Friday, January 31, 2025
Homeព័ត៌មានជាតិប្តី​ប្រើ​ហិង្សា និង​​បំផ្លាញ​​ទ្រព្យ​សម្បត្តិ ប្រពន្ធ​រត់​ទៅ​ប្តឹង​ប៉ូលិស

ប្តី​ប្រើ​ហិង្សា និង​​បំផ្លាញ​​ទ្រព្យ​សម្បត្តិ ប្រពន្ធ​រត់​ទៅ​ប្តឹង​ប៉ូលិស

ភ្នំពេញ ៖ ស្រ្តីម្នាក់ពរកូនប្រុស រួមដំណើរជាមួយឪពុក រត់ទៅប្តឹងនគរបាលប៉ុស្តិ៍ចោមចៅ ទាំងព្រឹកបន្ទាប់ពី លោកប្តី ប្រើអំពើហឹង្សា វាយបំផ្លិចបំផ្លាញ របស់ទ្រព្យក្នុងគ្រួសារ ថែមទាំងជេរប្រមាថ គម្រាមវ៉ៃទៅលើឪពុកក្មេក បង្កឲ្យភ័យព្រួយ ពីសុវត្តិភាពក្នុងគ្រួសារ ។ ហេតុការណ៍ខាងលើ កើតឡើងដោយសារ ប្តី កូនប្រសារ ញឹកញាប់ណាស់មកហើយ លើកចុងក្រោយនៅវេលាម៉ោង៦ព្រឹក ថ្ងៃទី០៣ ខែមេសា ឆ្នាំ២០១៧ ស្ថិតនៅ ផ្ទះលេខ២០ តាមផ្លូវវេងស្រេង ភូមិជ្រៃកោង សង្កាត់ចោមចៅ ខណ្ឌពោធិសែនជ័យ ។

ភាគីខាងប្តីមានឈ្មោះ សារិទ្ធ រ័ត្នធី អាយុ២០ឆ្នាំ មុខរបរមិនពិតប្រាកដ រស់នៅផ្ទះកើតហេតុខាងលើ មានស្រុកកំណើតភូមិពោធិរមៀល ឃុំព្រែកស្តី ស្រុកកោះធំ ខេត្តកណ្តាល ។ ចំណែកប្រពន្ធមានឈ្មោះ ទូច សារឿន  អាយុ២១ឆ្នាំ មុខរបរចុងភៅ ជាមួយឪពុក មានទៅលំនៅផ្ទះលេខ២០ ភូមិជ្រៃកោង សង្កាត់ចោមចៅ ។ គ្រួសារខាងលើមានកូនចំនួន២នាក់ ប្រុស១នាក់ ស្រី១នាក់ រស់នៅក្នុងបន្ទុកគ្រួសារ ។

តាមស្រ្តីជាប្រពន្ធបានឲ្យដឹងថា ខ្លួនត្រូវបានចាស់ទុំផ្សំផ្គុំ ឲ្យក្លាយជាប្តីប្រពន្ធស្របច្បាប់ជាមួយ បុរសឈ្មោះ សារិទ្ធ រ័ត្នធី អស់រយៈពេល៣ឆ្នាំកន្លងមកហើយ រៀបការត្រឹមត្រូវ មានទាំងសំបុត្ររៀបអាពាហ៍ពិពាហ៍ មកដល់ពេលនេះ មានកូនចំនួន២នាក់ ជាចំណងស្នេហ៍ ។ ស្រ្តីដដែលបន្តទៀតថា ដោយសារការរស់នៅមិនចុះសម្រុងគ្នា លោកប្តីមិនដែលជួយ ការងារ ជាចុងភៅ ជារបរប្រចាំគ្រួសារឡើយ គិតតែដើរផឹកសុី ស្រវឹងប៉ោឡែ បង្កហឹង្សាក្នុងគ្រួសារ មិនស្តាប់ដំបូន្មាន ឪពុកម្តាយ មិនតែប៉ុណ្ណោះ ជេរគម្រាមវ៉ៃ ឪពុកម្តាយក្មេក ជាអ្នកមានគុណ ដាក់បណ្តាសារឪក្មេក ដូបអ្នកដទៃ វ៉ាយបំផ្ល៨ចបំផ្លាញទ្រព្យសម្បត្តិក្នុងផ្ទះញឹកញាប់  ហើយកន្លងមក ក៏ធ្លាប់សមត្ថកិច្ចហៅមកធ្វើការអប់រំ ម្តងរួចមកហើយដែរ តែនៅមិនរាងចាល អស់រយៈពេលច្រើនខែមកហើយ លើកចុងក្រោយ ទ្រាំលែងបានរត់ទៅប្តឹងប៉ូលីស រក្សាទុក និងប្តឹងអាជ្ញាធរសង្កាត់ សុំស្នើរ លែងលះផ្តាច់សង្វាស់តែម្តង ។

