Saturday, October 19, 2024
Homeតារាខ្មែរយុគ ចិន្តា ដឹកនាំតារាសិល្បៈរាំច្រៀងអបអរឆ្នាំថ្មី

យុគ ចិន្តា ដឹកនាំតារាសិល្បៈរាំច្រៀងអបអរឆ្នាំថ្មី

មិនខុសពីរៀងរាល់ឆ្នាំ នៅថ្ងៃទី៣០ ខែមីនា ឆ្នាំ២០១៧ អ្នកនាងយុគ ចិន្តា បានដឹកនាំតារាសិល្បៈគ្រប់ជំនាន់ ប្រមាណជាង២០០នាក់ ចូលរួមរាំច្រៀងនៅស្ថានីយទូរទស្សន៍CTN ដើម្បីអបអរឆ្នាំថ្មីប្រពៃណីជាតិ ឆ្នាំរកា នព្វស័ក ពុទ្ធសករាជ ២៥៦១ ដែលខិតជិតមកដល់នៅថ្ងៃទី១៤ ១៥ ១៦ ខែមេសា ឆ្នាំ២០១៧ ខាងមុខនេះ។

អ្នកនាងយុគ ចិន្តា បានឲ្យដឹងថា កម្មវិធីថតទុកសម្រាប់អបអរឆ្នាំថ្មី របស់ CTN នៅឆ្នាំនេះ មានការខុសប្លែកពីឆ្នាំមុនបន្តិច គឺក្រៅពីតារាសិល្បៈចូលរួមរាំច្រៀងនូវចង្វាក់បែបប្រពៃណីខ្មែរ រាំវង់ រាំក្បាច់ សារ៉ាវ៉ាន់ ឡាំលាវ ឆាឆាឆា ជាដើម ក៏មានបង្ហាញពីរបាំដាំស្រូវ និងរបាំត្រុដផងដែរ។

អ្នកនាងថ្លែងបន្តថា អ្នកនាងពិតជាសប្បាយចិត្តយ៉ាងក្រៃលែង ដែលឃើញសិល្បករសិល្បការិនីចូលរួមកម្មវិធីនេះយ៉ាងច្រើនកុះករ ហើយបានបង្ហាញនូវស្នាមញញឹមរួសរាយរាក់ទាក់ដាក់គ្នាទៅវិញទៅមក ប្រៀបដូចជាគ្រួសារតែមួយ ហើយនៅឆ្នាំថ្មីនេះ អ្នកនាងសូមជូនពរឲ្យប្រជាពលរដ្ឋខ្មែរទូទាំងប្រទេស និងអ្នកនៅឯនាយសមុទ្រ សូមឲ្យទេវតាឆ្នាំថ្មី តាមជួយថែរក្សា ឲ្យជួបតែសេចក្ដីសុខ និងរកទទួលទានមានបានគ្រប់ក្រុមគ្រួសារ៕

RELATED ARTICLES