Friday, January 31, 2025
Homeព័ត៌មានជាតិមាន​សតិ​មិន​ប្រក្រតី បែរ​ជា​បញ្ចប់​ជីវិត ដោយ​ចងក​សម្លាប់​ខ្លួន 

មាន​សតិ​មិន​ប្រក្រតី បែរ​ជា​បញ្ចប់​ជីវិត ដោយ​ចងក​សម្លាប់​ខ្លួន 

ភ្នំពេញ ៖ សាកសពបុរសម្នាក់ ត្រូវបានប្រជាពលរដ្ឋឃ្វាលគោ ប្រទះឃើញចងកសម្លាប់ខ្លួន នៅក្នុងផ្ទះចាស់បាក់បែកទុកចោលមួយ ក្នុងភូមិព្រៃកី ខ សង្កាត់ពងទឹក ខណ្ឌដង្កោ បង្កឲ្យភ្ញាក់ផ្អើលកាលពីវេលាម៉ោង៦ល្ងាចថ្ងៃទី០៣ ខែមេសា ឆ្នាំ២០១៧  មួយសន្ធុះក្រោយ ទើបស្គាល់អត្តសញ្ញាណ ជាមនុស្សមានសតិមិនប្រក្រតី មានសាច់ញាតិ នៅក្វែរកន្លែងកើតហេតុ ។

សាកសពមានឈ្មោះ មៀច សុខុម ភេទប្រុស អាយុ២៣ឆ្នាំ មុខរបរនៅផ្ទះ ជាមនុស្សមាន សតិមិនប្រក្រតី មានទីលំនៅ សហគមន៍៦ បុរីសន្តិភាព២ ភូមិត្រដោក សង្កាត់ពងទឹក ខណ្ឌដង្កោ ។ ជនរងគ្រោះ មានឪពុកឈ្មោះ សុខ ចាន់ថន អាយុ៥៤ឆ្នាំ ជាមន្រ្តី រាជការ ពោះម៉ាយ  មានកូនចំនួន ៤នាក់ ប្រុស២នាក់  ស្រី២នាក់ ជនរងគ្រោះ ជាកូនពៅ ហើយមានសតិមិនប្រក្រតីទៀត  ។

តាមប្រជាពលរដ្ឋនៅកន្លែងកើតហេតុ បានឲ្យដឹងថា មុនភ្ញាក់ផ្អើល ប្រទះឃើញសាកសព បន្ទាប់ពី ពលរដ្ឋ ឃ្វាលគោ ពេលដែលដេញគៀងគោ ត្រឡប់ទៅផ្ទះ កាត់តាម ផ្ទះចាស់បាក់បែកខាងលើ ស្រាប់តែប្រទះឃើញ ទើបស្រែកប្រាប់អ្នកភូមិ ផ្អើលអាជ្ញាធរ រាយការណ៍ទៅសមត្ថកិច្ចឲ្យចុះមក ពិនិត្យមើលជាក់ស្តែង ។

សាកសពបើតាមការពិនិត្យមើលជាក់ស្តែងឃើញថា នៅក្បែរសាកសព មានអាវខ្មៅមួយ និងមានផ្លែញរ ស្លៀកតែខោ អត់ពាក់អាវ ដោយចងក ជាមួយ ខ្សែគោ ខ្មៅ ភ្ជាប់ទៅនឹង ប្រហោងឥដ្ឋខ្យល់ ជញ្ជាំងផ្ទះ ។

តាមស្រ្តីឈ្មោះ មៀច សារី អាយុ៣០ឆ្នាំ មុខរបរ កម្មកររោងចក្រ ត្រូវជាបងស្រីបងបង្កើត របស់ជនរងគ្រោះ បានអះអាងថា ប្អូនប្រុសរបស់ខ្លួន កើតជម្ងឺប្រព័ន្ធប្រសាទ ឧស្សាហ៍ប្រកាច់ សឹុងរាល់ថ្ងៃ ហើយជនរងគ្រោះ ភាគច្រើនដើរចេញពីផ្ទះ ពុំមានសាច់ញាតិណា តាមមើលថែឡើយ ដោយរវល់រៀងៗខ្លួន ហើយក៏ជាទម្លាប់របស់ជនរងគ្រោះដែរ  ។ ប្រភពដដែលបន្តទៀតថា មុនពេលកើតហេតុ ជនរងគ្រោះ ដើរចេញពីផ្ទះតាំងពីថ្ងៃមកម្លេះ រហូតដល់វេលាល្ងាច ព្រលប់ទៅហើយ ទើបភ្ញាក់ផ្អើលឮថា មានសាកសព មនុស្សប្រុស ចងកសម្លាប់ខ្លួន សង្ស័យ តាមមកមើល ទើបប្រទះឃើញ ប្អូនប្រុស ទៅវិញ ។

ទោះជាយ៉ាងណាក៏ដោយ សមត្ថកិច្ចចុះទៅដល់កន្លែងកើតហេតុ រងចាំនគរបាលជំនាញចុះ មកពិនិត្យនិងកោសល្យវិច័យ ជាមុនសិន ។

ក្រោយពីធ្វើការពិនិត្យ កោសល្យវិច័យពីនគរបាលជំនាញ សន្ន៨ដ្ឋានថា ជនរងគ្រោះ ពិតជាស្លាប់ខ្លួនដោយចងក ដោយខ្លួនឯងពិតប្រាកដមែន រួចប្រគល់សាកសពទៅក្រុមគ្រួសារ យកទៅធ្វើបុណ្យតាមប្រពៃណី ៕

RELATED ARTICLES