Friday, January 31, 2025
Homeព័ត៌មានជាតិដើរ​ឆ្លង​ផ្លូវ​រថយន្ត​បុក​អូស​ជា​ច្រើន​ម៉ែត្រ​ស្លាប់

ដើរ​ឆ្លង​ផ្លូវ​រថយន្ត​បុក​អូស​ជា​ច្រើន​ម៉ែត្រ​ស្លាប់

ខេត្តតាកែវ ៖ បុរសមិនស្គាល់អត្តសញ្ញាណម្នាក់ កំពុងដើរឆ្លងផ្លូវ ក៏ស្រាប់តែអកុសល ត្រូវ រថយន្ត១គ្រឿង បើកបុកយ៉ាងពេញទំហឹង និងបានអូសជាច្រើនម៉ែត្រ បណ្តាលឱ្យស្លាប់ យ៉ាងអាណោចអាធ័ម កាលពីព្រឹកថ្ងៃទី០៣ ខែមេសា ឆ្នាំ២០១៧ នៅលើកំណាត់ផ្លូវលេខ ១២៩ែ ពីផ្សារកំពង់ជ្រៃ ខាងលិចភូមិស៊ីស្លា ឃុំធ្លាប្រជុំ ស្រុកកោះអណ្តែត។

បុរសរងគ្រោះ ដែលត្រូវរថយន្តបុកអូស ស្លាប់យ៉ាងអាណោចអាធ័មមិនត្រូវបានស្គាល់ អត្តសញ្ញាណនោះទេ គ្រាន់តែពិនិត្យតាមភិនភាគ មានវ័យជាង៣០ឆ្នាំ។

តាមប្រភពពីកន្លែងកើតហេតុ បានឱ្យដឹង ថា នៅមុនពេលកើតហេតុ គេឃើញបុរសរង- គ្រោះខាងលើបានដើរឆ្លងផ្លូវលេខ 129E ប៉ុន្តែ ដោយការឆ្លងផ្លូវខ្វះការប្រុងប្រយ័ត្ន ទើប បណ្តាលឱ្យរថយន្តមួយគ្រឿង មិនចាំម៉ាក និង ស្លាកលេខបើកដោយល្បឿនយ៉ាងលឿនជ្រុល មកបុកជនរងគ្រោះយ៉ាងពេញទំហឹង និងបាន អូសជនរងគ្រោះជាច្រើនម៉ែត្រ បណ្តាលឱ្យ ជនរងគ្រោះស្លាប់នៅនឹងកន្លែងយ៉ាងអាណោចអាធ័ម ចំណែករថយន្តបង្កហេតុ បានបន្ថែមល្បឿន បន្តដំណើរទៅមុខគេចខ្លួនបាត់ស្រមោល។

ក្រោយកើតហេតុ សមត្ថកិច្ចនិងគ្រូពេទ្យ បានចុះដល់ទីតាំងកើតហេតុ និងបានពិនិត្យ សពរួចបញ្ជាក់ថា សពមានអាយុប្រហែលជាង ៣០ឆ្នាំ រាងស្គមស្តើង កម្ពស់១,៦៧ម៉ែត្រ សក់ ស្លូតស្កូវមួយៗ ច្រមុះស្រួច មុខតូច មានពុក មាត់លើក្រោម មានសាក់រូបខ្លាលើកំភួនដៃ ខាងស្តាំ និងសាក់រូបដាវលើដើមដៃស្តាំ ពាក់អាវ ដៃវែងចាស់ក្រទ្បាការ៉ូ ពណ៌ស លាយក្រហម និងស្លៀកខោជើងវែងពណ៌ប្រផេះ។

សពជនរងគ្រោះត្រូវបានសមត្ថកិច្ចកំពុង ស្រាវជ្រាវរកសាច់ញាតិមកទទួល ដើម្បីយក ទៅរៀបចំធ្វើបុណ្យតាមប្រពៃណី។ ចំណែក រថយន្តបង្កហេតុ សមត្ថកិច្ចក៏កំពុងស្រាវជ្រាវ ដើម្បីនាំយកមកដោះស្រាយតាមនីតិវិធីផងដែរ៕

RELATED ARTICLES