ប្រសិនចង់ស្រស់ស្រាយដោយការពិសាកាហ្វេ ស្បែកអាចនឹងជ្រីវជ្រួញ ផ្ទៃមុខនឹងខ្មៅស្រអាប់ ប៉ុន្តែប្រសិនប្តូរមកបង្កើនភាពស្រស់ស្រាយដោយផ្លែឈើ អ្នកមិនចាំបាច់បារម្ភរឿងស្បែកខូចទៀតឡើយ។
-ផ្លែប៉ោម ៖ ពិសាទាំងសម្បក នឹងទទួលបានវីតាមីន សារធាតុរ៉ែ និងកាកសរសៃអាហារ។ លើសពីនេះ ផ្លែប៉ោមអាចជួយខាត់ធ្មេញឱ្យស មិនលឿងជាកំណកដូចពេលពិសាកាហ្វេ។
-ទឹកឃ្មុំ ៖ សម្បូរដោយគុណប្រយោជន៍អាហារ ថែមទាំងមានប្រយោជន៍ផ្នែកថ្នាំខ្ពស់។ គ្រាន់តែឆុងទឹកពិសាមួយស្លាបព្រាកាហ្វេ ក៏អាចជួយជំរុញភាពស្រស់ស្រាយឱ្យអ្នកបាន។
-ផ្លែចេក ៖ សម្បូរដោយម៉ាកញេស្យូមដែលជួយបង្កើនថាមពល។
-តែរុក្ខឱសថ ៖ មិនថាតែបៃតង តែខ្មៅ ឬតែស សុទ្ធតែមានសារធាតុប្រឆាំងរ៉ាឌីកាល់សេរីខ្ពស់ អាចជួយលាងសារធាតុពុលចេញពីរាងកាយ។
-ទឹកផ្លែឈើក្រឡុក ៖ គួរជ្រើសជាផ្លែឈើក្រឡុកដូចជា ផ្លែប៉ោម ស្ត្រវប៊ឺររី ឬ ប៊្លូប៊ឺររី ដើម្បីបានវីតាមីន C និងម៉ាញេស្យូមដល់រាងកាយ។
-ផ្លែក្រូច ៖ ក្រៅពីមានវីតាមីន C និងសារធាតុប្រឆាំងរ៉ាឌីកាល់សេរី ហើយនៅមានវីតាមីន B6 ដែលផលិតគ្រាប់ឈាមក្រហម ធ្វើឱ្យរាងកាយអាចបញ្ជូនអុកស៊ីសែនទៅចិញ្ចឹមខួរក្បាលបានកាន់តែល្អ អារម្មណ៍ស្រស់ស្រាយ មិនងងុយគេង។
-សណ្តែក ៖ ផ្តល់ប្រូតេអ៊ីន និងកាកសរសៃអាហារ ប្រសិនអ្នកអស់ថាមពលព្រោះខ្វះប្រូតេអ៊ីន សណ្តែកប្រមាណមួយក្តាប់ដៃ អាចជួយអ្នកបាន៕