ភ្នំពេញ ៖ លោកស្រីភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និងលោក ប៉ា សុជាតិវង្ស អភិបាលរាជធានីភ្នំពេញ កាល ពីថ្ងៃទី០២ ខែមេសា ឆ្នាំ២០១៧ បានអញ្ជើញ ចូលរួមជាអធិបតីក្នុងពិធីបើកការដ្ឋានសាងសង់ អគារសិក្សានៃសកលវិទ្យាល័យភូមិន្ទវិចិត្រ សិល្បៈ ដែលមានទីតាំងលើផ្ទៃដីទំហំ៤ហិកតារ ក្នុងតំបន់អភិវឌ្ឍន៍ជ្រោយចង្វា ស្ថិតក្នុងសង្កាត់ ព្រែកលៀប ខណ្ឌជ្រោយចង្វា។
យោងតាមទំព័រហ្វេសប៊ុកលោកប៉ា សុជាតិ- វង្ស អភិបាលរាជធានីភ្នំពេញ បានសរសេរ កាល ពីថ្ងៃទី០២ ខែមេសា ឆ្នាំ២០១៧ ថា “ស្នាដៃ កូនខ្មែរ ទុកជាមរតករបស់ខ្មែរ! នាព្រឹកថ្ងៃទី ០២ ខែមេសា ឆ្នាំ២០១៧នេះ លោកជំទាវ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រ សិល្បៈ និងឯកឧត្តមប៉ា សុជាតិវង្ស អភិបាល រាជធានីភ្នំពេញ និងលោកជំទាវ បានអញ្ជើញ ជាអធិបតីភាពក្នុងពិធីក្រុងពលី បញ្ចុះបឋមសិលា សាងសង់សាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ ស្ថិតក្នុងតំបន់អភិវឌ្ឍន៍ជ្រោយចង្វា ខណ្ឌជ្រោយចង្វា។
លោកជំទាវរដ្ឋមន្ត្រី និងឯកឧត្តមអភិបាល រាជធានី បានបញ្ជាក់ថា សាកលវិទ្យាល័យភូមិន្ទ- វិចិត្រសិល្បៈនេះ សាងសង់ដោយសហការ រវាងក្រសួងវប្បធម៌ និងសាលារាជធានីភ្នំពេញ ដើម្បីលើកកម្ពស់ និងបង្កើនប្រសិទ្ធភាពអប់រំ វិស័យវប្បធម៌ជាតិ។ ឯកឧត្តមបានបន្ថែមទៀត ថា ការរៀបចំទីតាំងសាកលវិទ្យាល័យថ្មីនេះ មិនមែនដោយសារការលក់ទិញទីតាំងចាស់ដាច់ ខាត គឺសំដៅពង្រីកការអប់រំផ្នែកវប្បធម៌ ហើយ ទីតាំងចាស់នឹងពង្រីកជាសារមន្ទីរជាតិសម្រាប់ តាំងបង្ហាញវត្ថុវប្បធម៌ជាតិជាច្រើន ជូនភ្ញៀវ ជាតិ និងអន្តរជាតិ”។
គួររំលឹកថា សម្តេចហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ធ្លាប់បាន ថ្លែងបញ្ជាក់នៅអំឡុង “ទិវាវប្បធម៌ជាតិ” លើក ទី១៩ នៅសាលមហោស្រពចតុមុខ កាលពីថ្ងៃ ទី០៣ ខែមីនា ឆ្នាំ២០១៧ ថា សម្តេចបាន សម្រេចផ្តល់ទឹកប្រាក់១២លានដុល្លារ ដើម្បី សាងសង់មជ្ឈមណ្ឌលវប្បធម៌ទំនើបមួយលើ ផ្ទៃដី៤ហិកតារ ព្រមទាំងមានគម្រោងរៀបចំ សាកលវិទ្យាល័យវិចិត្រសិល្បៈ ដ៏ប្រណីតមួយ នាពេលឆាប់ៗខាងមុខនេះ។
គួរបញ្ជាក់ថា ការដ្ឋានសំណង់សាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈថ្មីនេះ មានផ្ទៃដី ទំហំ ៤៧០០០ម៉ែត្រការ៉េ ខណៈដែលទីតាំង ចាស់ មានផ្ទៃដីត្រឹមតែ ៦០០០ម៉ែត្រការ៉េ ប៉ុណ្ណោះ។ សាកលវិទ្យាល័យថ្មី ដែលមានកម្ពស់ ៤ជាន់នេះ នឹងមានលទ្ធភាពទទួលសិស្ស ចាប់ ពី៧០០០នាក់ ទៅ១០០០០នាក់។ យ៉ាងណា ការសាងសង់ត្រូវចំណាយរយៈពេលសរុបចំនួន ២ឆ្នាំ គិតចាប់ពីថ្ងៃនៃការបើកការដ្ឋានតទៅ ក្រោមគម្រោងទឹកប្រាក់១២លានដុល្លារ ដែល ផ្តល់ជូនដោយរាជរដ្ឋាភិបាលកម្ពុជា៕