Friday, January 31, 2025
Homeព័ត៌មានជាតិប្អូន​ធម៌ ចាប់​រំលោ​ភបង​ធម៌​មិន​បាន​សម្រេច ជាប់​ខ្នោះ​សមត្ថ​កិច្ច

ប្អូន​ធម៌ ចាប់​រំលោ​ភបង​ធម៌​មិន​បាន​សម្រេច ជាប់​ខ្នោះ​សមត្ថ​កិច្ច

ភ្នំពេញ៖បុរសជាប្អូនធម៌ ខណៈពេលឃើញប្តីបងស្រីធម៌មិននៅផ្ទះបានធ្វើសកម្មភាពចាប់រំលោភកំពុងដេកលង់លក់តែត្រូវបងស្រីដឹងខ្លួនទាន់វាយ៣ខ្នើយអោបរត់ចេញក្រៅបន្ទប់កឹបសោទ្វារលុះព្រឹកឡើងប្តឹងសមត្ថឱ្យចាប់ខ្លួនតែម្តង។

ហេតុការណ៍ភ្ញាក់ផ្អើលនោះបានកើតឡើងកាលពីវេលម៉ោង១និង៣០នាទីយប់រំលងអាធ្រាតឈានចូលថ្ងៃទី២ខែមិនាឆ្នាំ២០១៧នៅចំណុចបន្ទប់ជួលគ្មានលេខផ្លូវលំក្រុមទី៧ភូមិបាក់ទូកសង្កាត់ទួលសង្កែខណ្ឌឬស្សីកែវ។

ជនសង្ស័យដែលជាប្អូនធម៌មានឈ្មោះធាម៉ៅភេទប្រុសអាយុ២៤ឆ្នាំមានមុខរបរកម្មករធ្វើម៉ាបចំណែកឯបងស្រីធម៌មានឈ្មោះញឹមគន្ធាអាយុ៣៤ឆ្នាំមានមុខរបរកម្មការិនីរោងចក្រអ្នកទាំង២នាក់នៅកើតហេតុខាងលើ។

ស្ត្រីរងគ្រោះបានឱ្យដឹងថារូបនាងនិងជនសង្ស័យបានរាប់អានគ្នាជាបងប្អូនធម៌និងគ្នាចំនួនជាង២ឆ្នាំមកហើយដោយជួលបន្ទប់ជួលស្នាក់នៅជាមួយគ្នារាប់ទាំងប្តីនាងនិងប្អូនស្រីបង្កើត៤នាក់។

សមត្ថកិច្ចបានឱ្យដឹងថានៅល្ងាចកើតហេតុប្តីជនរងគ្រោះនិងប្អូនស្រីបង្កើតបានចេញទៅចូលរួមមង្គលការបងប្អូននៅស្រុកកំណើតនៅខេត្តតាកែវដោយជនរងគ្រោះនិងជនសង្ស័យស្នាក់នៅបន្ទប់ជួលតែ២នាក់។លុះនៅវេលានៅម៉ោងប្រហែល២២និង០០នាទីយប់ជនរងគ្រោះនិងជនសង្ស័យបានចូលដេកនៅក្នុងបន្ទប់ជួលជាមួយគ្នាដោយស្ត្រីរងគ្រោះដេកក្បែរជញ្ជាំងចំណែកឯជនសង្ស័យដេកក្បែរចង្ក្រានបាយ។

សមត្ថកិច្ចបានបន្តថានៅវេលាម៉ោងកើតហេតុខណះពេលស្ត្រីរងគ្រោះកំពុងដេកលង់លក់ស្រាប់តែជនសង្ស័យបានវាថ្នមៗទៅពោបពីលើហើយបានសើយសារ៉ុងស្ត្រីមរងគ្រោះរួចបានយកប្រដាប់ភេទរបស់គេញ៉ុកចូលទៅក្នុងប្រដាប់ភេទបានប៉ឹមៗស្រាប់តែត្រូវស្ត្រីរងគ្រោះដឹងខ្លួនទាន់ក៏ធាក់មួយជើងខ្ទាតរួចហើយស្ទុះយកខ្នើយអោបមកវាយចំនួន៣ខ្នើយអោបហើយស្រែកឆោឡោមានការណ៍ភ្ញាក់ផ្អើលដល់អ្នកជិតខាងរួចលើកសារ៉ុងស្លៀករត់ចេញមកក្រៅបន្តប់ជួលយកសោរចាក់ពីក្រៅរួចរត់មកប្តឹងសមត្ថកិច្ចលុះព្រឹកឡើងនោវេលាម៉ោ៧ព្រឹកថ្ងៃដដែលទើបសមត្ថកិច្ចទៅឃាត់តែម្តង។

បច្ចុប្បន្នជនសង្ស័យខាងលើត្រូវសមត្ថកិច្ចឃុំខ្លួនជាបណ្តោះអាសន្ននៅអធិការដ្ឋាននគរបាលខណ្ឌឫស្សីកែវដើម្បីកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូនរាជធានីភ្នំពេញចាត់ការបន្តតាមនីតិវិធី៕កែវឈីម

RELATED ARTICLES