Saturday, February 1, 2025
Homeព័ត៌មានជាតិជីដូន​ភ្លេច​ខ្លួន​ចៅ​ស្រី រអិល​ជើង​​ធ្លាក់​ស្រះ​លង់​ស្លាប់

ជីដូន​ភ្លេច​ខ្លួន​ចៅ​ស្រី រអិល​ជើង​​ធ្លាក់​ស្រះ​លង់​ស្លាប់

ខេត្តបាត់ដំបង ៖ ក្មេងស្រីអាយុ២ឆ្នាំម្នាក់ ឆ្លៀតពេលដែលជីដូនរវល់ការងារក្នុងផ្ទះភ្លេច ខ្លួន ក៏ដើរលេងតែម្នាក់ឯងនៅក្បែរមាត់ស្រះ រួចក៏រអិលជើងធ្លាក់ចូលទឹក បណ្តាលឱ្យលង់ ស្លាប់យ៉ាងអាណោចអាធ័ម កាលពីវេលាម៉ោង ៥និង៣០នាទីល្ងាច ថ្ងៃទី២៧ ខែមីនា ឆ្នាំ២០១៧ នៅចំណុចក្រុមទី៣ ភូមិក្រសាំង ឃុំតាម៉ឺន ស្រុកថ្មគោល។

ក្មេងស្រីរងគ្រោះដែលលង់ទឹកស្រះស្លាប់ មានឈ្មោះកើច ចាន់រី ភេទស្រី អាយុ២ឆ្នាំ សព្វថ្ងៃស្នាក់នៅជាមួយជីដូនជីតា ក្នុងភូមិ-ឃុំ កើតហេតុខាងលើ។

តាមសម្តីស្ត្រីជាជីដូនក្មេងស្រីរងគ្រោះ បានរៀបរាប់ប្រាប់ថា ចៅស្រីម្នាក់នេះ (ក្មេង- ស្រីរងគ្រោះ) ត្រូវឪពុកម្តាយរបស់គេ យកមក ផ្ញើឱ្យគាត់ជួយមើលថែ ព្រោះឪពុកម្តាយរបស់ គេរវល់ចេញទៅធ្វើការរកស៊ីនៅស្រុកថៃ យូរៗ ទើបត្រឡប់មកផ្ទះមើលកូនម្តង។ នៅមុនពេល កើតហេតុ គាត់រវល់រៀបចំដាក់ដាំបាយ ស្លស្លុក នៅក្នុងផ្ទះ ក៏ទុកឱ្យចៅស្រីដើរលេងនៅក្រៅ ផ្ទះតែម្នាក់ឯង លុះក្រោយពីរួចដៃ នឹករកចៅ ក៏ស្រែកហៅ តែមិនឮសំឡេងចៅឆ្លើយ ទើប គាត់បានដើររក តែរកមិនឃើញ លុះសង្ស័យ ថាចៅស្រីលង់ទឹកស្រះ គាត់ក៏ស្រែកឆោឡោ ហៅអ្នកភូមិឱ្យចុះជួយរាវរក ទីបំផុត ក៏ប្រទះ ឃើញចៅស្រីលង់ទឹកស្លាប់បាត់ទៅហើយ។

ក្រោយកើតហេតុ សមត្ថកិច្ចបានចុះពិនិត្យ និងធ្វើកោសល្យវិច័យសព រួចបញ្ជាក់ថា ក្មេង- ស្រីរងគ្រោះពិតជាស្លាប់ដោយសារតែលង់ទឹក ប្រាកដមែន។

សពក្មេងស្រីរងគ្រោះត្រូវបានសមត្ថកិច្ច ប្រគល់ឱ្យស្ត្រីជាជីដូន ដើម្បីរៀបចំធ្វើបុណ្យ តាមប្រពៃណី៕

RELATED ARTICLES