ការបង្ការអាការសរសៃឈាមត្បៀត អាចធ្វើបានដោយលើកជើងឱ្យខ្ពស់ជាងដងខ្លួនពេលគេង ដោយយកខ្នើយមកទ្របរិវេណក្រោមជង្គង់រហូតដល់ចុងជើង។ ពេលថ្ងៃ ត្រូវពាក់ស្រោមជើង (បារ) ប្រភេទពិសេស សម្រាប់ការព្យាបាលអាការសរសៃឈាមត្បៀត ដើម្បីជួយសាច់ដុំកុំឱ្យគាបរឹតសរសៃឈាម និងបង្ការមិនឱ្យឈាមហូរច្រាល់ត្រឡប់មកបរិវេណជើង៕