Sunday, January 19, 2025
Homeព័ត៌មានជាតិអាហារកែច្នៃបង្ក​ផលវិបាកអ្វីខ្លះ?

អាហារកែច្នៃបង្ក​ផលវិបាកអ្វីខ្លះ?

អាហារកែច្នៃ ភាគច្រើនផលិតពីសាច់សល់ ដែលលក់នៅតាមទីផ្សារមិនអស់ ទើបបញ្ចូលក្នុងរោងចក្រកែច្នៃ។ ម៉្យាងទៀត វាមានជាតិសូដ្យូមយ៉ាងច្រើន និងលាយសារធាតុរក្សាគុណភាពអាហារផងដែរ។ បន្ថែមពីលើនេះ គេនៅបារម្ភរឿងអនាម័យពេលផលិតថែមទៀត។

ក្រៅពីនេះ ពេលលក់តាមទីផ្សារ និងយកទៅចម្អិន ត្រូវទទួលទានជាមួយទឹកជ្រលក់ ដែលមានរសជាតិប្រៃខ្លាំង ផ្អែមខ្លាំង រហូតដល់អ្នកមិនអាចគ្រប់គ្រងសារធាតុអាហារដែលទទួលទានក្នុងមួយថ្ងៃ។ អាហារពពួកនេះ ងាយនឹងប៉ះពាល់ដល់សុខភាពយ៉ាងខ្លាំង ជាពិសេស បើរាងកាយអ្នកមិនរឹងមាំ វាអាចបង្កឱ្យក្លាយជាជំងឺផ្សេងៗយ៉ាងរហ័សបំផុត ទាំងផលប៉ះពាល់រយៈពេលខ្លី និងរយៈពេលវែង៕

RELATED ARTICLES