Friday, January 31, 2025
Homeព័ត៌មានជាតិប្តី​សើយ​សា​រុង​បំរុង​រួម​រ័ក ប្រពន្ធ​ធាក់ ចេញ​ច្របាច់​កស្លាប់

ប្តី​សើយ​សា​រុង​បំរុង​រួម​រ័ក ប្រពន្ធ​ធាក់ ចេញ​ច្របាច់​កស្លាប់

ខេត្តសៀមរាប ៖ បុរសចិត្តកំណាចឃោរឃៅម្នាក់ ក្រោយពីផឹកស្រាស្រវឹងស្រឿងៗ នឹកចង់រួមរ័ក ក៏លូនចូលមុងសើយសារុងប្រពន្ធ បំរុងចាត់ការតាមចំណង់ តែត្រូវប្រពន្ធធាក់ ចេញ ដោយសំអាងថា មិនសូវស្រួលខ្លួន ស្រាប់ តែបុរសជាប្តីរូបនេះ ច្រឡោតខឹងក៏ចាប់ច្របាច់ក ប្រពន្ធរហូតដល់ស្លាប់ យ៉ាងអាណោចអាធ័ម ព្រោះតែមិនបានចំណីតណ្ហាតាមចំណង់ បង្កឱ្យ មានការភ្ញាក់ផ្អើលឡើង កាលពីវេលាយប់ ថ្ងៃទី០៤ ខែមេសា ឆ្នាំ២០១៧ នៅចំណុចភូមិ ល្បើកប្រីយ៍ ឃុំរោងគោ ស្រុកក្រឡាញ់។

ស្ត្រីរងគ្រោះ ដែលត្រូវប្តីច្របាច់កស្លាប់ ព្រោះតែខឹងមិនព្រមបើកឱ្យប្តីរួមរ័កតាមសម្រួល នេះ មានឈ្មោះភុយ ភ្លី អាយុ៤៨ឆ្នាំ មុខរបរ កសិករ។ ចំណែកបុរសជាប្តីចិត្តឃោរឃៅល្មោភ- តណ្ហា គ្រាន់តែរឿងមិនបានរួមរ័កដល់ថ្នាក់ដាច់ ចិត្តច្របាច់កសម្លាប់ប្រពន្ធខ្លួនឯងនេះ មានឈ្មោះ ហុង ហាត់ អាយុ៤៩ឆ្នាំ មុខរបរកសិករ។ ប្តីប្រពន្ធ មានលំនៅក្នុងភូមិកើតហេតុខាងលើ។

តាមប្រភពពីអ្នកភូមិ បានឱ្យដឹងថា ក្រុម គ្រួសារមួយនេះ មានជីវភាពក្រីក្រតោកយ៉ាក ខ្លាំងណាស់ ព្រោះតែប្តីមិនសូវសង្វាតរកស៊ីអ្វី ទេ តែងដើរផឹកស្រាស្រវឹងអួទីនួគ្មានលោះថ្ងៃ និងតែងបង្ករឿងឈ្លោះប្រកែកប្រើអំពើហិង្សា ក្នុងគ្រួសារជាញឹកញាប់។ នៅមុនពេលកើតហេតុ គេឮសូរសំឡេងប្តីប្រពន្ធជនរងគ្រោះឈ្លោះ ប្រកែកគ្នាមួយប្រាវ រួចក៏ស្ងាត់ទៅវិញបាត់ទៅ និងមិនដឹងថា ប្តីប្រពន្ធអ្នកទាំង២ មានរឿងអ្វី នឹងគ្នានោះទេ ហើយកាន់តែស្មានមិនដល់ទៀត ថា បុរសជាប្តីដាច់ចិត្តសម្លាប់ប្រពន្ធ ព្រោះតែ ខឹងសុំរួមរ័កមិនបានបែបនេះសោះ។

