Saturday, February 1, 2025
Homeព័ត៌មានជាតិប្រពន្ធ​ខំឲ្យលុយ​​​លួស​​ម៉ូតូ​ យក​ទៅ​សង​គេពី​ព្រឹក ល្ងាច​ឡើង​លួច​យក​ទៅ​បាត់​ដដែល

ប្រពន្ធ​ខំឲ្យលុយ​​​លួស​​ម៉ូតូ​ យក​ទៅ​សង​គេពី​ព្រឹក ល្ងាច​ឡើង​លួច​យក​ទៅ​បាត់​ដដែល

ភ្នំពេញ ៖ ស្រ្តីវ័យ២៦ឆ្នាំម្នាក់ ហួសឆ្អែតចិត្តនិយាយលែងចេញ បន្ទាប់ពីលោកប្តី ខ្ចីម៉ូតូរបស់មិត្តភ័ក្រ ស្គាល់គ្នា យកទៅជិះតែមួយភ្លែត ផ្ទុយទៅវិញអស់រយៈពេល១៨០ភ្លែតហើយនៅតែមិនឃើញ យកម៉ូតូមកវិញ អស់២ថ្ងៃទើបដឹងថា លោកប្តីយកទៅបញ្ចាំបានលុយដើរសុីចាយទៅវិញ តែទោះជាបែបនេះក្តីបំណាច់ប្តីទៅហើយ ខំឲ្យលុយទៅលួសម៉ូតូយកសង់គេវិញ កាលពីព្រឹកថ្ងៃទី២៨ ខែមិនា ឆ្នាំ២០១៧នេះ នៅផ្ទះជួលក្នុងភូមិព្រៃព្រីងជើង សង្កាត់ចោមចៅ ខណ្ឌពោធិសែនជ័យ យកបានទាំងម៉ូតូហើយ តែមិនទាន់បានយកទៅប្រគល់ជូនម្ចាស់ដើមវិញ បែជាវេលាល្ងាចថ្ងៃដដែល ជិះគេចខ្លួនទៅបាត់ ធ្វើឲ្យប្រពន្ធ និងម្ចាស់ម៉ូតូខឹង នាំគ្នាចូលប៉ុស្តិ៍ប៉ូលីស ។

ម៉ូតូដែលបុរសជាប្តីល្អកម្ររកបាន ជិះយកទៅបាត់នោះ ម៉ាក ហុងដា គុបមូលតឿ ពណ៌ទឹកប្រាក់ ពាក់ស្លកលេខ  ភ្នំពេញ 1BN-9643 មានម្ចាស់ដើម ឈ្មោះ ជុំ ម៉ាច ភេទស្រី អាយុ២៩ឆ្នាំ មុខរបរ កម្មកររោងចក្រ ស្នាក់នៅផ្ទះជួល ភូមិត្រពាំងពោធិ សង្កាត់ចោមចៅ មានស្រុកកំណើតភូមិកន្ធំ ឃុំវាលពន់ ស្រុកថ្ពង ខេត្តកំពង់ស្ពឺ ។ ចំណែកបុរសយកម៉ូតូទៅបញ្ចាំ មានឈ្មោះ ត្រេះ  ណាស្រុី ជនជាតិខ្មែរឥស្លាម  អាយុ៣១ឆ្នាំ មុខរបរកម្មកររោងចក្រ QMI មាន  ប្រពន្ធឈ្មោះ ប៉េង សុភាព អាយុ២៦ឆ្នាំមុខរបរកម្មកររោងចក្រ ស្នាក់នៅផ្ទះជួលភូមិព្រៃព្រីងជើង សង្កាត់ចោមចៅ មានស្រុកកំណើត ភូមិតុំ ឃុំរកាក្រោម ស្រុកដូនកែវ ខេត្តតាកែវ  ។

