ត្រឹមតែរយៈពេល១ថ្ងៃ គំរោងរបស់ស៊ីរ៉ែនវីឡា លក់ជូនអតិថិជនរហូតដល់៩០%
គំរោងស៊ីរ៉ែនវីឡាត្រូវបានវិនិយោគឡើងដោយក្រុម TACC ទឹកថ្លា ដែលជាបុត្រសម្ព័ន្ធរបស់ក្រុមហ៊ុន TA Corporation សិង្ហបូរី និងទទួលលក់ផ្ដាច់មុខដោយក្រុមហ៊ុន Huttons CPL។
គម្រោងនេះលក់បានរហូតដល់៩០% ត្រឹមតែរយៈពេល១ថ្ងៃ គឺថ្ងៃទី២៩ ខែមីនា នេះ ដែលជាជោគជ័យហួសពីកាស្មានសម្រាប់ការលក់ក្នុងវិស័យអចលនទ្រព្យ និងជាប្រវត្តិសាស្រ្ដនៃការលក់ជូនអតិចិជនរបស់ក្រុមហ៊ុន Hutton CPL ដែលមានអ្នកជំនាញសិង្ហបូរី និងកម្ពុជា រួមគ្នា។
ថ្លែងនៅក្នុងសន្និសីទសារព័ត៌មាន កាលពីរសៀលថ្ងៃទី២៩ ខែមីនា ឆ្នាំ២០១៧ លោកប៉ាវិឆ័យ ប្រធានគ្រប់គ្រងផ្នែកលក់នៃគម្រោងស៊ីរ៉ែនវីឡា បានឲ្យដឹងថា ”ក្នុងឱកាសបើកលក់ជាផ្លូវការ គំរោងស៊ីរ៉ែន វីឡាដែលមានទីតាំងស្ថិតនៅក្នុងសង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ ទល់មុខស្ថានីយទូរទស្សន៍អាស៊ីអាគ្នេយ៍ តាមបណ្ដោយផ្លូវណតប្រ៊ីដនេះ ជាប្រភេទវីឡាភ្លោះ ដែលគម្រោងស៊ីរ៉ែនវីឡានេះ មាន២១យូនីត ដែលក្នុង១យូនីត មានទំហំ៦គុណ១២ មានកម្ពស់៣ជាន់កន្លះ មានបន្ទប់គេង៤ មានបន្ទប់ទទួលភ្ញៀវ១ និងបន្ទប់ទឹក៦។ គម្រោងនេះក្នុង១យូនីត តម្លៃ១៩៧.០០០ដុល្លារ។
ស៊ីរ៉ែនវីឡាសាងសង់លើផ្ទៃដី៥០៧៨ម៉ែត្រការ៉េ ជាប្រភេទវីឡាភ្លោះផ្ដាច់មុខ បានសាងសង់រួចជាស្ថាពរជាមួយនិងប្លង់រឹងរួចជាស្រេច ទីតាំងនៅជិតទីក្រុងជាងគេ ហើយក៏ជាទីតាំងល្អសម្រាប់ការរស់នៅ ឬវិនិយោគ។ ការសាងសង់នូវផ្លូវក្រវ៉ាត់ក្រុងទី២នេះ វាបានជះឥទ្ធិពលយ៉ាងខ្លាំងទៅលើការកើនឡើងនៃតម្លៃដីធ្លីក្នុងតំបន់នោះ។ វីឡាភ្លោះនេះ ស្ថិតក្នុងតំបន់ដែលមានការអភិវឌ្ឍន៍ស្រាប់ មានសាលាលំដាប់អន្ដរជាតិ សាកលវិទ្យាល័យ ផ្សារទំនើប ហាងលក់ទំនិញ ភោជនីយដ្ឋាន និងមន្ទីពេទ្យ នៅជុំវិញទៀតផង។ ម្យ៉ាងវិញទៀត យើងប្រើពេលតែ៣នាទី ទីកាន់ផ្សារទំនើបផ្លាហ្សា និង១០នាទីប៉ុណ្ណោះ ទៅកាន់ផ្សារទំនើបអ៊ីអនម៉ល២។ នេះបង្ហាញថា តម្លៃអចលនទ្រព្យនៅតំបន់នេះអាចមានកំណើនខ្ពស់”៕