Friday, January 31, 2025
Homeព័ត៌មានជាតិបុរស​ម្នាក់ ញៀន​ហួស​កម្រិត​ ប្រាប់គេថាប្រពន្ឋ​ស្លាប់ ក៍ដើរ​រក

បុរស​ម្នាក់ ញៀន​ហួស​កម្រិត​ ប្រាប់គេថាប្រពន្ឋ​ស្លាប់ ក៍ដើរ​រក

ភ្នំពេញ៖ បុរសម្នាក់សង្ស័យបែកថ្នាំបានមកឈរនៅលើសួនច្បារក្រោយព្រះបរមរូបតាំងពីម៉ោង ២យប់រហូតដល់ភ្លឺហើយរត់ពេញសួនដោយអ្នកយាមមើលទៅមិនស្រួលក៍ហៅសម្ថតកិច្ចនិងប្រជាការពារខណ្ឌដូនពេញចុះមកឃាត់ខ្លួនកាលពីវេលាម៉ោង៦និង៣០នាទីព្រឹកថ្ងៃទី៣០ខែមិនាឆ្នាំ២០១៧នៅលើសួនច្បារក្រោយព្រះបរមរូបសង្កាត់ចតុមុច ខណ្ឌដូនពេញ រាជធានីភ្នំពេញ។
បុរសដែលសម្ថតកិច្ចឃាត់ខ្លួនខាងលើនេះមានឈ្មោះ បុត្រ ចាន់ឌី អាយុ៣៥ឆ្នាំមុខរបរមិនពិតប្រាកដ ស្នាក់នៅផ្ទះម្ដុំក្រោយវត្តគោកបញ្ជន់។
បើតាមសំដីរបស់បុរសខាងលើនេះបានប្រាប់ថាគាត់បានលឺគេនិយាយថាប្រពន្ឋគាត់ស្លាប់ហើយពេលនោះធ្វើអោយគាត់មិនអស់ចត្តិក៍ដើរតាមរកប្រពន្ឋរហូតមកដល់សួនច្បារក្រោយព្រះបរមរូបឈរនិងអង្គុយតាំងពីម៉ោង២យប់រហូតដល់ភ្លឺតែម្ដងទៅ។
សម្ថតកិច្ចបានប្រាប់អោយដឹងថាគឺគាត់បានយាមនៅក្បែរផ្ទះសម្ដេចឃើញបុរសខាងលើនេះបានដើរតែម្នាក់ឯងនិងនិយាយពីនេះពីនោះតែម្នាក់គាត់នៅលើសួនច្បារតាំងពីម៉ោង២យប់រហូតដល់ភ្លឺដោយមានការសង្ស័យក៍រាយការទៅខាងប៉ូលិសប៉ុស្តិ៍ចតុមុខនិងកម្លាំងសាលាខណ្ឌដូនពេញអោយមកនាំខ្លួនយកទៅធ្វើការសួរនាំ។តែពេលកម្លាំងចុះមកចាប់បុរសនោះរត់ពេញលើសួនច្បារហើយប៉ូលិសនិងប្រជាការពារនាំគ្នារត់ដេញមួយសន្ទុះទើបចាប់បានក៍នាំខ្លួនមកប៉ុស្តិ៍ចតុមុខតែម្ដងទៅ។
ក្រោយពេលនាំមកដល់ប៉ុស្តិ៍ធ្វើការសួរនាំទើបដឹងថាដោយសារតែបុរសខាងលើប្រើប្រាស់ថ្នាំញៀនហួសកំរិតធ្វើអោយបែកអារម្មណ៍និងមានគេនិយាយប្រាប់ថាប្រពន្ឋគាត់ស្លាប់ហើយធ្វើអោយគាត់មិនអស់ចត្តិក៍ខំដើររករហូតដល់មុខសួនច្បារទល់មុខផ្ទះសម្ដេចតែម្ដងទៅ។
បច្ចុប្បន្នបុរសខាងលើនិងត្រូវបានសម្ថតកិច្ចកសាងសំណុំរឿងបញ្ជូនទៅមណ្ឌលឪកាសខ្ញុំដើម្បីបន្សាបសារធាតុញៀននិងស្តារនីតិសម្បទា ៕ ឌីណា

RELATED ARTICLES