Sunday, January 19, 2025
Homeព័ត៌មានជាតិទឹកខ្ពុរមាត់ធ្វើខ្លួនឯង ព្យាបាលឈឺក

ទឹកខ្ពុរមាត់ធ្វើខ្លួនឯង ព្យាបាលឈឺក

ការឈឺថ្កាត់បន្តិចបន្តួចដូចជា ក្អក ឈឺក មិនទាន់ដល់ថ្នាក់ទៅរកគ្រូពេទ្យ អ្នកអាចធ្វើទឹកខ្ពុរមាត់ទុកខ្ពុរសម្លាប់មេរោគ ឬបន្ថយអាការបាន។ វិធីខ្ពុរទឹកលាងបំពង់ក គឺបៀមទឹកខ្ពុរក្រឡុកក្នុងគល់ក ដោយងើយក្បាលទៅក្រោយបន្តិច ដើម្បីឱ្យទឹកខ្ពុរនោះ ស្រោចស្រពទៅលើជាលិកាបំពង់កឱ្យបានច្រើន នឹងអាចជួយបន្ថយ អាការឈឺកបាន។ គួរធ្វើមួយថ្ងៃ ៤ដង។

១-ទឹកអំបិល ៖ ទឹកក្តៅ ១ពែង លាយជាមួយអំបិល ១ស្លាបព្រាកាហ្វេ (អាចយកទឹកខ្ពុរមាត់ ប្រភេទកម្ចាត់បាក់តេរី លាយចូលបន្តិចក៏បាន)។

២-ខ្ញី,ទឹកឃ្មុំ,ទឹកក្រូចឆ្មារ ៖ ទឹកក្តៅកន្លះពែង ទឹកខ្ញី ១ស្លាបព្រាកាហ្វេ ទឹកឃ្មុំ ១ស្លាបព្រាកាហ្វេ ហើយច្របាច់ក្រូចឆ្មារបន្តិច ចូលទៅផង។ ទឹកឃ្មុំ នឹងជួយកម្ចាត់ វីរុស និងមេរោគបាក់តេរី ដែលបង្កអាការក្រហាយក្នុងក។ ចំណែកទឹកក្រូចឆ្មារជួយជម្រះបំពង់កឱ្យស្រឡះល្អ។

៣-ម្ទេសម៉ដ្ឋ,ទឹក ៖ ទឹកក្តៅ ១ពែង លាយជាមួយម្ទេសម៉ដ្ឋ ប្រមាណ ២-៣ ស្លាបព្រា។

៤-ម្សៅរមៀត,អំបិលម៉ដ្ឋ,ទឹក ៖ ទឹកក្តៅ ១ពែង លាយជាមួយម្សៅរមៀត និងអំបិលម៉ដ្ឋ ១ស្លាបព្រាកាហ្វេ។

៥-ស្លឹកចាព្លូក្រៀម,ទឹក ៖ ទឹកក្តៅ ១ពែង លាយជាមួយស្លឹកចាព្លូក្រៀម បុកម៉ដ្ឋ ប្រមាណ១-៣ស្លាបព្រាកាហ្វេ។ ស្លឹកចាព្លូ មានទាំងសារធាតុប្រឆាំងបាក់តេរី និងសារធាតុប្រឆាំងការរលាក។

៦-ទឹកប៉េងប៉ោះ,ទឹក,ម្ទេសជ្រក់ ៖ ទឹកក្តៅកន្លះពែងលាយជាមួយនឹងទឹក ប៉េងប៉ោះកន្លះពែង និងម្ទេសជ្រក់ ១០ផ្លែ។ ប៉េងប៉ោះនិងម្ទេស មានសារធាតុលីកូប៉ែន និងសារធាតុប្រឆាំងនឹងអុកស៊ីដកម្ម ជួយបន្ថយអាការឈឺកបាន។

ទឹកសម្រាប់ក្រេបជារឿយៗពេញមួយថ្ងៃ ៖

-តែបៃតងក្តៅ ៖ មានគុណសម្បត្តិជាសារធាតុប្រឆាំងអុកស៊ីដកម្ម និងប្រឆាំងនឹងការឆ្លងមេរោគទៀតផង។

-ក្រូចឆ្មារ,ទឹកក្តៅឧណ្ហៗ ៖ ទឹកក្តៅឧណ្ហៗ ១ពែង និងទឹកក្រូចឆ្មារ ១ស្លាប ព្រាកាហ្វេ។

-តែរ៉ាស់បឺររី ៖ ទឹកក្តៅខ្លាំង ១ពែង លាយជាមួយស្លឹកតែរ៉ាស់បឺររី ២ស្លាប ព្រាកាហ្វេ៕

RELATED ARTICLES