Saturday, February 1, 2025
Homeព័ត៌មានជាតិចម្លាក់​ប្រាសាទ​អង្គរធំ បង្ហាញ​សម្ព័ន្ធភាព​កង​ទ័ព​ខ្មែរ-ចិន

ចម្លាក់​ប្រាសាទ​អង្គរធំ បង្ហាញ​សម្ព័ន្ធភាព​កង​ទ័ព​ខ្មែរ-ចិន

ខេត្តសៀមរាប ៖ តាមរយៈចម្លាក់នៅលើជញ្ជាំងប្រាសាទបាយ័ន (អង្គរធំ) បានបង្ហាញ ឱ្យឃើញពីភ័ស្តុតាង នៃសម្ព័ន្ធភាពស្អិតល្មួតជា ប្រពៃណីដ៏យូរលង់ រវាងខ្មែរនិងចិន ដោយចម្លាក់ទាំងនោះ មានវត្តមានកងទ័ពចិន ក្នុងជួរ ទ័ពខ្មែរ ជួយវាយបណ្តេញកងទ័ពចាម ដែល ឈ្លានពានទឹកដីខ្មែរ នាសម័យមហានគរ នាឆ្នាំ ១១៧៧ ក្នុងរាជ្យព្រះបាទជយវរ្ម័នទី៧ អតីតព្រះមហាក្សត្រខ្មែរ ដ៏ល្បីល្បាញ។

យោងតាមប្រភពអាជ្ញាធរអប្សរា បានឱ្យ ដឹងថា នៅលើចម្លាក់នៃប្រាសាទបាយ័ន ត្រង់ថែវ ខាងក្រៅ នាទិសខាងកើត មានទិដ្ឋភាពដ៏ធំពីរ ផ្ទាំងជាប់គ្នា ដែលរៀបរាប់អំពីជ័យជម្នះដ៏អស្ចារ្យនៃកងទ័ពខ្មែរ លើកងទ័ពចាម ដែលបាន ឈ្លានពានចូលគ្រប់គ្រងនគរខ្មែរ តាំងពីឆ្នាំ ១១៧៧ ។

ទិដ្ឋភាពនេះ មិនថាទេសចរខ្មែរ ឬបរទេស នោះទេ គឺបានដឹងបានឮជាទូទៅ ព្រោះនេះជា ព្រឹត្តិការណ៍ដ៏សំខាន់បំផុត មុនការចាប់ផ្តើមឡើង គ្រងរាជ្យរបស់ព្រះបាទជយវរ្ម័នទី៧ ដែលជា ព្រះមហាក្សត្សខ្មែរ ដ៏ល្បីល្បាញទាំងគុណធម៌ និងស្នាព្រះហស្ថបន្សល់ទុករហូតដល់សព្វថ្ងៃ។

បើមើលឱ្យលម្អិតលើសពីធម្មតាបន្តិច យើង នឹងឃើញកងទ័ព និងមេទ័ពមួយចំនួន មានឯក- សណ្ឋានខុសពីកងទ័ពខ្មែរ បម្រើការនៅខាង-ទ័ពខ្មែរ។ កងទ័ពនោះ គឺជាកងទ័ពចិន ដែលមក ជួយច្បាំងខ្មែរ ក្នុងចម្បាំងនឹងនគរចាម។ ហេតុ អ្វីមានវត្តមានទ័ពចិន មកជួយខ្មែរ នៅពេល- នោះ?

អ្នកស្រាវជ្រាវ និងជាអនុប្រធានមជ្ឈ- មណ្ឌលអន្តរជាតិវស្រាវជ្រាវ និងតម្កល់ឯកសារ អង្គរ នៃអាជ្ញាធរអប្សរា លោកអ៊ឹម សុខរិទ្ធី បាន ពន្យល់ថា នាសតវត្សទី១២ រាជវង្សសុង ដែល គ្រប់គ្រងនគរចិន ត្រូវដួលរលំដោយកងទ័ពសេះ របស់ម៉ុងហ្គោលី។ កងទ័ពចិនដែលនៅតំបន់- ឆ្ងាយៗបានបែកខ្ញែកគ្នា រត់គេចពីចម្បាំងចាញ់។ ទ័ពខ្លះក៏ចេញដើរច្បាំងដើម្បីបន្តជីវភាពរស់នៅ បន្តទៀត។ ទេសកាលនេះហើយ ដែលនាំឱ្យ មានទ័ពស៊ីឈ្នួលនៅតាមប្រទេសខ្លះ មាននៅ ប្រទេសខ្មែរ ជាដើម។ ក្រុមកងទ័ពស៊ីឈ្នួលចិន មួយក្រុម បានធ្វើចម្បាំងជួយខ្មែរ តទល់នឹងទ័ព ចាម ផងដែរ។

អ្នកស្រាវជ្រាវរូបនេះ ក៏បានបញ្ជាក់អំពី ការឆ្លងគ្នានៃទំនៀមជិះសេះធ្វើសង្គ្រាមរបស់ ព្រះមហាក្សត្រខ្មែរ ដែលមានក្នុងចម្លាក់នេះ។ លោកបញ្ជាក់ថា មុនវត្តមានកងទ័ពចិន ចូលមក ព្រះមហាក្សត្រ ពុំដែលគង់ប្រថាប់លើខ្នងសេះ ក្នុងការចេញច្បាំងនោះទេ គឺគង់ប្រថាប់តែលើ ខ្នងដំរីប៉ុណ្ណោះ។ ដូចគ្នាដែរ មេទ័ពចិន មួយចំនួន ក៏រៀនជិះដំរីធ្វើសង្គ្រាមតាមខ្មែរដែរ ព្រោះនៅ ប្រទេសចិន ពុំមានដំរីចម្បាំងសម្រាប់ជិះធ្វើសង្គ្រាមទេ៕

RELATED ARTICLES