Monday, November 25, 2024
Homeតារាខ្មែរភិន សុដា​លីស អរ​គុណ​អ្នក​ធ្វើ​ខួប​កំណើត​ឱ្យ

ភិន សុដា​លីស អរ​គុណ​អ្នក​ធ្វើ​ខួប​កំណើត​ឱ្យ

ភ្នំពេញ ៖ តារាសម្តែងស្រីភិន សុដាលីស បានសម្តែងនូវអារម្មណ៍រំភើប ត្រេកអរ និង ភ្ញាក់ផ្អើលយ៉ាងខ្លាំង ខណៈដែលត្រូវបានមិត្តភក្តិ ប្រុសស្រី រួមគ្នារៀបចំពិធីខួបកំណើតឱ្យដោយ មិនឱ្យដឹងខ្លួនជាមុន (Surprise) រហូតធ្វើឱ្យ នាងរីករាយស្ទើរស្រក់ទឹកភ្នែក និងបានថ្លែង អរគុណ សម្រាប់អ្នកដែលបានធ្វើខួបកំណើត ឱ្យនាង ពិសេសមនុស្សល្អៗ ដែលតែងនៅក្បែរ នាងពេលដែលនាងត្រូវការ។

តារាស្រីកូន១ ភិន សុដាលីស បានបង្ហោះ នូវវីដេអូឃ្លីបចំនួន២ អមដោយរូបភាព ចំនួន ១៧សន្លឹក នៅលើទំព័រហ្វេសប៊ុកផ្ទាល់ខ្លួនរបស់ នាង កាលពីព្រឹកថ្ងៃទី០៥ ខែមេសា ឆ្នាំ២០១៧។ ទាំងរូបភាព និងវីដេអូឃ្លីប គឺបានបង្ហាញឱ្យ ឃើញពីការ រ្សុផរិសេ របស់មិត្តភក្តិក្នុងការ រៀបចំ ធ្វើពិធីខួបកំណើតឱ្យនាង ខណៈដែល នាងកំពុងជាប់រវល់ការសម្តែងរហូតដល់យប់ ជ្រៅ។

ជាការឆ្លើយតបចំពោះទឹកចិត្តរបស់មិត្ត- ភក្តិប្រុសស្រី ដែលតែងផ្តល់ស្នាមញញឹម និង កម្លាំងចិត្តដល់នាងគ្រប់ពេលនាងភិន សុដាលីស បានសម្តែងនូវអំណរគុណចំពោះមិត្តភក្តិរបស់ ខ្លួន ដោយបានរៀបរាប់នៅលើទំព័រហ្វេសប៊ុក ថា “អរគុណខ្លាំងណាស់ ចំពោះការស្រលាញ់ និងរាប់អាន ទោះបីចំថ្ងៃថតទល់យប់ក៏ដោយ អ្នកទាំងអស់គ្នានៅតែមក Surprise ទាល់តែ បាន។ អរគុណមនុស្សល្អៗដែលតែងតែនៅត្រង់ នោះ ពេលដែលខ្ញុំត្រូវការអរគុណចំពោះការ ស្រលាញ់ និងយកចិត្តទុកដាក់កន្លងមក។ ឆ្នាំ នេះ ជាឆ្នាំដែលគួរឱ្យចងចាំបំផុត”។

តាមរយៈវីដេអូឃ្លីបទាំង២ខាងលើ គេ ឃើញវីដេអូឃ្លីបមួយ គឺជាការ រ្សុផរិសេ ពិរតហដាយ ដែលរៀបចំឡើងដោយមិត្តភក្តិជិតដិត របស់ ភិន សុដាលីស និងធ្វើឡើងដល់បន្ទប់ គេង ទីតាំងដែលភិន សុដាលីស កំពុងថតសម្តែង ភាពយន្ត និងទាំងដែលដាលីស កំពុងស្លៀកពាក់ ឈុតគេងទៀតផង។ ដោយឡែកវីដេអូឃ្លីប មួយផ្សេងទៀត គេឃើញលោកអ៊ិន សុភិន ដែលជាឪពុករបស់ភិន សុដាលីស ក៏បាន Sur-prise ថ្ងៃខួបកំណើតឱ្យកូនស្រីសំណព្វចិត្តរបស់ លោកផងដែរ។

គួរបញ្ជាក់ថា តាំងពីបែកបាក់ស្វាមីជា ផ្លូវការមក ភិន សុដាលីស នៅមានកម្លាំងចិត្ត ដ៏ធំចម្បងមួយសម្រាប់រុញច្រានជីវិតរបស់នាង ឱ្យបន្តដំណើរទៅមុខដោយប្រក្រតី គឺកូនស្រី សំណព្វចិត្តដែលពេលនេះមានអាយុជាង៦ខែ ទៅហើយ។ ក្រៅពីនេះ ភិន សុដាលីស នៅ មានការជួយគាំទ្រផ្តល់កម្លាំងចិត្តពីសំណាក់ មិត្តភក្តិផងដែរ ហើយអ្វីដែលជាកម្លាំងចិត្ត និងជាបង្គោលបង្អែកដ៏ធំបំផុតក្នុងជីវិតនាង គឺ លោកអ៊ិន សុភិន ដែលជាឪពុកម្នាក់តែងស្រលាញ់ សន្តោសប្រណីដល់កូនស្រីម្នាក់នេះគ្រប់ពេល វេលាគ្រប់កាលៈទេសៈ និងគ្រប់ដំណាក់កាលនៃជីវិត៕

RELATED ARTICLES