Friday, January 31, 2025
Homeព័ត៌មានជាតិមិត្ត​ភក្តិរៀប​គម្រោង​ វាយប្លន់​យក​ម៉ូតូពី​មិត្ត​ភក្តិ

មិត្ត​ភក្តិរៀប​គម្រោង​ វាយប្លន់​យក​ម៉ូតូពី​មិត្ត​ភក្តិ

​ភ្នំពេញ ៖ ជនសង្ស័យ​ប្រុស​ស្រី​២នាក់​ ត្រូវ​បានសមត្ថកិច្ច​តាម​ធ្វើ​ការ​ឃាត់​ខ្លួន​បានភ្លាមៗ​ បន្ទាប់​ពី​ទទួល​បាន​ពាក្យ​​បណ្តឹង​ពី​នារី​រងគ្រោះ​ម្នាក់អះអាងថាបានរៀប​គំរោង​វាយ​ប្លន់​យក
​ម៉ូតូនិង កាបូបលុយ​របស់​នាង​បាន​សំរេច​ កាលពី​វេលា​ម៉ោង​១២និង​៣០នាទី​ថ្ងៃត្រង់ថ្ងៃទី៣០​ខែមិនា​ ឆ្នាំ​២០១៧​ ទុលមុខផ្ទះលេខ​៨៦​ ផ្លូវ​៩៩​ ភូមិ​៤​ក្រុម​២៧​ សង្កាត់​ផ្សារ​ដើម​ថ្កូវ​​ខណ្ឌ​ចំការមន​ ។

ជ​នរងគ្រោះ​មានឈ្មោះ​សួង​ ពឿន​ ភេទស្រី​ អាយុ​២៩ឆ្នាំ​ មុខរបរ​លក់​ដូរ​ស្នាក់នៅ​ផ្ទះ​ជួល​ផ្លូវ​ លេខ​៤៩០​ ភូមិ​២​ សង្កាត់​ផ្សារ​ដើម​ថ្កូវ​ខណ្ឌ​ចំការមនចំណែកជនសង្ស័យដែលឃាត់​ខ្លួន​បាន​មានឈ្មោះ​  បញ្ញា​ រឹទ្ធ​  ភេទប្រុស​អាយុ​១៦ឆ្នាំ​​ ស្នាក់នៅ​ផ្ទះ​ជួល​ ភូមិ​៥​ ក្រុម​៣២​សង្កាត់​ផ្សារ​ដើម​ថ្កូវ​ ខណ្ឌ​ចំការមន​ ​ និង​ម្នាក់​ទៀត​ត្រូវ​ជាបងស្រី​ធម៌​ មានឈ្មោះ​ វីង​លីនដា​ ភេទស្រី​ អាយុ​២៥ឆ្នាំ​ មុខរបរ​បំរើការនៅហាង​ ខារ៉ាអូខេ​ រ៉ក​ ស្នាក់នៅ​ផ្ទះ​ជួល​ ផ្លូវ​៩៧​  ភូមិ​៥​ ក្រុម​៣២​ សង្កាត់​ផ្សារ​ដើម​ថ្កូវ​  ខណ្ឌ​ចំការមន​ ។​ ដកហូត​បានម៉ូតូ​ម៉ាក​ ស្កុបពី​ពណ៌ស​ ពាក់ស្លាកលេខ​ ភ្នំពេញ​ 1CG 4352 ដែលជនសង្ស័យយកទៅ​ផ្ញើរ​នៅ​កន្លែង​ផ្ញើ​ម៉ូតូ​ នៅមជ្ឈមណ្ឌល​កំសាន្ត​ រ៉ក​ ព្រម​ទាំង​កាបូប​របស់​ជនរងគ្រោះ​ ដែល​ជនសង្ស័យ​បានយក​ទៅ​លាក់​ទុក​នៅ​ផ្ទះ​ជួល​ ។

