Sunday, January 19, 2025
Homeព័ត៌មានជាតិវីតាមីន B6 ជួយបន្ថយអាការចាញ់កូន

វីតាមីន B6 ជួយបន្ថយអាការចាញ់កូន

សម្រាប់​ស្ត្រីមានគភ៌មួយចំនួនដែលមានអាការចាញ់កូនខ្លាំង និងឃើញថា គ្រប់ពេលដែលទទួលទានចេក ពោត ឬផ្លែប៊័រ ចូលទៅហើយ ហេតុអ្វីមានអារម្មណ៍ល្អឡើង? នោះបណ្តាលមកពីអាហារទាំងនោះ មានសារធាតុផ្សំនៃវីតាមីន B6។


ការសិក្សាស្រាវជ្រាវបង្ហាញថា វីតាមីន B6 មានចំណែកជួយឱ្យរាងកាយសម្រួលកម្រិតអាស៊ីដអាមិណូក្នុងរាងកាយ និងបន្ថយអាការក្អួតចង្អោរបាន។ អ្នកម្តាយមានគភ៌ ទើបពុំគួរខ្វះ វីតាមីន B6 ដែលមាននៅក្នុងអាហារច្រើនប្រភេទ ដូចជា ធញ្ញជាតិ អង្ករសំរូប សាច់សត្វជាប់ខ្លាញ់ សត្វស្លាប ត្រី ពោត សណ្តែក និងចេក ជាដើម។ តែយ៉ាងណាក៏ដោយមិនគួរទិញវីតាមីន B6 មកទទួលទានបំប៉នខ្លួនឯង ព្រោះប្រសិនទទួលទានក្នុងបរិមាណច្រើនពេក អាចបង្កផលប៉ះពាល់ដល់ទារកក្នុងផ្ទៃ ទើបគួរប្រឹក្សាជាមួយគ្រូពេទ្យជាមុនសិន និងការទទួលទានអាហារគ្រប់ ៥ក្រុម ក៏ជាវិធីងាយៗដែលជួយឱ្យបានទទួលវីតាមីន B6 គ្រប់គ្រាន់ដែរ៕

RELATED ARTICLES