Sunday, January 19, 2025
Homeព័ត៌មានជាតិសុខភាពល្អ​បែបស្ត្រីជប៉ុន

សុខភាពល្អ​បែបស្ត្រីជប៉ុន

ប្រសិនអ្នកចង់សុខភាពល្អបែបស្ត្រីជប៉ុន អ្នកជំនាញណែនាំឱ្យទទួលទានបន្លែជាប្រចាំ ព្រោះបន្លែជារុក្ខជាតិធម្មជាតិ ដែលជួយដុតរំលាយខ្លាញ់ កម្ចាត់កាកសំណល់ និងជាតិពុលចេញពីរាងកាយ ថែមទាំងជំរុញប្រព័ន្ធការពាររាងកាយ ដោយបន្លែផ្លែឈើទាំងនោះមានដូចជា ៖

-បន្លែពណ៌ស្វាយ ៖ ដូចជា ត្រប់វែង ស្ពៃក្តោបពណ៌ ស្វាយ មានផូលីហ៊្វីណលខ្ពស់ ជួយការពារមហារីក ធ្វើឱ្យស្បែក ស្អាត និងបន្ថយហានិភ័យនៃការកើតជំងឺបេះដូង។
-ផ្លែប៉ោម ទទឹម ក្រូចឆ្មារ ប្លែកឃើរេនធ៍ ៖ មានវីតាមីន និងសារធាតុរ៉ែច្រើន ប្រសិនទទួលទានញឹកញាប់ជួយឱ្យ រាងកាយរឹងមាំ។

-ប៉េងប៉ោះ ៖ សារធាតុលីកូពីន ជួយបន្ថយគ្រាប់ពណ៌ស្បែក ធ្វើឱ្យស្បែកស គ្មានស្នាមអុចខ្មៅ បន្ថែមខូលឡាចេន គ្រប់គ្រង ខ្លាញ់ក្នុងសរសៃឈាម និងប្រឆាំងមហារីក។ សម្រាប់អ្នកដែលធ្វើការក្រោមកម្តៅថ្ងៃជាប្រចាំមិនគួរមើលរំលងឡើយ។

-ខ្ទឹមបារាំង ៖ ជួយការពារ និងរារាំងការលូតលាស់របស់កោសិកាមហារីក ថែមទាំងជួយបន្ថយខ្លាញ់ក្នុងសរសៃឈាម បន្ថយសម្ពាធឈាម និងជួយបង្កើនចំណង់អាហារផងដែរ។

-ការ៉ុត ផ្លែក្រូច ៖ មានបេតាខារ៉ូទីនខ្ពស់ ទាំងប្រឆាំងរ៉ាឌីកាល់សេរី រារាំងកោសិកាមហារីក ជំរុញប្រព័ន្ធការពាររាងកាយ ថែមទាំងជួយបំប៉នកែវភ្នែកផងដែរ។

-ផ្លែព្រូន ៖ មានកាកសរសៃអាហារ វីតាមីន C ខ្ពស់ខ្លាំង បំបាត់អាការទល់លាមក។

-ផ្លែការ៉ុតពណ៌ក្រហម ៖ ពណ៌ក្រហមរបស់វាសម្បូរដោយផូលីហ៊្វីណល ដែលជួយប្រឆាំងរ៉ាឌីកាល់សេរី ជួយឱ្យប្រព័ន្ធការពាររាងកាយរឹងមាំ មិនងាយឈឺថ្កាត់៕

RELATED ARTICLES