តាម​សម្ដី​ជនរងគ្រោះ​បាននិយាយ​ថារូប​នាង​បានស្គាល់​គ្នា​ជាមួយ​និង​នារី​ជាជន​សង្ស័យ​ខាង​លើ​បានរយះពេល​៤ខែហើយ​ ដោយ​ស្គាល់​គ្នា​តាម​រយៈ​ទៅ​ធ្វើ​សក់​និង​ក្រចក​នៅ​ហាងជាមួយ​គ្នា​  លុះ​ដល់​ពេល​កើតហេតុ​ខាងលើ​  ស្រាប់តែ​នារី​ដែល​ជា​ជនសង្ស័យ​ បានបបួល​នាង​អោយ​ជួន​ទៅ​ធ្វើ​ច្រមុះ​នៅ​ម្ដុំ​ផ្សារ​ថ្មី​ ពេល​នោះ​រូប​នាង​ក៍បាន​យក​ម៉ូតូ​ម៉ាក​ស្កុបពី​ពណ៌សរ​ពាក់ស្លាកលេខ​ ភ្នំពេញ​ 1CG 4352 ទៅ​ដឹក​នារី​ជាជន​សង្ស័យ​ដើម្បី​ទៅ​កែ​ច្រមុះ​ ដោយនារី​ជា​ជនសង្ស័យ​គឺ​ជាអ្នក​ឌុប​  តែពេល​ឌុប​មក​ចំនុច​កើតហេតុ​ខាងលើ​ ផ្លូវ​៩៩​ស្រាប់​តែ​នារី​ជាជន​សង្ស័យ​ បានឈប់​ម៉ូតូ​  រួច​បានអោយ​នារី​រងគ្រោះ​ដាក់​ កា​បូប​លុយ​ចូល​ទៅ​ក្នុង​កែបម៉ូតូ​ ព្រោះ​អី​លុយក្នុង​កាបូប​បង​ច្រើន​ ពេល​នោះ​នារី​រងគ្រោះ​ក៍បាន​ដាក់​កាបូប​ក្នុង​កែបម៉ូតូ​តាម​សម្ដី​របស់​ជនសង្ស័យ​ ​ស្រាប់​តែពេល​នោះ​ ក៍​​លេចមុខ​ជនសង្ស័យ​ជាបុរស​ម្នាក់​ទៀត​ បានមករុញ​រូបនាង​ទាំង​២នាក់​ បណ្តាលអោយ​អោយ​ដួល​គរ​លើគ្នា​ រងរបួស​រលាត់​ក្បាល​ជង្គង់​  ហើយ​​ជនសង្ស័យ​ជាបុរស​បាន​លើក​ម៉ូតូ​របស់​នាង​ជិះ​ចេញ​ទៅ​បាត់​ទៅ​ តែ​ពេល​ដែរ​ជិះម៉ូតូ​ចេញ​ទៅ​ រូប​គាត់​ ជាជនរងគ្រោះ​បានស្រែក​ថាចោរៗ​ និង​រត់​ដេញ​តាម​  តែបែរ​ជា​នារី​ដែល​ជា​ជនសង្ស័យ​​ត្រូវ​ជាមិត្តភ័ក្តិ​ មិនបាន​ជួយ​ដេញ​តាម​ទេបែរ​ជាឈរ​មើលទៅវិញ ទុកឲ្យ​បុរស​ជាជន​សង្ស័យ​ជិះម៉ូតូ​យកទៅ​បានយ៉ាង​ស្រួល​  ។

បន្ទាប់​ពី​ជនសង្ស័យ​បានយក​ម៉ូ​តូ​របស់​នាង​ទៅ​បាត់​ទៅ​ រូប​នាង​ជាជនរងគ្រោះ​ បានទៅដាក់ពាក្យ​បណ្តឹង​នៅប៉ុស្តិ៍នគរបាល​ផ្សារ​ដើម​ថ្កូវ​ ដើម្បី​អោយ​សមត្ថកិច្ច​ជួយ​ស្រាវជ្រាវ​រក​ជនសង្ស័យ​និង​ម៉ូតូ​របស់​នាង​មកវិញ​ ព្រម​ទាំង​កាបូប​របស់​ដែល​មាន​លុយ​៥០០ដុល្លារ​ ។

