Tuesday, February 25, 2025
Homeព័ត៌មានជាតិកម្ម​ការិនី​រោង​ចក្រ​ម្នាក់​ឆក់​ខ្សែ​ភ្លើង​​ ស្លាប់​ក្នុង​ប​ន្ទប់​ជួល​ជាន់​ទី៣

កម្ម​ការិនី​រោង​ចក្រ​ម្នាក់​ឆក់​ខ្សែ​ភ្លើង​​ ស្លាប់​ក្នុង​ប​ន្ទប់​ជួល​ជាន់​ទី៣

​កម្មការិនីរោងចក្រម្នាក់ធ្វើការថែមម៉ោងមួយថ្ងៃមួយយប់មកដល់បន្ទប់ជួលកំពុងតែដេក​លង់លក់អត់ដឹងមេឃភ្លៀងបន្ទប់លេចទឹកបណ្តាលឲ្យឆ្លងចរន្តឆក់ស្លាប់នៅក្នុងបន្ទប់ជួល ជាន់ទី៣  ស្ថិតនៅភូមិត្រពាំងចេក សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ បង្កឲ្យមានការ ភ្ញាក់ផ្អើលកាលពី​វេលាម៉ោង៥និង៣០នាទីល្ងាច ថ្ងៃទី១ ខែមេសា ឆ្នាំ២០១៧ ​។

នារីរងគ្រោះដែលត្រូវខ្សែភ្លើងឆក់ស្លាប់មានឈ្មោះ យុំ ណាំហុង អាយុ២២ឆ្នាំ មុខរបរកម្មការិនីរោងចក្រ ស្នាក់នៅបន្ទប់ជួលកើតហេតុខាងលើ ​មានស្រុកកំណើតនៅភូមិដំបូកខ្ពស់ ឃុំផុង ស្រុកបសេដ្ឋ ខេត្តកំពង់ស្ពឺ ។

បើតាមសម្ដីយុវជនម្នាក់សុំមិនបញ្ចេញឈ្មោះដែលស្នាក់នៅបន្ទប់ក្បែរគ្នាបានប្រាប់អោយដឹងថា មុនពេលកើតហេតុរូបគេទើបនឹងចេញមកពីធ្វើការ ពេលដែលមកដល់បន្ទប់នារីរងគ្រោះបាន គោះទ្វារហៅ តែនាងមិនឆ្លើយតបក៏យកដៃរុញទ្វារមើលស្រាប់តែឃើញនារីរងគ្រោះដេកស្ដូកស្ដឹងនៅមាត់បន្ទប់ដោយមានទឹកដក់នៅក្នុងបន្ទប់​ផងដែរ ភ្លាមៗនោះក៏បានស្រែកហៅអ្នកនៅក្បែរនោះ អោយជួយ​មើល ទើបដឹងថានារីរងគ្រោះស្លាប់បាត់ទៅហើយ ក៏បានរត់ទៅប្រាប់ម្ចាស់បន្ទប់ជួលហើយ បារាយការណ៍ប្រាប់ទៅសម្ថតកិច្ចមូលដ្ឋាន។

ប្រភពព័ត៌មានបានបន្តទៀតថា នារីរងគ្រោះត្រូវបានខាងរោងចក្រ​តម្រូវអោយថែមម៉ោង ដោយធ្វើការ មួយថ្ងៃហើយ​មួយយប់ទល់ភ្លឺទើបចេញពីធ្វើការបានឡើងទៅសម្រាកនៅក្នុង បន្ទប់ជួលជាន់ទី៣ យ៉ាងលង់លក់ដោយមិនបានដឹងមេឃភ្លៀងធ្លាក់យ៉ាងខ្លាំងតាំងពីព្រឹក រហូតដល់រសៀលទើបរាំងភ្លៀង  ហើយនៅក្នុងបន្ទប់ជួលដែលនាងស្នាក់នៅមានលេចទឹក ​ស្រក​ពីដំបូលចូលមកក្នុងបន្ទប់ធ្វើឲ្យដក់ទឹកនៅក្នុងបន្ទប់ប៉ះនឹងខ្សែរ៉ូឡូដោតកង្ហាបណ្តាល​ឲ្យឆ្លងចរន្តឆក់ស្លាប់ទាំងដេកលង់លក់តែម្តង ។

ក្នុងហេតុការណ៍ខាងលើនេះផ្អើលដល់កម្មករកម្មការិនីកាត់ដេរស្នាក់នៅក្បែរកន្លែងកើត ហេតុនាំជាច្រើននាក់ទៅចោមរោមមើលមានការតក់ស្លុតរន្ធត់គ្រប់គ្នា ។

ក្រោយពេលកើតហេតុ​សមត្ថកិច្ចមូលដ្ឋានសហការជាមួយជំនាញខណ្ឌបានចុះទៅដល់ កន្លែងកើតហេតុរួចបានធ្វើកោសល្យវិឆ្ឆ័យបានចុះទៅពិនិត្យ​សពស្រ្តីរងគ្រោះ បានប្រាប់
អោយដឹងថាសពនារីខាងលើពិតជាស្លាប់ដោយសារឆក់ខ្សែភ្លើងពិតប្រាកដមែន ដោយមិនជាប់ពាក់ព័ន្ឋនិងករណីអ្វីនោះទេ ។ សមត្ថកិច្ច​បានប្រគល់សពជនរងគ្រោះឲ្យទៅសាច់ញាតិយកទៅស្រុកំណើតធ្វើបុណ្យតាមប្រពៃណី៕

RELATED ARTICLES