ភ្នំពេញ : ជិតចូលរដូវចូលឆ្នាំខ្មែរប្រពៃណីជាតិឈានជិតចូលមកដល់ចាប់ផ្ដើមឃើញមានរបាំគ្រុឌរបស់ អង្កការកុមារកំព្រាសំដែងតាមផ្ទះនិងក្រុមហ៊ុនសហគ្រាសធំឬតូចដើម្បីលើរាជសីដេញគ្រោះចង្រៃចេញលាភចូលវិញហើយនិងកុមាកំព្រាដែលសំដែងនោះបានថវិកាដើម្បីយកទៅបន្តការសិក្សា កាលវេលាម៉ោង១០និង៣ឥនាទីព្រឹកថ្ងៃទី៣១ ខែ មីនា ឆ្នាំ ២០១៧នៅចំណុចក្រុមហ៊ុនលក់គ្រឿង បន្ទប់ទឹក ផ្ទះលេខ១៩B ផ្លូវ៤៣២ សង្កាត់បឹងត្របែក ខណ្ឌចំការមន។
គួរសង្កេតឃើញថាអោយតែជិតដល់រដូវចូលឆ្នាំខ្មែរប្រពៃណីជាតិតែងតែមានក្មេងកំព្រាតាមអង្គការនានាមកសំដែងតាមក្រុមហ៊ុនឬសហគ្រាសធំៗជារបាំគ្រុឌដែលនិយមដេញគ្រោះចង្រៃចេញនិងលើរាជសីនិងប្រកបរបររកសីុកាន់តែចំរើននេះជាទំលាមទំលាប់ប្រពៃណីខ្មែរយើងពីដូនតា ។
លោកស្រី ប្រាក់ សុខា ជាប្រធានអង្គការបណ្ដុះបណ្ដាលកុមារកំព្រា យុវជនពិការ និងស្រ្តីក្រីក្រដែលមានទីតាំងភូមិអណ្ដូង សង្កាត់គោករកា សង្កាត់ព្រែកពៅ រាជធានីភ្នំពេញបានប្រាប់អ្នកយកពត៍មានយើងថាដោយនៅព្រឹកនេះគាត់ជាអ្នកដឹកនាំកុមារកំព្រាចំនួន១៩នាក់ស្រី៧ប្រុស១២នាក់ដែលមកសំដែងតាមបណ្ដាក្រុមហ៊ុននានាដើម្បីបានថវិការខ្លះយកមកអោយក្មេងកំព្រាដែលនៅក្នុងសហគមន៍សរុប៣៥នាក់ដែលមានអាយុចាប់ពី៤ឆ្នាំឡើងដល់១៨ឆ្នាំហើយភាគច្រើនគឺក្មេងជនក្រីក្រច្រើនជាងក្មេងកំព្រាឱពុកម្ដាយហើយការសំដែងនេះដើម្បីរកប្រាក់ចំណូលយកមកផ្គងផ្គង់ដើម្បីអោយក្មេងរៀនផ្នែកភាសាខ្មែរឬភាសាបរទេសនិងជំនាញដែលកុមារាឬកុមារីដែលគាត់មានចំណង់ចំណូចចិត្តរបស់គាត់រៀងៗខ្លួន ។
លោកស្រីជាប្រធានបានបន្តប្រាប់ថាដោយមុននិងនាំក្មេងកំព្រាងដែលមកសំដែងតាមក្រុមហ៊ុនឬតាមផ្ទះបានចេញលិខិតសុំការអនុញ្ញាតិពីម្ចាស់ក្រុមហ៊ុនឬសហគ្រាសធំៗមុនរយះពេល២ខែហើយពេលទទួលទូរស័ព្ទពីក្រុមហ៊ុនទើបណត់ថ្ងៃចុះទៅដល់កន្លែងនិងសំដែងរបាំគ្រុឌតែចំណែកផ្លូវច្បាប់វិញបានស្នើរសុំពីក្រសួងវប្បធម៍និងវិចិត្រសិល្បះនិងមានការអនុញ្ញាតិចេញពីក្រសួងមហាផ្ទៃផងដែរទើបចេញសំដែងរបាំគ្រុឌហើយអង្គរបស់គាត់កកើតតាំងពីឆ្នាំ២០០០រហូតមកដល់បច្ចប្បន្នហើយសូមបញ្ជាក់ថាពេលគាត់ដឹងនាំក្មេងកំព្រាចុះសំដែងរបាំគ្រុឌធ្វើតែពេលចូលឆ្នាំខ្មែរទេ ៕