ភ្នំពេញ : សមត្ថកិច្ចនគរបាលប៉ុស្តិ៍ឃាត់បុរសម្នាក់ តាមដីការតុលានាំខ្លួនពីបទជួញដូរនិងរក្សាទុក សារធាតុញៀនខុសច្បាប់តាមដីការលេខ១៥០.ទ.ដ.ច.នចុះថ្ងៃទី១៦ ខែ មីនា ឆ្នាំ ២០១៧ឃាត់ខ្លួន កាលវេលាម៉ោង៣និង៣០នាទីរសៀលថ្ងៃទី០៣ ខែ មេសា ឆ្នាំ ២០១៧នៅចំណុចដីឡូគ្មានលេខ តាមផ្លូវលំ ស្ថិតនៅភូមិព្រែកថ្មី សង្កាត់ព្រែកថ្មី ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ។
សមត្ថកិច្ចបានប្រាប់ថាជនសង្ស័យមានឈ្មោះ ចេង វុទ្ធីហៅឃ្លៀច ភេទប្រុស អាយុ៣០ឆ្នាំជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ ស្នាក់នៅភូមិព្រែកថ្មី សង្កាត់ព្រែកថ្មី ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញដោយឃាត់ខ្លួនយោងតាមដីការតុលាការនាំខ្លួនលេខ.ទ.ដ.ច.នដែលចុះថ្ងៃទី១៦ ខែ មីនា ២០១៧ចេញដោយលោក វេង ហ៊ត់ ចៅក្រមសើុបសួរនៃសាលាដំបូងរាជធានីភ្នំពេញ ពីបទជួញដូរនិងរក្សាទុកដោយសារធាតុញៀនខុសច្បាប់ កាលពីថ្ងៃទី០៥ ខែមករា ឆ្នាំ២០១៧ប្រព្រឹត្តនៅមុខផ្ទះគ្មានលេខភូមិព្រែកថ្មី១ សង្កាត់ព្រែកថ្មី ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញដោយកម្លាំងល្បាតក្នុងភូមិសាស្រ្តពួនស្ទាក់ក្នុងមញលដ្ឋានតែប្រទះឃើញបុរសដែលមានដីការនាំខ្លួនពីតុលាការហើយឃាត់ខ្លួនបញ្ជូលទៅអធិការដ្ឋានខណ្ឌច្បារអំពៅដើម្បីចាត់ការទៅតុលាការ៕