តាមប្រភពពីកន្លែងកើតហេតុ បានឱ្យដឹង ថា នៅមុនពេលកើតហេតុ បុរសជាប្តីបានចេញ ទៅផឹកស្រាតាំងពីក្បាលល្ងាច លុះយប់ទើប ត្រឡប់ចូលផ្ទះវិញ ទាំងស្ថានភាពស្រវឹងជោក។ ពេលមកដល់ផ្ទះបុរសជាប្តីនេះ ស្រាប់តែកើត មានអារម្មណ៍តណ្ហា ក៏បើកមុងចូលទៅចាប់ សើយសារុងប្រពន្ធបំរុងនឹងចាត់ការរួមរ័ក តែ ដោយស្ត្រីរងគ្រោះមិនសូវស្រួលខ្លួន ទើបបដិសេធផាត់ដៃប្តីចេញ តែប្តីនៅតែបន្តបង្ខំរួមរ័កជាមួយប្រពន្ធទៀត រហូតដល់ប្រពន្ធខឹងពេក ក៏ធាក់ប្តីចេញក្រៅមុងវិញ ធ្វើឱ្យប្តីខឹងច្រឡោត ក៏កើតរឿងឈ្លោះប្រកែកគ្នាមួយប្រាវ បន្ទាប់ មកបុរសជាប្តីទប់កំហឹងមិនបាន ក៏ចូលទៅចាប់ ច្របាច់កប្រពន្ធដល់ក្នុងមុង រហូតដល់ដាច់ខ្យល់ ស្លាប់យ៉ាងអាណោចអាធ័ម។

ប្រភពដដែលបន្តថា រហូតដល់ព្រឹកថ្ងៃទី ០៥ ខែមេសា ឆ្នាំ២០១៧ ទើបកើតមានការ ផ្អើលឆោឡោថា ស្ត្រីរងគ្រោះស្លាប់ និងត្រូវ បុរសជាប្តីឆ្លើយដោះសារយករួចខ្លួនថា ប្រពន្ធ ខ្យល់គរស្លាប់ក្នុងមុង តែដោយសាច់ញាតិមិន អស់ចិត្ត ក៏រាយការណ៍សុំអន្តរាគមន៍ពីសមត្ថកិច្ច ចុះមកពិនិត្យ។

ក្រោយកើតហេតុ សមត្ថកិច្ចបានចុះមក ដល់ទីតាំងកើតហេតុ លុះក្រោយពីពិនិត្យនិង ធ្វើកោសល្យវិច័យសពរួចរាល់ ទើបដឹងថា ស្ត្រី- រងគ្រោះមិនមែនស្លាប់ ដោយសារខ្យល់គរនោះ ទេ តែមានស្នាមជាំនៅត្រង់រង្វង់ក ដែលសង្ស័យ ថា ជាស្នាមចាប់ច្របាច់ក។ បន្ទាប់មកសមត្ថកិច្ច ក៏សម្រេចឃាត់ខ្លួនបុរសជាប្តីនាំយកទៅសាកសួរ តាមនីតិវិធី។

នៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យជា ប្តីបានសារភាពថា ខ្លួនពិតជាបានចាប់ច្របាច់ក ប្រពន្ធបណ្តាលឱ្យស្លាប់ប្រាកដមែន មូលហេតុ ដោយសារតែខ្លួនស្រវឹងស្រាខ្លាំងពេក។

ជនសង្ស័យបានបន្តសារភាពថា នៅមុន ពេលកើតហេតុ ខ្លួនបានផឹកស្រាស្រវឹង លុះមក ដល់ផ្ទះនឹកចង់រួមរ័ក ក៏ចូលទៅកេះកៀរសើយ សារុងប្រពន្ធបំរុងចាត់ការ តែត្រូវប្រពន្ធប្រកែក ត្អូញថាមិនស្រួលខ្លួន ទើបធ្វើឱ្យខ្លួនខឹង ក៏កើត មានជម្លោះនឹងគ្នា លុះខ្លួនទប់កំហឹងមិនបាន ក៏ចាប់ច្របាច់កប្រពន្ធរហូតដល់ស្លាប់តែម្តង។

ជនសង្ស័យ ត្រូវបានសមត្ថកិច្ចរៀបចំ កសាងសំណុំរឿង បញ្ជូនខ្លួនទៅកាន់សាលាដំបូង ខេត្តដើម្បីរៀបចំធ្វើបុណ្យ តាមប្រពៃណី។

ដោយឡែក សពស្ត្រីរងគ្រោះត្រូវបាន ប្រគល់ឱ្យក្រុមគ្រួសារ ដើម្បីរៀបចំធ្វើបុណ្យ តាមប្រពៃណី៕

RELATED ARTICLES