Wednesday, February 26, 2025
Homeព័ត៌មានជាតិឆក់​ទូរស័ព្ទ​មិន​បាន​សម្រេច ទាក់​ដៃ​ចង្កូត​ដួល​ជាប់​ខ្នោះ

ឆក់​ទូរស័ព្ទ​មិន​បាន​សម្រេច ទាក់​ដៃ​ចង្កូត​ដួល​ជាប់​ខ្នោះ

ភ្នំពេញ​៖ ប្តី​ប្រពន្ធ​២នាក់​បានជិះម៉ូតូ​ចេញ​ពី​ផ្ទះ​ទៅ​រក​ទិញ​ទំនិញ​នៅ​ហាង​ ជប៉ុន​ ត្រូវ​បាន​ជនសង្ស័យ​ម្នាក់​បានជិះម៉ូតូ​មកធ្វើ​សកម្មភាព​ឆក់​យក​ទូរសព្ទ​ដៃ​ពី​ជនរងគ្រោះ​ តែមិន​បានសំរេច​ ធ្វើ​ឲ្យ​ដួល​ម៉ូតូ​ទាំង​ពីរ​គ្រឿង​ ហើយ​ភ្លាមៗ​នោះ​ជនសង្ស័យ​ត្រូវ​បាន​សមត្ថកិច្ច​ដែល​ប្រចាំ​ការ​នៅក្បែរ​គោលដៅ​នោះ​បាន​ឃាត់ខ្លួន​បាន​ភ្លាមៗ​ផង​ដែរ​ ។​ ហេតុ​ការណ៍​នេះ​ បានកើតឡើង​នៅ​វេលា​ម៉ោង​៧និង​យប់​ ថ្ងៃ​ទី​៣១​ ខែ​មិនា​ ឆ្នាំ​២០១៧​ ទុលមុខ​ផ្ទះ​លេខ​២៣២​ ផ្លូវ​១៥៥​ ក្រុម​២៣​ ភូមិ​៣​សង្កាត់​ផ្សារ​ដើម​ថ្កូវ​  ខណ្ឌ​ចំការមន​   ។

​ជនសង្ស័យ​ដែលឃាត់ខ្លួនបានមាន​ ឈ្មោះ ហែម  សុធា ហៅលុច  ភេទប្រុស អាយុ២៧ឆ្នាំ ​មុខរបរលក់បន្លែ ស្នាក់នៅផ្ទះលេខ ២០៤  ផ្លូវ៣៧១ ក្រុម៥ ​ភូមិក្បាលទំនប់ ២ សង្កាត់បឹងទំពុន ខណ្ឌមានជយ័ ។

​ជនរងគ្រោះឈ្មោះ ហ៊ី សុភណ្ណ័ ភេទស្រី អាយុ៣៥ឆ្នាំ ​មុខរបរលក់ដូរ  ស្នាក់នៅផ្ទះលេខ ២៤៤ ផ្លូវលេខ ៦៥ BT ភូមិ ក្បាលទំនប់ សង្កាត់បឹងទំពុន  ខណ្ឌមានជយ័ ។ដកហូត​ទូរសព្ទ័ដៃ០១ គ្រឿង ម៉ាក SAMSUNG .Galaxy S.6 .edge ពណ៍មាសមួយគ្រឿង​ជារបស់​ជនរងគ្រោះ​ និង​ម៉ាក់​ឌ្រីម​សង់​ សេរី​ឆ្នាំ​២០១៤​ពណ៌ខ្មៅ​ខ្មៅ​ ពាក់ស្លាកលេខ​ ភ្នំពេញ​ 1CD 4811 មួយគ្រឿង​ជារបស់​ជនសង្ស័យ​ជិះ​ធ្វើ​សកម្មភាព​ ។

