ពេលឈឺក្បាលម្តងៗ ការទទួលទានថ្នាំតែមួយមុខ មិនអាចជួយបន្ថយអាការបានទេ ត្រូវមានការបំបាត់ដោយវិធីផ្សេងៗផង ៖
១-ពិសាអាហារដែលមានជាតិម៉ាញេស្យូមច្រើន ៖ ដូចជា ស៊ុបល្ពៅ ល្ពៅស្ងោរ ជាវិធីបន្ថយភាពតានតឹងនៃប្រព័ន្ធប្រសាទ ជួយឱ្យឆាប់បាត់ឈឺ។
២-ពិសាទឹកខ្ញី ៖ ជួយបន្ថយអាការរក កល់ចង់ក្អួត។
៣-ពិសាទឹកព្នៅ ៖ ជួយបន្ថយអាការឈឺក្បាល និងស្រវាំងភ្នែក។
៤-ម៉ាស្សានិងស្អំ ៖ នៅចំណុចរួមនៃប្រសាទ ធ្វើឱ្យមានភាពធូរស្រាល ជាវិធីព្យាបាល ឈឺក្បាលប្រកាំង ដែលត្រូវចំណុចបំផុត ប្រេងដែលប្រើដើម្បីម៉ាស្សាឱ្យមានប្រសិទ្ធភាព មាន២គឺ ប្រេងក្រអូបក្លិនជីរអង្កាម ជួយឱ្យមានភាពស្រស់ស្រាយ។ ចំណែកប្រេងក្លិន ឡាវេនឌើ ជួយឱ្យបានធូរស្បើយ បន្ថយភាពតានតឹង និងបន្ថយអាការក្រៀមក្រំចិត្ត។
-សង្កត់ចុចសាច់នៅបរិវេណសាច់ចន្លោះមេដៃនិងម្រាមចង្អុល ទ្រឹងមួយស្របក់ រួចដកម្រាមចេញ។ ធ្វើដដែលៗឱ្យបានច្រើនដង។
-សង្កត់ចុចបរិវេណកផ្នែកលើ ម៉ាស្សាដេញទៅរហូតដល់ចំហៀងក្បាល សងខាងឆ្អឹងក។
-សង្កត់ចុចសាច់ចន្លោះមេដៃនិងម្រាមចង្អុលម្តងទៀត។ ធ្វើដដែលៗឱ្យបានច្រើនដង។
៥-ស្អំក្តៅស្អំត្រជាក់ឆ្លាស់គ្នា ៖
-ជ្រលក់កន្សែងក្នុងទឹកត្រជាក់ ពូតឱ្យអស់ទឹកបន្តិច បន្តក់ប្រេងក្រអូបក្លិនឡាវេនឌើរចូលទៅ ២-៣តំណក់ រួចយកមកស្អំនៅថ្ងាសនិងក។
-ស្អំកន្សែងត្រជាក់នៅថ្ងាស ឯកន្សែងក្តៅស្អំនៅកញ្ចឹងក ធ្វើឆ្លាស់គ្នា រាល់ ២ នាទីម្តង យ៉ាងតិច ឱ្យបាន ៦ដង ៕
វិធីបំបាត់អាការ ឈឺក្បាលប្រកាំង
RELATED ARTICLES