តាមស្រ្តីឈ្មោះ ជុំ ម៉ាច ជាម្ចាស់ម៉ូតូ បានឲ្យដឹងថា ខ្លួននិងស្រ្តីឈ្មោះប៉េង សុភាព ជាមនុស្សស្គាល់រាប់ អានគ្នា កន្លងមកធ្លាប់ទៅធ្វើការនៅប្រទេសម៉ាឡេសុីជាមួយគ្នា រហូតមកស្រុកខ្មែរវិញ បម្រើការងារ ជាកម្មកររោងចក្រ ស្នាក់នៅផ្ទះជួលក្បែរគ្នាទៀត ហើយនៅល្ងាច ថ្ងៃទី២៦ ខែមិនា ឆ្នាំ២០១៧កន្លងមក នេះ ប្តីរបស់មិត្តភ័ក្រ ឈ្មោះ ត្រេះ ណាស្រុី បានទៅដល់បន្ទប់ជួល យកម៉ូតូរបស់ខ្លួនជិះ ប្រាប់ថាទៅ មានការមួយភ្លែត ដោយអាងតែប្តីរបស់មិត្តភ័ក្រ ចិត្តកំណាញ់អីគ្រាន់ខ្ចីម៉ូតូ ក៏យកទៅបាត់ទៅមិនឃើញ វិលវិញ បាត់២យប់២ថ្ងៃ រហូតដល់យប់ថ្ងៃទី២៧ ខែមិនា ទើបចូលផ្ទះ សម្រាកជាមួយប្រពន្ធ ហើយ ប្រាប់ថា ម៉ូតូយកទៅបញ្ចាំបាត់ ។ ចំណែកនាង ប៉េង សុភាព ជាភរិយាវិញ គ្រាន់តែឮថា ម៉ូតូប្តីយក ទៅបញ្ចាំ ភិតភ័យ ខ្លាចចិត្តមិត្តភ័ក្រ ខ្លាចប្តឹងផ្តល់ ទោះជាខ្លួនមានផ្ទៃពោះជិតគ្រប់ខែក៏ដោយ ខ្វាយខ្វល់ ផង ខំរកលុយចំនួន៨០ដុល្លា ឲ្យប្តីទៅលួសម៉ូតូយកមកសង ម្ចាស់វិញនៅព្រឹកថ្ងៃទី២៨ ខែមិនា ឆ្នាំ២០១៧នេះ យកមកវិញបានសម្រេចហើយ តែមិនទាន់យកទៅប្រគល់ជូនម្ចាស់ភ្លាមទេ ចាំវេលាល្ងាច ផ្ទុយទៅវិញ បន្ទាប់ពីបានម៉ូ៉តូ ជិះទៅបាត់សារជាថ្មីម្តងទៀត ទើបធ្វើឲ្យនាងជាប្រពន្ធ និងម្ចាស់ម៉ូតូ កាន់តែភ្លឺភ្នែក និយាយលែងចេញ ជឿហើយលោកប្តីធន់នេះ បង្កតែបញ្ហា នាំទុក្ខទោស ដល់ស្រ្តីជាភរិយា កំពង់មានផ្ទៃពោះជិតគ្រប់ខែ នាំឲ្យមិត្តភ័ក្រអាក់អន់ស្រពន់ចិត្ត ត្បិតប្តីល្អកម្ររកបាន ម្នាក់នេះ ។

ក្រោយពីអស់សង្ឃឹម អស់ជំនឿ ទំនុកចិត្ត ទើបប្រពន្ធនិងម្ចាស់ម៉ូតូ នាំគ្នាមកប៉ុស្តិ៍ប៉ូលីស ដោយភាគីខាងប្រពន្ធរបស់ជនឆបោក សន្យាធានា រកលុយសងថ្លៃម៉ូតូទៅមិត្តភ័ក្រ ចំណែកម្ចាស់វិញ ប្តឹងសូមឲ្យសមត្ថក៨ច្ចជួយស្រាវជ្រាវ រកជនឆបោកខាងលើ មកដោះស្រាយគ្នា ៕

RELATED ARTICLES