ខេត្តកំពង់ចាម ៖ ស្ត្រីម្នាក់ ព្រោះតែតូចចិត្តនឹងកើតមានជំងឺរ៉ាំរ៉ៃប្រចាំកាយព្យាបាល មិនជា ក៏សម្រេចចិត្តសម្លាប់ខ្លួន ដោយយកកូន កាំបិតចាក់ទម្លុះកខ្លួនឯង បណ្តាលឱ្យស្លាប់ យ៉ាងអាណោចអាធ័ម បង្កឱ្យមានការភ្ញាក់ ផ្អើលឡើង កាលពីវេលាម៉ោង១និង៤០នាទី នារីរសៀល ថ្ងៃទី០៥ ខែមេសា ឆ្នាំ២០១៧ នៅចំណុចភូមិជយោ ឃុំស្ពឺ ស្រុកចម្ការលើ។
ស្ត្រីរងគ្រោះដែលធ្វើអត្តឃាតប្រើកូន កាំបិតចុងស្រួចចាក់បំពង់កខ្លួនឯង មានឈ្មោះ ថន សុភាព អាយុ៤៧ឆ្នាំ មានប្តីឈ្មោះជីម ស៊្រន អាយុ៥២ឆ្នាំ មានលំនៅក្នុងភូមិកើតហេតុខាង លើ។
តាមសម្តីបុរសជាប្តីស្ត្រីរងគ្រោះ បាន រៀបរាប់ប្រាប់ថា ប្រពន្ធរបស់គាត់បានកើតមាន ជំងឺរ៉ាំរ៉ៃប្រចាំកាយជាយូរឆ្នាំណាស់មកហើយ ទោះជាកន្លងមក គាត់ធ្លាប់នាំប្រពន្ធទៅរកគ្រូពេទ្យ គ្រូខ្មែរព្យាបាលយ៉ាងណា ក៏មិនឃើញ បានធូរស្រាលសោះ រហូតដល់ស្ថានភាពជំងឺ កាន់តែធ្វើទុក្ខខ្លាំងពេក ប្រពន្ធរបស់គាត់ក៏ចេះ តែត្អូញត្អែរចង់ស្លាប់មិនដាច់ពីមាត់ តែគាត់ ប្រឹងឃាត់ដោយជួយលើកម្លាំងចិត្តឱ្យប្រពន្ធ តស៊ូទៅមុខទៀត និងមិននឹកស្មានថា ប្រពន្ធ ហ៊ានធ្វើដល់ថ្នាក់នេះសោះ។
បុរសជាប្តីស្ត្រីរងគ្រោះបន្តថា នៅមុន ពេលកើតហេតុ ខណៈដែលគាត់ និងក្រុមគ្រួសារ រវល់ភ្លេចខ្លួនតែបន្តិច ស្រាប់តែប្រពន្ធរបស់គាត់ បានដើរទៅផ្ទះបាយយកកូនកាំបិតមុខស្រួចមក ចាក់ទម្លុះបំពង់កខ្លួនឯង បណ្តាលឱ្យបាញ់ឈាម ពេញផ្ទះ និងប្រកាច់ននៀលត្រដរខ្យល់ក្នុងថ្លុកឈាមនៅខាងលើផ្ទះ។ ភ្លាមនោះ ដោយលាន់ ឮសំឡេងននៀលលើផ្ទះព្រមទាំងមានឈាម ស្រក់ចុះមកខាងក្រោមយ៉ាងច្រើនផង ទើប គាត់បានស្ទុះឡើងទៅមើល ក៏ប្រទះឃើញ ប្រពន្ធកំពុងដេកប្រកាច់ដោយមានឈាមបាញ់ ចេញពីបំពង់ក ដូចគេអារកមាន់អ៊ីចឹង។
ក្រោយកើតហេតុ បុរសជាប្តីបានប្រញាប់ ដឹកបញ្ជូនស្ត្រីរងគ្រោះជាប្រពន្ធទៅកាន់មន្ទីរពេទ្យបង្អែកស្រុកចម្ការលើ ដើម្បីសង្គ្រោះជីវិត តែអកុសល ដោយសារតែស្ថានភាពរបួសធ្ងន់ ធ្ងរពេក ទើបស្ត្រីរងគ្រោះបានដាច់ខ្យល់ស្លាប់ នៅតាមផ្លូវយ៉ាងអាណោចអាធ័ម។
លោកឃុន ភារុន អធិការរងនគរបាល ស្រុកចម្ការលើ បានឱ្យដឹងថា ស្ត្រីរងគ្រោះមាន ស្នាមមុខរបួសត្រង់បំពង់ក ប្រវែង៨ស.ម។ តាម ការសន្និដ្ឋានស្ត្រីរងគ្រោះពិតជាចាក់បំពង់ក ខ្លួនឯងធ្វើអត្តឃាតប្រាកដមែន។
សពស្ត្រីរងគ្រោះត្រូវបានប្រគល់ទៅឱ្យ ក្រុមគ្រួសារ ដើម្បីរៀបចំធ្វើបុណ្យតាមប្រពៃណី៕
សុភ័ណ្ឌ