្តរាគមន៍ឃាត់បានជនរងគ្រោះនឹងជនបង្កយកទៅប៉ុស្តិ៍ផ្សារកណ្តាល១ដើម្បីសួរនាំ។
ប្រជាពលរដ្ឋនៅម្តុំផ្លូវ១៣៦ក៏បានប្រាប់អោយដឹងថាជនជាតិបរទេសខាងលើនេះអោយតែស្រវឹងស្រាគឺដើររករឿងគេអែងជារឿយៗ ។
ក្រោយពេលកើតហេតុជនរងគ្រោះក៏បានទៅដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍ផ្សារកណ្តាល១ដើម្បីអោយសមត្ថកិច្ចចាត់ការទៅតាមនីតិវិធី៕ ឥនសាន់ស៊ីដេត