​​តាម​សម្ដីជនរងគ្រោះ​បាននិយាយ​ មុនពេលកើតហេតុ​ រូបគាត់​ពីរ​នាក់​ប្តី​ប្រពន្ធ​បានចេញ​ពី​ផ្ទះ​ គោលបំណង​ទៅ​ទិញ​ទំនិញ​នៅហាង​ ជប៉ុន​សាគូរ៉ា​នៅសង្កាត់​ផ្សារ​ដើមថ្កូវ​ ដោយបានជិះ​ម៉ូតូ​ម៉ាក​ សង់​សេរី​ចាស់​ ពណ៌ខ្មៅ​ពាក់ស្លាកលេខ​ ភ្នំពេញ​ 1BR 0183 បានធ្វើដំនើរតាមផ្លូវ​ ១៥៥​ក្នុង​ទិសដៅ​ពី​ជើង​ទៅ​ត្បូង​ ខណៈ​មកដល់​ចំនុចកើតហេតុ​ ក៏ស្រាប់​តែ​លេចមុខ​ជនសង្ស័យ​ម្នាក់​បានជិះម៉ូតូម៉ាកហុងដា​ឌ្រីម​​ សេរី​ឆ្នាំ​២០១៤​ ពណ៌ខ្មៅ​ ពាក់ស្លាកលេខ​ភ្នំពេញ​1CD 4811 បានជិះ​មកពីក្រោយ​ រួច​ហើយ​បាន​ធ្វើ​សកម្មភាព​ឆក់​យក​ទូរសព្ទ​ដៃ​ ពី​នារី​រងគ្រោះ​ដែល​កំពុង​និយាយ​បណ្ដើរ​  តែឆក់មិន​សំរេច​ ធ្វើ​អោយ​ម៉ូតូ​ទាំង​ពីរ​គ្រឿង​ដួល​គរ​លើគ្នា​ បណ្ដាលឲ្យ​ជនរងគ្រោះ​ពីនាក់​ប្តី​ប្រពន្ធ​រង​របួស​របួសរលាតដៃជើង​ ដោយឡែក​ជនសង្ស័យ​វិញ​ភ្លាមៗ​នោះ​បានលើក​ម៉ូតូ​បំរុង​ជិះ​រត់​  តែត្រូវ​បានជនរង​គ្រោះ​បាន​ស្រែក​ថាចោរ​ៗ​ ផ្អើល​ដល់​សមត្ថកិច្ច​ដែល​នៅ​ប្រចាំ​ការ​នៅក្បែរ​គោលដៅ​នោះ​ឃើញ​ ក៍បានឃាត់ខ្លួន​ជនសង្ស័យ​បានភ្លាមៗ​ព្រម​ទាំង​ម៉ូតូ​មួយ​គ្រឿង​ យកទៅ​សាកសួរ​នៅ​ប៉ុស្តិ៍​នគរបាល​ ផ្សារ​ដើមថ្កូវ​  ។

​​នៅ​ពេល​សមត្ថកិច្ច​សាកសួរ​ ជនសង្ស័យ​បានសារភាពថា​រូប​គេ​ពិត​ជា​បាន​ធ្វើ​សកម្មភាព​ឆក់​យក​ទូរសព្ទ​ដៃ​ពី​ជនរងគ្រោះ​ពិត​ប្រាកដ​មែន​ តែមិន​សំរេច​ក៍ត្រូវ​សមត្ថកិច្ច​ឃាត់​ខ្លួន​បាន តែម្តងទៅ​  ជនសង្ស័យ​រូបនោះ​បាន​បន្ត​ទៀត​ថា​ រូប​គេ​ធ្លាប់​ជាប់​គុក​ចំនួន២ដងរួច​មកហើយ​ ដោយ​លើក​ទី​១​ជាប់​ពីបទ​ប្រើប្រាស់​គ្រឿង​ញៀន​ និង​លើ​ទី២​ជាប់​ពីបទ​បង្ករ​របួស​ស្នាម​  ។

​​បន្ទាប់​ពី​សាកសួរ​ជនរងគ្រោះ​បានមកដាក់ពាក្យ​បណ្ដឹង​នៅ​ប៉ុស្តិ៍​នគរបាល​ផ្សារ​ដើមថ្កូវ​
ចំនែក​ជនសង្ស័យ​ត្រូវ​សមត្ថកិច្ច​កសាង​សំណុំ​រឿង​បញ្ជូន​ខ្លួន​ទៅ​អធិការ​ដ្ឋាន​ខណ្ឌ​ចំការមន​ដើម្បី​ចាត់​ការ​បន្ត​តាមនីតិវិធី​  ៕  ណនរ៉ាត់

RELATED ARTICLES