បើតាមបុរសឈ្មោះ វ៉ាត ម៉េត អាយុ៥៣ឆ្នាំ មុខរបរ មេចុងភៅ ត្រូវជាឪពុក ឪពុកក្មេក រស់នៅផ្ទះកើតហេតុ បានឲ្យដឹងថា កូនស្រី ប្រុស របស់គាត់ ទោះជារៀបការហើយ មានកូនចៅ ក្តី តែមុខរបរ ការងារ គាត់ទំនុកបំរ៉ុង រកការងារឲ្យធ្វើ ជារបរចុងភៅ ក្នុងពិធីផ្សេងៗ ។ បុរសជាឪពុកបន្តទៀតថា របរ ការងារមានធ្វើ ប៉ុណ្ណឹងហើយ តែកូនប្រសារប្រុសវិញ បែជាមិនរវល់ធ្វើ យកពេលទំនេរ ដើរផឹកសុីប៉ោឡែ មិនស្តាប់ដំបូន្មានឪពុកម្តាយ ទាំងឪពុកម្តាយបង្កើត ទាំងឪពុកម្តាយក្មេក ពោលមិនស្តាប់ការអប់រំ ទូន្មានពីឪពុកម្តាយខាងណាទាំងអស់ សូម្បីតែប្រពន្ធក៏និយាយលែងស្តាប់ដែរ អស់រយៈពេល១ឆ្នាំកន្លងមកហើយ ផ្តល់តែ ភាពសៅហ្មងក្នុងគ្រួសារ វាយបំផ្លិចបំផ្លាពទ្រព្យសម្បត្តិ បង្កហឹង្សាក្នុងគ្រួសារ ទោះជា ស្នើរសុំឲ្យនៅផ្ទះតែស្ងៀម ជួយមើលថែកូនចៅ ខ្លួនឯងទៅបានហើយ ទោះជាមិនជួយការងារ និងមុខរបរប្រចាំគ្រួសារក៏ដោយ នៅតែកូនប្រសាររូបនេះ មិនស្តាប់ រហូតលើកចុងក្រោយ នៅព្រឹកថ្ងៃទី០៣ ខែមេសា ឆ្នាំ២០១៧ គ្រាន់តែ ភ្ញាក់ពីដំណេក មិនដឹងលោកកូន ផឹកស្រវឹងសល់ពីណាមកទេ ក្រោយពីបាត់មួយយប់ ចូលដល់ក្នុងផ្ទះ ជះសម្តីប្រ៉ាវ ជេរប្រមាថ ប្រពន្ធកូន ជេរប្រមាថ គម្រាមវ៉ៃទាំងឪក្មេង វ៉ៃរបស់របរ ទ្រព្យសម្បត្តិក្នុងផ្ទះ បង្កឲ្យភ័យខ្លាច ព្រួយបារម្មណ៍ ពីសុវត្តិភាពក្នុងគ្រួសារ ទើបទ្រាំលែងបាន រង់ទៅប្តឹងប៉ូលីសរក្សាទុក ចំណែកកូនស្រីវិញ ក្រោយពីប្តឹងរក្សាទុកនៅប៉ុស្តិ៍ប៉ូលីសហើយ បន្តប្តឹងទៅអាជ្ញាធរសង្កាត់ចោមចៅ សុំលែងលះ ដោយសារ ទ្រាំលែងបានទៀតហើយ ។

រឿងរ៉ាវវិវាទទំនាស់ក្នុងគ្រួសារខាងលើ មិនអាចសុំការបំភ្លឺពីភាគីខាង ប្តីបានឡើយ ខណៈមិនមានវត្តមាននៅប៉ុស្តិ៍ប៉ូលីស ឬសាលាសង្កាត់ឡើយ ហើយអាជ្ញាធរ បន្តនីតិវិធី ចេញលិខិតអញ្ជើញ ភាគីចុងចោទមកធ្វើការសម្របសម្រួលគ្នាពេលក្រោយ ៕

 

RELATED ARTICLES