ដោយ​ឡែក​ខាង​សមត្ថកិច្ច​កិច្ច​ប៉ុស្តិ៍​ផ្សារ​ដើម​ថ្កូវ​វិញ​ដោយបាន​អោយ​ដឹង​ថា​ បន្ទាប់​ពី​បានទទួល​ពាក្យ​បណ្ដឹង​របស់​ជនរងគ្រោះ​ ភ្លាមៗ​នោះ​កម្លាំង​សមត្ថកិច្ច​ប៉ុស្តិ៍​  ក៍បាន​ធ្វើ​ស្រា​វ​ជ្រាវ​ ហៅនារី​ដែល​ជា​ជនសង្ស័យ​មកធ្វើ​ការ​សាក​សួរ​នៅប៉ុស្ត៍នគរបាល​ផ្សារ​ដើម​ថ្កូវ​ នៅពេល​ដែល​សមត្ថកិច្ច​ធ្វើ​ការ​ចោទ​សួរ​ នារី​ដែល​ជា​ជនសង្ស័យ​ហើយ​ត្រូវ​ជាមិត្តភ័ក្តិ​ជនងគ្រោះ​ បានសារភាពថា​ រូប​នាង​ពិតជា​បានរៀប​គំរោង​វាយ​ប្លន់​យក​ម៉ូតូ​ពីជនរងគ្រោះ​ពិតប្រាកដមែន​ ដោយនាង​មាន​បក្ស​ពួក​ម្នាក់​ទៀត​ដែល​ត្រូវ​ជាប្អូន​​ប្រុស​ធម៌​ បានជួលបន្ទប់នៅ​ក្បែរ​គ្នា​ បានធ្វើ​សកម្មភាព​ជាមួយ​ផង​ដែរ​ ដោយលឺ​សំដី​នារី​ជាជន​សង្ស័យ​រូបនេះ​និយាយ​ សមត្ថកិច្ច​ប៉ុស្តិ៍​ផ្សារ​ដើម​ថ្កូវ​បាន​ប្រើ​រយៈ​ពេល​អស់​៥ម៉ោង​ ទើប​ឈាន​ទៅ​ឃាត់​ខ្លួន​បុរស​ម្នាក់​ដែល​ត្រូវ​ជាប្អូន​ធម៌​ បាននៅតាម​ផ្លូវ​លេខ​៥០៨កែង​៩៥​ សង្កាត់​ផ្សារ​ដើម​ថ្កូវ​ ខណ្ឌ​ចំការមន​ នៅ វេលាម៉ោង៨យប់ថ្ងៃទី៣០ ខែមិនា ​​បាននាំខ្លួន​ជនសង្ស័យ​ទៅ​យកម៉ូតូ​របស់​ជនរងគ្រោះ​ ដែលពួកគេយក​ទៅផ្ញើរ​​នៅ​កន្លែង​ផ្ញើ​ម៉ូតូ​នៅមជ្ឈមណ្ឌល​កំសាន្ត​រ៉កនិងទៅឆែកឆេរបន្ទប់ ជួលរបស់​ជនសង្ស័យឃើញមានកាបូបរបស់ជនរងគ្រោះតែអត់មានលុយទេ ឃើញលុយ នៅជាប់នឹងខ្លួនជនសង្ស័យមានជិត៣០០ដុល្លារតែប៉ុណ្ណោះ ។ បន្ទាប់មកទើបនាំខ្លួនជន​សង្ស័យ​​ទៅសាកសួរនៅ​ប៉ុស្តិ៍​នគរបាល​ផ្សារ​ដើមថ្កូវ​ ។

នៅចំពោះ​មុខ​សមត្ថកិច្ច​ជនសង្ស័យ​ទាំង​ពីរ​នាក់​បានសារភាពថា​ ពួកគេ​ពិត​បាន​រៀប​គម្រោង​វាយ​ប្លន់​យក​ម៉ូតូ​ពីជនរងគ្រោះ​ពិតប្រាកដមែន​  ។

បន្ទាប់​ពី​សាកសួរ​រួច​ ជនសង្ស័យ​ព្រមទាំងវត្ថុតាង​ត្រូវ​បានសមត្ថកិច្ច​កសាង​សំណុំ​រឿង​បញ្ជូន​ទៅ​អធិការ​ដ្ឋាន​ខណ្ឌ​ចំការមន​ដើម្បី​ចាត់​ការ​បន្ត​  ៕ណន រ៉ាត់

RELATED ARTICLES