ភ្នំពេញ៖ បុរសម្នាក់មិនដឹងថាមានវិបត្តិរឿងស្នេហា ឬសង្សារខូចចិត្តបានសម្រេចចិត្តលោតទឹកសម្លាប់ខ្លួននៅ លើស្ពានជ្រោយចង្វារថ្មីបន្សល់ទុកតែស្បែកជើងមួយគូ និងស្រោមដៃមួយគូ នៅលើស្ពានបង្កឲ្យមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោ៨ និង៣០នាទីយប់ថ្ងៃទី១៦ ខែកក្ដដា នៅលើស្ពានជ្រោយចង្វាថ្មី សង្កាត់ជ្រោយចង្វា ខណ្ឌជ្រោយចង្វា ។
ប្រភពពត័មានពីប្រជាពលរដ្ឋដែលធ្វើដំណើរឆ្លងកាត់នៅលើស្ពានជ្រោយចង្វារថ្មី បានប្រាប់ឲ្យដឹងថា គេបានឃើញបុរសម្នាក់ អាយុជាង២០ឆ្នាំ ដើរចុះដើរឡើងនៅលើស្ពានជ្រោយចង្វារថ្មី មិនមានអ្នកណាចាប់អារម្មណ៍ទេ ស្មានតែបុរសម្នាក់នេះដើរលេងធម្មតាទេ លុះមួយសន្ទុះក្រោយស្រាប់តែឃើញបុរសនោះបានដោះស្បែកជើងនិងស្រោមដៃដាក់នៅលើស្ពាន ហើយឡើងលើបង្កាន់ដៃស្ពានលោតចូលទៅក្នុងទឹកបាត់តែម្ដង ។
ក្រោយពេលកើតហេតុធ្វើឲ្យអ្នកធ្វើដំណើរនាំគ្នាឈរអេតចាំមើលក្រែងលោបុរសនោះចេះ ហែលទឹក ឬក៏ផុសឡើងមកលើវិញ ប៉ុន្តែចាំអស់ជាច្រើនម៉ោងនៅតែមិនឃើញអណ្តែតឡើងមកលើវិញទេ ។
ចំពោះបុរសដែលលោតទឹកសម្លាប់ខ្លួននេះមិនមាននរណាម្នាក់ស្គាល់និងដឹងថាគាត់មាន វិបត្តិគ្រួសារឬវិបត្តិស្នេហាដោះស្រាយមិនចេញបានជាសម្រេចចិត្តលោតទឹកសម្លាប់ខ្លួន ហើយបន្សល់ទុកស្រោមដៃនិងស្បែកជើងមួយគូនៅលើស្ពានតែប៉ុណ្ណោះ ៕