Sunday, January 19, 2025
Homeព័ត៌មានជាតិវិធីជួយសង្គ្រោះបឋម​អ្នកខ្យល់គរ

វិធីជួយសង្គ្រោះបឋម​អ្នកខ្យល់គរ

អាកាសធាតុក្តៅហែង ទោះមានសុខភាពល្អយ៉ាងណាក៏អាចកើតខ្យល់គរបានដែរ ហើយអ្នកដែលខ្យល់គរអាចបាត់បង់ជីវិតបាន ប្រសិនមិនត្រូវបានសង្គ្រោះទាន់ពេល ជាពិសេស បើមានជំងឺប្រចាំកាយដូចជា សម្ពាធឈាម ខ្ពស់ ជំងឺបេះដូង ឬជំងឺទឹកនោមផ្អែម កាន់តែគ្រោះថ្នាក់ដល់បាត់បង់ជីវិត។

-អាការល្ហិតល្ហៃដោយកម្តៅថ្ងៃ និងអាការខ្យល់គ ៖

អាការទាំងពីរនេះមិនដូចគ្នាឡើយ។ អ្នកដែលល្ហិតល្ហៃដោយកម្តៅថ្ងៃ តែងបែកញើស ងងឹតមុខ រមួលពោះរកកល់ក្អួត ព្រោះបាត់បង់ជាតិទឹកច្រើន ពេក។ ប៉ុន្តែ ប្រសិនជាអាការខ្យល់គរ អ្នកជំងឺតែងក្តៅខ្លួនខ្លាំងរឿយៗ មិនចេញ ញើស តែស្រេកទឹក ឈឺក្បាល រមួលពោះរកក្អួត ដកដង្ហើមញាប់ និងអាចក្អួតចេញមកផងដែរ។ ប្រសិនបើឃើញដូចនេះ អាចធ្វើការសង្គ្រោះបឋមដោយ…

-ជំហានទី១ ៖ ប្រញាប់នាំអ្នកជំងឺចូលទៅរកម្លប់ បើជាកន្លែងដែលមានខ្យល់កាន់តែល្អ ឬអាចបើកកង្ហារជួយ។

-ជំហានទី២ ៖ បន្ធូរសម្លៀកបំពាក់អ្នកជំងឺឱ្យរលុង ដើម្បីស្រួលដកដង្ហើម។

-ជំហានទី៣ ៖ ជូតខ្លួនអ្នកជំងឺដោយក្រណាត់ជ្រលក់ទឹកធម្មតា មិនបាច់ត្រជាក់ពេកទេ ឬអាចប្រើទឹកធម្មតាស្រោចដៃជើងរបស់អ្នកជំងឺរឿយៗ រហូតដល់សីតុណ្ហភាពថយចុះ។

-ជំហានទី៤ ៖ ច្របាច់ ម៉ាស្សា តាមដៃជើងរឿយៗ ដើម្បីជំរុញឈាមឱ្យរត់ស្រួល។

-ជំហានទី៥ ៖ ឱ្យអ្នកជំងឺក្រេបទឹកម្តងបន្តិចៗញឹកញាប់។ ប៉ុន្តែ ប្រសិនធ្វើចំណុចទាំងអស់នេះហើយនៅមិនធូរស្រាលទេ ត្រូវប្រញាប់បញ្ជូនទៅមន្ទីរពេទ្យដែលនៅជិតបំផុត៕

RELATED ARTICLES